វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តពោធិវ័ង្ស


ជាថ្មីម្តង​ទៀត… ក្រោយ​ពេល​បាន​ចុះ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​បាត់​ដំបង​​លើកនេះ ខ្ញុំ​ឆ្លៀត​ពេល​វេលា​ដ៏​មមាញឹក ជិះម៉ូតូ​តាម​បណ្តោយ​ដង​ស្ទឹង​សង្កែទៅជើង ឡើង​ទៅ​ជិត​ដល់​ដូនទាវ ក្នុង​បំណង​​ថតយក​ទិដ្ឋភាព​​ទីអារាម​ព្រះពុទ្ធ​សាសនា​ នៅ​ក្នុង​ក្រុង​បាត់​ដំបង។ ជាលទ្ធផល នៅ​ត្រើ់យ​ខាង​លិច​ស្ទឹង ខ្ញុំ​ចូល​បាន​វត្ត​ចំនួនបួន។ បន្ទាប់​មក ខ្ញុំ​​ជិះ​ទូក-ដ ឆ្លង​ស្ទឹង​សង្កែ ថតបាន​វត្ត​នៅ​ខាង​កើត​ស្ទឹង ថែម​ពីរទៀត។ សរុបទៅ, ទៅ​ជើង​នេះ​ថត​បាន​ ៦វត្ត​ដែរ… ហើយ​ជា​ដំបូងនេះ ខ្ញុំ​សូមបង្ហាញ​ជូនវត្ត​មួយ​ឈ្មោះ​ វត្ត​ពោធិវ័ង្ស…។

មិន​ខុស​ប្លែក​ពី​វត្ត​នានា​នៅ​ក្នុង​ក្រុង​បាត់​ដំបង​នេះ​ដែរ ព្រះវិហារ​វត្ត​ពោធិវង្ស ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយចេតីយ៍​ស្អេក​ស្កះ។ ពេល​ចូល​ផុត​ក្លោង​ទ្វារ​ធំ ទីធ្លានៅ​ប៉ែក​ខាង​ត្បូង​នេះ​​ស្រឡះ​ល្វឹង​។ រីឯ​នៅ​ប៉ែក​ខាង​កើត​ព្រះ​វិហារវិញ គឺជា​តំបន់​​ម៉ុងកប់សព​។​ នៅ​ខាង​លិច​ព្រះវិហារ មាន​ក្លោង​ទ្វារ​មួយ​ដែល​​កសាង​ដោយ​ព្រះចៅ​អធិការវត្ត​ជំនាន់​ទី២ ព្រះនាម ព្រះសមុហ៍​រតនវង្ស យឹម ឈិន និង​មាន​ដាក់​កាល​បរិច្ឆេទ​ ព.ស​២៥០១ គ.ស​១៩៥៩ ។ ចំណែក​ក្លោង​ទ្វារ​ធំ​ខាង​ត្បូងនៅ​ជាប់​ផ្លូវ​កៅស៊ូ ​ដែល​​នៅ​លើ​កំពូល​មាន​រូបសត្វ​​គ្រុឌ​លើក​ដៃ​​បំរុង​ហោះ​វិញ ឃើញ​ដាក់​កាលបរិច្ឆេទ ព.ស​២៥០៦ គ.ស​១៩៦៤ ។

នៅចន្លោះ​ផ្លូវចេញ​ទៅ​ក្លោងទ្វារ​ខាង​លិច មាន​សំណង់​ធំពីរៈ ​សាលា​ពុទ្ធិក​បឋមសិក្សា និង​ជា​បណ្ណាល័យ ស្ថិត​នៅ​​ខាងឆ្វេងដៃ ជា​សំណង់​ថ្មី, ឯ​ខាង​ស្តាំ​ដៃជាសំណង់​ចាស់ គឺជា​សាលាឆាន់។

ខ្ញុំ​មិន​បាន​ដឹង​ពី​ឆ្នាំ​​កកើត​នៃទី​អារាម​នេះទេ តែ​នៅ​លើ​ហោជាង​ព្រះវិហារ​វត្តពោធិវ័ង្ស​ នាបច្ចុប្បន្ន​នេះ ឃើញ​មាន​នាម​សប្បុរសជន ដោយ​នៅ​ជ្រុង​ខាង​លិច​មាន​ឈ្មោះ​​ឧបាសិកា អ៊ាវ វិចលាង និង​ជ្រុង​ខាង​កើត​មាន​ឈ្មោះ​ឧបាសក អ៊ាវ សេងគី, ឧបាសិកា វួច ហ៊ន ។

កុដិព្រះសង្ឃ​ ឃើញ​នៅ​រាយ​គ្នា​… តែ​កុដិ​សង់​ថ្មីៗ ឃើញ​នៅជាប់​របងវត្ត​ខាង​ត្បូង ប៉ែក​ខាង​កើត។ នៅ​ជាប់​នឹង​កុដិ​ថ្មីនេះ មានសំណង់​​សាលារៀន​​បាក់​បែក​​មួយ ឈ្មោះថា សាលា​បឋមសិក្សា វិច  ឡាង កសាង​ក្នុង​ គ.ស១៩៦៦ ។

ខាង​ក្រោម​នេះ ជាទិដ្ឋភាព​វត្តពោធិវ័ង្ស ខេត្តបាត់​ដំបង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាចុង​​ខែ​មេសា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s