វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តរំដួល


មានទីតាំង​ស្ថិត​នៅ​ជាប់​នឹង​វត្តលៀប តាម​ដង​ស្ទឹង​សង្កែ​ទៅជើង, វត្តរំដួល មាន​ឈ្មោះ​ពិត​ថា វត្តឧត្តមសម្បត្តិហត្ថិរំដួល…។

ព្រះវិហារវត្តឧត្តមសម្បត្តិហត្ថិរំដួល ឬ​វត្តរំដួល មាន​​រចនាបទ​ខុស​ប្លែក​ពី​ព្រះវិហារ​​នា​សម័យ​ក្រោយៗ​នេះ​បន្តិច ដោយសារ​នៅ​ក្បាល​សសរ​ គឺមិនមានសត្វគ្រុឌ​ទ្រចុង​ដំបូល​ព្រះវិហារ​ឡើយ។ រីឯ​ខឿន​ព្រះវិហារ ក៏​មិនសង់​លើក​បន្តើត​​ពីរបី​ជាន់​អោយ​ខ្ពស់​​ផុត​ពីដី​​ដែរ។

ខ្ញុំ​ខំ​ស្វែង​រក​ព័ត៌មាន​​ ទាក់ទង​ទៅ​នឹង​ប្រវត្តិនៃ​ការកកើត​​ព្រះវិហារ​នេះ​ដែរ តែ​រក​មិន​បាន​សោះ។ ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់ស្តែង អាស្រ័យដោយ​អាយុកាល​នៃ​ការ​សាងសង់ រួម​ផ្សំ​ដោយ​កង្វះ​​ការ​ថែទាំ​ជួស​​ជុលថែម​ទៀត​នោះ, ខ្ញុំ​ឃើញ​​នៅ​តាម​គល់​សសរ​ជុំវិញ​ព្រះវិហារ​ដ៏​ចំណាស់​​មួយ​នេះ ចាប់​ផ្តើម​ពុក និងលេច​ចេញ​ដុំឥដ្ឋ​ជា​បណ្តើរៗ​ហើយ…។

នៅ​ខាង​មុខព្រះវិហារ មាន​ព្រះពុទ្ធ​បដិមាមួយអង្គ​ គង់​នៅ​ក្រោម​ម្លប់​ពោធិព្រឹក្ស​ដ៏​ត្រឈឹង​ត្រឈៃ។ រីឯ​នៅ​​ខាង​ត្បូង​ព្រះវិហារ មាន​អាគារ​សិក្សា​បីខ្នង ​សង់​ដង្ហែរ​គ្នាៈ អាគារ​មួយ​ខ្នង​នៅ​ខាងកើត​គេ ជា​អាគារ​ថ្ម​ប្រក់​ក្បឿង, ​ចំណែក​អាគារ​កណ្តាល ជាអាគារ​បេតុង​​កំពស់​មួយ​ជាន់​​ (ខ្មែរយើង​ហៅថា ២ជាន់) ជា​សំណង់​អាគារ​ចាស់, និងអាគារ​ខាងលិច​មាន​វ័យ​​ចាស់​ជាង​គេ សង់​ពី​ឈើ​ប្រក់​ក្បឿង​ ដែល​ដំបូល​វា បាន​ដូរពណ៌​ពី​លឿង​ឆ្អៅ​​ ទៅជា​ខ្មៅអ៊ែរ​ ស្រដៀង​នឹង​ស្បូវ​អស់​​ទៅ​ហើយ។

សាលាឆាន់ ស្ថិត​នៅ​ចំខាង​លិច​ព្រះវិហារ ហើយ​នៅ​ពី​ខាង​ក្រោយ​នោះ គឺ​ជា​ម៉ុង​កប់​សពស្អេក​ស្អះ។ រីឯ​កុដិ​ព្រះសង្ឃវិញ ស្ថិត​នៅ​ជ្រុង​ខាង​លិច និង​ខាង​ជើង​ព្រះវិហារ។

ខាង​ក្រោម​នេះ ជាទិដ្ឋភាព​វត្តឧត្តមសម្បត្តិហត្ថិរំដួល ឬ​វត្តរំដួល ក្រុងបាត់​ដំបង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាចុង​​ខែ​មេសា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s