វិចិត្រសាល

ដឹងគេ ដឹងយើង..!!..


អស់លោកអ្នក​ប្រាកដ​​ជា​ជ្រាប​រួចហើយថា តារា​កំប្លែង​របស់​យើង​មួយ​ចំនួន ចូល​ចិត្ត​និទាន​រឿង​កំប្លែង​នៅ​លើ​ឆាក​ ដោយ​លើក​យក​រឿងរ៉ាវ​ជនជាតិ​ជិត​ខាង​យើង មក​និទាន​លេង​សើច រួម​ផ្សំ​នឹង​ការ​​​និយាយ​​ធ្វើ​​​ត្រាប់​តាម​ ជា​សំនៀង​ប៉ៃឡាំៗ​ ថែម​ទៀត​ផង…។

តើអស់​លោក​អ្នក​មាន​ជ្រាប​ទេ​ថា ជនជាតិ​ជិត​ខាង​យើង ពួកគេ​មាន​រឿង​កំប្លែងនិទាន​ពី​យើង សំរាប់​ជា​ការ​លេងសើច​ តៗ​គ្នា​ដែរឬទេ?… ចំឡើយគឺ មាន..!!..

ជា​ចៃដន្យ ខ្ញុំ​បាន​ឮជនជាតិ​យៀកណាមបីបួន​នាក់ ​ជជែក​គ្នា​លេង​​នៅ​តុកាហ្វេ… ជជែក​គ្នាបណ្តើរ សើចគិលឡើង​បណ្តើរ… គឺ​ពួកគេ​កំពុង​និយាយពី​ទំលាប់​​របស់​ជនជាតិ​យើង ដើម្បី​ជា​ការ​សើច​សប្បាយ។ ដោយ​ស្តាប់​បាន​ខ្លះ មិន​បាន​ខ្លះ ​ខ្ញុំនៅ​ក្បែរ​តុ​ពួកគេ​ ក៏​លួច​ «សើចសេះ» តែ​ម្នាក់​ឯង​ដែរទៅ…។

រឿង​កំប្លែង​របស់​ពួក​គេ​នោះ​គឺ គ្នាគេ​ម្នាក់ បាន​និយាយ​ប្រាប់​ទៅ​​អ្នក​ស្តាប់​គ្នាគេ​ថា៖ បើពួក​កម្ពុជា តេឡេហ្វូន​ប្រាប់​ឯង​ថា វានៅ​តាម​ផ្លូវ… ម៉ោជិត​ដល់​ម៉ុកបាយ​​ហើយ ឯងកុំជឿ… តាម​ពិត​ វា​ទើប​ឆ្លង​ផុត​សាឡាង​អ្នក​លឿង​ទេ..!!.. ហើយ​​បើពួកកម្ពុជា​ប្រាប់​​អោយ​ឯង​ផឹក​កាហ្វេ​ចាំ​វា… តិចទៀត​វា​ម៉ោ​ដល់​ហើយ ក៏ឯង​កុំ​ជឿ​វាដែរ.. រួច​បើ​ឯង​ចាំ​វា ឯងផឹក​​ទឹកតែ​​អស់បីប៉ាន់… ជក់​បារី​អស់​បី​ដើម​… ក៏វានៅ​​មិន​ទាន់​ម៉ោដល់​​ដែរ..!!.. ចុងក្រោយ… បើ​អុងឡឺង​កម្ពុជា ​​ណាត់​អោយ​ឯង​​​ទៅ​ជួប​នៅម៉ោង ៨… គឺ​ឯង​ត្រូវ​ចាំ​ទាល់​តែ​ម៉ោង៩ ម៉ោង១០ បានឯង​បាន​ជួប..!!.. ជួនកាលស៊យ អត់​បាន​ជួប ក៏សន្យា​ជា​មួយ​ឯង នៅ​ពេល​រសៀលទៀត… រួច​បន្ទាប់​មក… ស្អែក​ទៀត..!!.. 😀

ស្រុកស្រែ

Advertisements

2 responses to “ដឹងគេ ដឹងយើង..!!..

  1. រកកន្លែងសើចអត់ឃើញ

    • បាទ, ពិតមែនហើយ Vanisa… គឺ​ពិត​ជា​រក​កន្លែង​សើច​អត់​ឃើញ​មែន។ តាម​ពិត​ ​អ្នក​ក្បែរ​ខាង​យើង បានលើក​យក​​ទំលាប់ «មិនគោរព​ពេល​វេលា» ​របស់​ជនជាតិ​យើង មក​និយាយ​ជា​ការ​លេង​សើច ដែល​ស្តាប់​ពី​ដំបូង​អត់​អី​ទេ… តែ​ដល់​គិត​បន្តិច​ទៅ ទើប​ឈឺ​ក្បាល​ង៉ឺង..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s