វិចិត្រសាល

វត្តស្រះ​សម្តេច ជួន ណាត


មុន​នឹង​មក​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃសៅរ៍ ម្សិល​មិញ, ខ្ញុំបាន​ឆ្លៀត​ពេល​ជូន​ភរិយា​​ទៅ​ចូល​រួម​ក្នុង​ពិធីបុណ្យ​សញ្ចុះសីមា​ វត្ត​ស្រះសម្តេច ជួន ណាត ដែល​​បាន​ប្រព្រឹត្តិទៅ​​រយៈពេល​បីថ្ងៃ (២៦-២៨ មេសា)… ហើយថ្ងៃ​ខ្ញុំ​ទៅនេះ​ គឺចំថ្ងៃ​កណ្តាល…។

វត្តស្រះសម្តេច ជួន ណាត មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងលិចមហាស្រះ របស់​សម្តេច​ព្រះសង្ឃរាជ​​ ជា​អម្ចាស់ ក្នុង​ឃុំរកាកោះ ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ។ ព្រះវិហារ​នៃ​វត្តនេះ បាន​សង់​ខ្ពស់​ផុត​ពី​ដី ដែល​ជាន់​ខាង​ក្រោម​ អាច​ប្រើ​ប្រាស់​ជា​បន្ទប់ និងជា​​ចំណត​យាន​យន្ត​បាន។

បើ​តាម​គណៈ​កម្មការ​​បុណ្យ​បាន​អោយ​ដឹង​ថា ​ពិធី​បុណ្យដ៏​អធឹកអធម​នេះ នឹង​មាន​ការ​អញ្ជើញ​ជា​អធិបតី​ភាព​​កាត់​ឬស​សីមា ពី​សំណាក់​ថ្នាក់​​ដឹក​នាំ​ជាន់​ខ្ពស់នៃ​រដ្ឋ​សភា​ជាតិ​នា​ថ្ងៃ​បង្ហើយផង​ដែរ… ហើយនៅរាត្រី​ថ្ងៃ​កណ្តាល​នេះ នឹង​មាន​ក្រុម​ល្ខោន​បាសាក់​ក្រាំងស្លែង មក​សំដែង​ជូន​ទស្សនា​អោយ​ទាល់​តែ​បែក​អាចម៍​ថ្ងៃ​ថែមទៀត​ផង..!!..

ដោយសារ​ខ្ញុំ​ស្រូត​ទៅ​ដល់​វត្ត​នៅ​ពេល​ព្រឹក ទើប​មិន​ទាន់​សំបូរ​មនុស្ស​​ទៅ​លេង​បុណ្យ​បញ្ចុះ​សីមា​នៅ​ឡើយ។ រីឯ​ចំណីចំណុក​ដែល​ដាក់​លក់​ក្នុង​ពិធី​បុណ្យ​នេះ ក៏​នៅ​មិន​ទាន់​សំបូរ​ហូរហៀរ​​នៅ​ឡើយ​ដែរ។ តែខ្ញុំចាប់​អារម្មណ៍​ជាង​គេ គឺផ្លែឈូកស្ងោរ… និង​ជា​ពិសេស​គឺចំណី​ក្មេង «ទឹកកក​ឈូសដាក់ទឹកស៊ីរ៉ូ​» ដែល​ខ្ញុំ​ខាន​ឃើញ​ជា​យូរ​មក​ហើយ។​​

ដោយ​មិន​មាន​ពេលគ្រប់​គ្រាន់​ក្នុង​ការ​​ស្រាវជ្រាវ និង​សាកសួរ​រក​ព័ត៌មាន, ខ្ញុំ​គ្រាន់​តែ​មាន​បំណងចង់​​​ថត​ផ្តិត​យក​ទិដ្ឋភាពទូទៅ​ក្នុង​ពិធី​បុណ្យ​​​​​នេះ សំរាប់​ទុក​ជា​ឯកសារ​នៅ​ផ្ទះ​ស្រុកស្រែ​ខ្ញុំតែ​ប៉ុណ្ណោះ… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​សីមា​វត្តស្រះសម្តេច ជួន ណាត (ប្រហែលជា​រក​ឈ្មោះ​ដាក់​​ជា​ផ្លូវ​ការ មិន​ទាន់​ឃើញ​ផង​ក៏​មិន​ដឹង) ស្ថិត​ក្នុង​ថ្ងៃ​ទីពីរ នៃ​ពិធី​បុណ្យ​សាសនាដ៏​អធឹក​អធម​​នេះ…

ស្រុកស្រែ

Advertisements

3 responses to “វត្តស្រះ​សម្តេច ជួន ណាត

  1. ខ្ញុំចាប់អារម្មណ៍ទឹកកកឈូដែរ (ឈូ=>ឈូស) 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s