វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តលៀប


វត្តលៀបស្ថិត​នៅ​ភាគ​ខាង​លើ​ដង​ស្ទឹង​សង្កែ ទៅជើង…​។ វត្ត​នេះ​មានក្លោង​ទ្វារធំ​ពីរៈ នៅ​ចំហៀង​ខាង​ត្បូង​មួយ និង​ចំទិស​ខាង​កើត​មួយ។

ព្រះវិហារ​វត្តលៀប បាន​សង់​ថយ​ទៅ​ខាង​ក្រោយ ដើម្បី​ទុក​អោយទី​ធ្លា​ខាង​មុខ​ មាន​ភាព​​ទូលាយ។ ប្រសិន​បើ​ធ្វើ​ដំណើរ​ចូល​ផុត​​ក្លោង​ទ្វារ​ធំ​ខាង​កើត នៅ​ខាង​ស្តាំដៃ​របស់​អស់​លោក​អ្នក គឺ​មាន​អាគារ​សិក្សា​មួយ​ខ្នងស្ថិត​នៅ​ជាប់​ខាង​ជើង​របង​វត្ត ហើយ​នៅ​ពី​មុខ​អាអារ​សិក្សានេះ គឺ​ជា​អាគារ​ទីចាត់ការ រាង​ចំណាស់​​បន្តិច​ហើយ ស្ថិត​នៅ​ជិត​ផ្លូវ​ចូល…។ រី​ឯ​នៅ​​​ខាង​ឆ្វេង​ដៃ​វិញ ឃើញ​មាន​​ពោធិព្រឹក្ស​មួយ​ដើម ដែល​មាន​រូប​​សំណាក​ព្រះ​ពុទ្ធ​​បដិមា​បួន​​អង្គ​នៅ​ព័ទ្ធ​ជុំវិញ។ នៅពី​ក្រោយ​ដើម​ពោធិព្រឹក្ស​នេះបន្តិច មាន​អាគារ​សិក្សា​​​ចាស់​មួយ​ខ្នង​ ធ្វើ​ពី​ឈើ​ប្រក់​សង្គ័សី ដែល​ជញ្ជាំង​របស់​វា​ឡើង​ពណ៌​ខ្មៅ​អស់​ទៅ​ហើយ។ អាគារឈើ​ដ៏​ចំណាស់​នេះ ខ្ញុំ​មិន​ដឹង​ថា​ បច្ចុប្បន្ន​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ស្អី​ផង​ទេ ព្រោះ​មិន​មាន​ឃើញ​មនុស្ស​ម្នា​ដើម្បី​សួរ​នាំសោះ…។

ព្រះវិហារ​វត្តលៀប រាង​ចំណាស់​បន្តិច​ហើយ បាន​សង់​ខ្ពស់​ផុត​ពី​ដី… គឺ​ខ្ពស់​ធំ​ជង្គ្រឹង​តែ​ម្តង…។ ខ្ញុំ​ខំ​ពិនិត្យ​រក​មើល​កាលបរិច្ឆេទ​នៃ​ការ​កសាង​ព្រះវិហារ​នេះ​ដែរ តែ​រក​មិន​ឃើញ​សោះ។ សាលាធម្មសភា មាន​ទី​តាំង​ស្ថិត​នៅ​ជ្រុង​ខាង​ជើង​ព្រះវិហារ។ រីឯ​កុដិ​ព្រះសង្ឃ​វិញ ស្ថិត​នៅ​ជ្រុង​ខាង​លិច និង​ខាង​ត្បូង​ព្រះ​វិហារ។ នៅ​ខាង​ត្បូង​ព្រះវិហារ មាន​ចេតីយ៍​ធំមួយ​ ស្អាត​ខុស​គេ…។

នៅ​មាន​អាគារ​បេតុងកំពស់​មួយ​ជាន់ ស្ថិត​នៅ​ជាប់​ក្លោង​ទ្វារ​វត្ត​ខាង​ត្បូង ដាក់​ថា «បណ្ណាល័យ»… តែ​ខ្ញុំ​មិន​ដឹង​ថា ជាបណ្ណាល័យ​សំរាប់​ព្រះ​សង្ឃ ឬសំរាប់​កូន​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វត្តលៀប​នេះ។

បន្ទាប់​ពី​បាន​ដើរ​មើល​ទីអារាម​​បួន​ប្រាំ​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​នេះ​រួច​មក ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ជាង​គេ​​នោះ​គឺ ព្រះវិហារ​នីមួយៗ ត្រូវ​បាន​ព័ទ្ធ​ជុំវិញ​ដោយ​​ចេតីយ៍ និង​ម៉ុង​សព​​ដូចៗ​គ្នា…។ ជា​ស្តែងព្រះវិហារ​វត្តលៀប ក៏​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​ទៅ​ដោយ​ចេតីយ៍ និង​ម៉ុង​សព​ ដូច​ព្រះវិហារ​ឯទៀតៗ​ដែរ…។

ខាង​ក្រោម​នេះ ជាទិដ្ឋភាព​វត្តលៀប ខេត្តបាត់​ដំបង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាចុង​​ខែ​មេសា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s