វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តស្លាកែត


វត្តស្លាកែត មានឈ្មោះពិតគឺ វត្តសុវណ្ណបារមីស្រីធិតារាម ដែលមាន​ទៅតាំង​ស្ថិត​នៅ​ខាងជើង ឬខាង​លើ​វត្តរំដួល តាម​មាត់​ច្រាំង​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច​ដែរ។

ទីអារាម​នេះ មាន​ក្លោង​ទ្វារចូលពីរ ស្រដៀង​គ្នា​នឹង​វត្តលៀប​ដែរ គឺ​ច្រក​ខាង​ត្បូង​មួយ និង​ខាងកើត​ចំ​ព្រះវិហារ​មួយ…។ ព្រះវិហារវត្តសុវណ្ណ​បារមី​ស្រីធិតារាម ឬវត្តស្លាកែត មាន​សភាព​ថ្មី និង​ស្អាត​​នៅឡើយ។ ខ្ញុំ​ដឹង​មិន​ច្បាស់​ដែរ​ទេ​​ថា នេះ​ជា​អារាម​ព្រះមេ​គណ​ខេត្ត​នា​ពេល​បច្ចុប្បន្ន​នេះ ឬក៏​យ៉ាង​ណា​នោះទេ… តែ​រូបភាព​អាគារ​ចាស់ៗពីរ ស្ថិត​នៅ​ជាប់​មាត់​ច្រក​ទ្វារ​ខាង​ត្បូង និងខាងកើត​ព្រះវិហារ​ បានអោយ​ខ្ញុំ​ដឹង​ថា នេះ​ជា​វត្តដែល​​ព្រះ​មេ​គណ​​ខេត្ត​​ គង់​នៅ​ពី​អតីតកាល…។

នៅ​ខាង​លិច​​ព្រះវិហារ មានតុបតែង​ជា​សួន​ច្បារ និង​ព្រះពុទ្ធបដិមា​ចូល​និព្វាន ដែល​នៅ​ក្នុង​បរិវេណ​នោះ​មាន​ឈ្មោះថា «ស្ថានទីបូជនីយដ្ឋាន»…។ កុដិព្រះសង្ឃ​ មានចាស់​ មានថ្មី… ស្ថិតនៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ព្រះវិហារ។ ចំណែក​ឯ​សាលា​ធម្មសភា​វិញ ស្ថិត​នៅ​ឯ​ខាង​មុខ​ព្រះវិហារ ប៉ែកខាងជើង។

នៅ​ក្នុង​បរិវេណ​វត្តស្លាកែត​នេះ ក៏​មាន​ពុទ្ធិក​បឋម​សិក្សាមួយ​ខ្នង ធ្វើពីថ្ម​ប្រក់​ស័ង្កសី​​ផង​ដែរ… ហើយ​ខាង​ក្រោម​នេះ ជាទិដ្ឋភាព​រវត្តសុវណ្ណ​បារមី​ស្រីធិតារាម ឬវត្តស្លាកែត ក្រុងបាត់​ដំបង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាចុង​​ខែ​មេសា ឆ្នាំ២០១៣ នេះ…​

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s