វិចិត្រសាល

លទ្ធផល​នៃ​ការ​ប្រកួត​កញ្ញាឯក Nikon ឆ្នាំនេះ… ​


លទ្ធផល​នៃ​ការ​ប្រកួត​ជ្រើស​រើស​កញ្ញា​ឯក​ Nikon ប្រចាំ​ឆ្នាំ​២០១៣ នៅ​ទូរទស្សន៍​ស៊ីធីអិន បាន​ចេញ​មក​ហើយកាល​ពី​ល្ងាច​ម្សិលមិញ (ថ្ងៃទី៣០ មេសា)…។ ការ​ប្រកួត​ផ្តាច់​ព្រាត់​នេះ មានបេក្ខនារី​ចំនួន ១៦រូប​ បាន​ចេញ​មក​​ប្រកួត​ប្រជែង​គ្នា តាមរយៈ​ការ​ដើរញញឹម​ បង្ហាញ​រាងនៅ​ចំពោះ​មុខ​​គណៈកម្មការ​ផ្តល់​ពិន្ទុ​​ចំនួន ៨រូប…។

នៅ​ក្នុង​ជុំចុង​ក្រោយ​នេះ កម្មវិធី​នៃ​ការ​ប្រកួត​បាន​តំរូវ​អោយ​បេក្ខនារី ដើរ​ចេញ​ពី​ក្នុង​ឆាក មក​ញញឹម​ដាក់អ្នក​ផ្តល់​ពិន្ទុ និង​ទស្សនិកជន​ចំនួន​ពីរឈុត… ហើយ​បន្ទាប់​ពី​​​ការ​ជំរុះ​ក្នុង​ជុំ​ចុង​ក្រោយ​នេះ បេក្ខជន ៥រូប ក្នុង​ចំណោម ១៦រូប​នេះ នឹង​ត្រូវ​​មក​ចាប់​យក​សំណួរ​ម្នាក់​មួយ​ ដើម្បី​ឆ្លើយ​​​…។

ដោយ​សារ​ខ្ញុំ​ទៅ​ដល់​ឆាក​ប្រកួត​យឺត​ពេល​បន្តិច ទើប​មិន​​ទាន់​ការ​ដើរ​ញញឹម ​បង្ហាញ​រាងរបស់​បេក្ខនារី​នៅ​ឈុត​ទី១…។ ដោយហេតុនេះ ខ្ញុំ​ថត​បេក្ខនារីរបស់​យើង​ បាន​តែ​ក្នុង​ឈុត​ទី២ តែ​ប៉ុណ្ណោះ។

នៅឈុត​ទី២​ ចុង​ក្រោយ​នេះ គឺ​បន្ទាប់​ពី​​បញ្ចប់​ការដើរបង្វិល​ខ្លួន​លើ​ឆាក​​រួច​មក គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​កញ្ញា​​ឯក Nikon ឆ្នាំ២០១៣ ប្រចាំ​រាជា​ណាចក្រ​​អច្ឆរិយៈ​របស់​យើង បាន​ប្រកាស​​លទ្ធផល​ក្នុង​ជំហាន​ដំបូង ជូន​ដល់​បេក្ខនារី​ចំនួន​មួយរូប​ លើ​ជ័យលាភី «ស៊ីកាមេរ៉ា» ជាងគេ និង​បេក្ខនារីមួយ​រូប​ទៀត លើ​ជ័យលាភី «សាច់ម៉ត់ខៃ» ជាងគេ ដែល​លទ្ធផល​​មាន​ដូច​តទៅ៖

  • ជ័យលាភី «ស៊ីកាមេរ៉ា» ជាងគេ បានទៅលើបេក្ខនារីពាក់​ស្លាកលេខ៨ ដោយ​ទទួល​បាន​ពានមួយ អត់មាន​ទឹកប្រាក់​សូម្បី​តែ​មួយ​សេន…
  • ជ័យលាភី «សាច់ម៉ត់ខៃ» ជាងគេ បានទៅលើបេក្ខនារីពាក់​ស្លាកលេខ៤ ដោយ​ទទួល​បាន​ពានមួយ អម​ដោយ​​ទឹកប្រាក់ ១០លានរៀល…

​បន្ទាប់​ពី​ពិធីប្រគល់​រង្វាន់ដល់​​ជ័យលាភីទាំង​ពីររូប​​នេះ​រួចមក ក៏ឈាន​ចូល​ដល់​កម្មវិធី​​ប្រកាស​ឈ្មោះ​បេក្ខនារី​​ចំនួន ៥រូប ដែល​បាន​ជាប់​ក្នុង​វគ្គ​ប្រកួត​ផ្តាច់​ព្រាត់​នេះ។ បន្ទាប់​មក​ បេក្ខនារីទាំង​ ៥រូប​នេះ ត្រូវ​មក​ចាប់​សំណួរ​ម្នាក់​មួយ​សំរាប់​ឆ្លើយ ដើម្បី​ជា​ការ​វាស់​ស្ទង់​សមត្ថភាពចំណេះ​ដឹង និង​បញ្ញា​ស្មារតី… ឬ​ក៏​អាច​ចង់​ដឹង​ពី​សំឡេង ថាតើ​ស្រួយ ពិរោះ ឬ​ក៏​គ្រលរ​កាត់​តាម​បុរសៗ​​ដែរ​ឬអត់..??..!!..

កម្មវិធី​ឆ្លើយ​សំណួរ​ម្នាក់​ម្តង​ត្រូវ​បាន​បញ្ចប់… វិនាទី​ភ័យអរ​ក៏​បាន​ឈាន​មក​ដល់… ហើយ​លទ្ធផល​ក៏​បាន​ចេញ​មក​ដូច​ខាង​ក្រោម៖

  • ជ័យលាភីលេខ១ ដែល​បាន​ក្លាយ​ជា​កញ្ញាឯក Nikon ប្រចាំ​ឆ្នាំ២០១៣ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ៤ ដោយ​ទទួល​បានម្កុដ១ ពាន១ និងរង្វាន់​ទឹកប្រាក់ ២០លានរៀល។ បូករួម​ទាំងជ័យលាភី «សាច់ម៉ត់ខៃ» ជាង​គេ​មួយ​ទៀត បេក្ខនារី​រូបនេះ​ បាន​ទទួល​រង្វាន់​ទឹកប្រាក់​សរុប​​រហូត​ដល់​ទៅ ៣០លាន​រៀល។
  • ​​ជ័យលាភីលេខ២ ត្រូវ​បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ៨ ដែល​ឈ្នះ​ជ័យលាភី «ស៊ីកាមេរ៉ា» ជាងគេ ដោយ​ទទួល​បាន​ពាន១ និងរង្វាន់​ទឹកប្រាក់ ១២លានរៀល។
  • ជ័យលាភីលេខ៣ ត្រូវ​បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ៧ ដោយ​ទទួល​​បាន​ពាន១ និងរង្វាន់​ទឹកប្រាក់ ៤លានរៀល។
  • ជ័យលាភីលេខ៤ ស្ទួន ត្រូវ​បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ១១ និងលេខ១២ ដោយ​ទទួល​បាន​ពាន១ និងរង្វាន់​ទឹកប្រាក់ក្នុង​ម្នាក់ៗ ៣លានរៀល។

រីឯ​បេក្ខនារីចំនួន ១៣រូបផ្សេង​​ទៀត ​​ដែល​មិន​បានជាប់​ជ័យលាភី ក៏​មិន​ដឹង​ថា​ បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ម្នាក់​ប៉ុន្មាន​ដែរ​ ព្រោះ​ក្នុង​កម្មវិធី​អត់​បាន​ប្រកាស… ហើយ​ខាង​ក្រោម​នេះ ជាទិដ្ឋភាព​នៃ​ការ​ប្រកួត​ជ្រើស​រើស​កញ្ញា​ឯក Nikon 2013 នៅ​ស្ថានីយ៍​ទូរទស្សន៍​ស៊ីអីអិន ចាប់​ពី​ឈុត​ដើរបង្ហាញ​រាង​លើក​ទី២ រហូត​ដល់​ចប់…​​​

ស្រុកស្រែ

Advertisements

8 responses to “លទ្ធផល​នៃ​ការ​ប្រកួត​កញ្ញាឯក Nikon ឆ្នាំនេះ… ​

  1. បានទៅមើលគេប្រកួត” ឆីឆស់” ទៀតហ្នោះពូឆុកឈែ ចុះអ្នកលេខមួយ ពិតជាសាច់ហ្មត់ខៃមែនឬពូ?

    • អ្នក​លេខ១ ឈ្នះ​បាន​ពាន​«សាច់​ម៉ត់ខៃ» នោះ​ ខ្ញុំ​ក៏​អត់​ដឹងយ៉ាង​ម៉េច​ដែរ​ទេ ព្រោះ​​​គេ​មិន​អោយឆុកឈែ​ខ្ញុំ ​ចូល​ទៅជិត ​បាន​ស្ទាប​​អង្អែល​សាច់​គេផង… 😀 តែ​បើ​តាម​សាច់ចាំង​ភ្លើង ដែល​ក្រុមបុរសៗ​និយម​ហៅ​ថា «ចាញ់​បោក​ភ្លើង» នោះ គឺ​ខ្ញុំ​មើល​ទៅ​ឃើញ​បេក្ខនារី​ទាំង​អស់​ហ្នុង សុទ្ធ​តែ​សាច់​ ស ម៉ត់ រលោង ដូចៗ​តែ​គ្នា​ណឹង។ ​រឿង​នេះ​​មិន​ដឹង​​យ៉ាងម៉េច​ដែរ​ទេ ព្រោះ​ពានរង្វាន់​​«សាច់ម៉ត់ខៃ»នេះ គឺ​ស៊ីសង​លើ​អ្នក​ឧបត្ថម្ភ​​ចង់​«សូវ៉េ» ​​បេក្ខនារី​ណា​មួយ​ប៉ុណ្ណោះ។ នេះ​ខ្ញុំ​គិត​ស្មាន​ទេ បាទ… 😀

  2. បើនិយាយពីសំរស់
    គួរតែមានឈុតហ្លៀកម៉ៃយ៉ូសំរាប់ហែលទឹកលេងដែរ
    តាអត់អាណឹងដូចសោះកាក្រោះម៉េចមិនដឹងទេ
    តើនៅស្រុកយើងឆ្នាំ២០១៣សម័យតេជោនេះ
    ហ៊ានអោយមានឈុតហ្នឹងនឹងគេដែរទេ ?

  3. បេក្ខនារីជ័យលាភីទាំង ៥រូប ឆ្នាំនេះ ដូចជា​ «ស៊ីមិនដាច់» ពិធីការិនី..!!.
    ខ្ញុំសូមឯកភាព១០០%។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s