វិចិត្រសាល

លោក ប៉ា សុជាតិវង្ស គឺជា​ចៅហ្វាយ​ក្រុងភ្នំពេញ​ទី ១៧…


pasocheatvongកាលពី​ចុង​សប្តាហ៍មុន ពិធី​ផ្ទេរ-ទទួល​តំណែង​ចៅហ្វាយ​ក្រុង​​ភ្នំពេញ រវាង​លោក កែប ជុតិមា ​ត្រូវ​ផុត​អណត្តិ និង​លោក ប៉ា សុជាតិវង្ស ដែល​ត្រូវ​ចូល​កាន់​តំណែង​ថ្មីនេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​​អធិបតីភាព​លោក​ឧបនាយក​​រដ្ឋមន្រ្តី ស ខេង…។ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤១ មក ​​លោក ប៉ា សុជាតិវង្ស ​ គឺ​ជា​ឥស្សរជន​ទី ១៧ ហើយ ដែល​ឡើង​គ្រប់​គ្រង​រាជធានី​ភ្នំពេញ​, បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង…។

ឥស្សរជន​ដែល​​បាន​គ្រប់គ្រង​រាជធានី​ភ្នំពេញ ក្នុង​នាម​ជា​ចៅហ្វាយ​ក្រុង ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤១ ​​មក​ រួមមាន៖​

ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧០

  • សម្តេចចក្រី ញឹក ជូឡុង
  • លោក ទេព ផន
  • លោក អ៊ុន ត្រមុច
  • លោក អី ទុយ

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥

  • លោក អ៊ុង ហៀម
  • លោក ឆាយ គឹមហុង
  • លោក ហ៊ូ ហង់ស៊ីន

ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩

  • គ្មាន!… (ចង់ដឹង​ច្បាស់ ទាល់តែសួរលោកតា នួនជា និងលោកតា ខៀវសំផន ដែលជាសាក្សីរស់​បច្ចុប្បន្ន​នេះ…)

ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន​ ឆ្នាំ២០១៣ នេះ

  • លោក ខាង សារិន ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០
  • លោក ចាន់​ វ៉ែន ពីឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៨២
  • លោក កែវ ចិន្តា ពីឆ្នាំ១៩៨២ ដល់​ឆ្នាំ១៩៨៥
  • លោក ថោង ខុន ពីឆ្នាំ១៩៨៥ ដល់​ឆ្នាំ១៩៩០
  • លោក ហុក ឡងឌី ពីឆ្នាំ១៩៩០ ដល់​ឆ្នាំ១៩៩២
  • លោក ស៊ីម កា ពីឆ្នាំ១៩៩២ ដល់​ឆ្នាំ១៩៩៣
  • លោក ឈឹម សៀកឡេង ពីឆ្នាំ១៩៩៣ ដល់​ឆ្នាំ១៩៩៨
  • លោក ជា សុផារ៉ា ពីឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៣
  • លោក កែប ជុតិមា ពីឆ្នាំ២០០៣ ដល់​ឆ្នាំ២០១៣
  • លោក ប៉ា សុជាតិវង្ស ពីឆ្នាំ២០១៣…

មើល​តាម​ប្រវត្តិ​នេះ លោក កែប ជុតិមា គឺ​ជា​ឥស្សរជន​មួយ​រូប ដែល​​គ្រប់​គ្រង​សាលា​រាជធានី បាន​យូរ​ជាង​គេ..!!..

(ដកស្រង់​ចេញពីទិនានុប្បវត្តិ រស្មីកម្ពុជា លេខ៦១០៣ ចុះថ្ងៃទី ៣ ឧសភា ២០១៣​)​

Advertisements

4 responses to “លោក ប៉ា សុជាតិវង្ស គឺជា​ចៅហ្វាយ​ក្រុងភ្នំពេញ​ទី ១៧…

  1. កាលពេលលោកចៅហ្វាយម៉ានៅកាន់សាលាក្រុង លោកវង្សឥត​ដែលចូល​ធ្វើការ​ទេ ដូច​គេ​ថា​ ភ្នំ​មួយ​មិនអាចមាន​ចចក​ពីរ ។

  2. អរគុណលោកពូចំពោះការចែក​រំលែក​ សុំទាញអត្ថបទនេះយក​បានទេលោក​ពូ?
    យី តាម៉ាប់ដឹង​គេអត់ចូលធ្វើការទៀតណស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s