វិចិត្រសាល

លិខិតមិត្តអ្នក​អានភ្នំពេញប៉ុស្តិ៍ ​មានទស្សនៈ​យល់​ឃើញ​ស្រដៀងខ្ញុំ​ដែរ…​


តាម​ទិនានុប្បវត្តិ​ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយ​ថ្ងៃទី ០៨ ឧសភា ថ្ងៃនេះ ​នៅ​ត្រង់​ទំព័រ​ លិខិត​មិត្ត​អ្នកអាន បាន​ចុះផ្សាយ​ពី​ខ្លឹមសារ​នៃ​បទ​វិភាគ​មួយ​ មាន​ចំណងជើង​ថា ​«ក្រឡាអុក​ដែល​កំពុងចង​យ៉ាង​ចាក់​ស្រែះ និង​ព្រឺព្រួច» ដែល​ជា​លិខិត​របស់​មិត្ត​អ្នក​អាន​មួយ​រូប​​ឈ្មោះ ប៉ែន សុជីវន្ត ពីខេត្តរតនគីរី…។

នេះគឺ​ជា​អត្ថបទ​ទី២ របស់​មិត្ត​អ្នក​អាន​រូប​នេះ ដែល​បាន​ធ្វើ​ការ​ប្រៀប​ធៀប​យុទ្ធសាស្រ្ត​​របស់​មេដឹក​​នាំ​គណបក្ស​នយោបាយ​ធំៗទាំងពីរ​នៅ​មុន​ការ​បោះឆ្នោត​ ទៅ​នឹង​ការ​ប្រកួត​ល្បែង​អុក គឺដូច​គ្នា​ទៅ​នឹង​ប្រកាស​ពីរ-បី​​របស់​ស្រុកស្រែ​ខ្ញុំ​ ដែល​និយាយ​ពី​ការ​ប្រកួត​អុកចត្រង្គ​ឆ្នាំ២០១៣ នេះដែរ។

នៅ​ក្នុង​អត្ថបទ​ទី២ នេះ​ទាំង​មូល ខ្ញុំ​មិន​ឯកភាព​លើ​ចំណុច​ពីរ-បី​ខាង​ដើម​អត្ថបទ ដែល​មិត្ត​អ្នក​អាន​រូប​នោះ​ បាន​ធ្វើ​ការ​វិភាគ (ខ្ញុំ​សូម​មិន​ចូល​ជ្រៅ!)។ ជា​មួយ​គ្នា​នោះ ខ្ញុំ​រក​ឃើញ​នូវ​ភាព​​ខុស​គ្នា រវាងគាត់​​​(សុជីវន្ត) ​និង​ស្រុកស្រែ​ខ្ញុំ គឺ​នៅ​ត្រង់ គាត់​និយាយ​បាន​​ក្បោះ​ក្បាយ​ល្អ​ជាង​ខ្ញុំ!… 😀 និងមាន​ន័យ​ត្រង់ធ្លូ​ជាង​ខ្ញុំ!… ផ្ទុយ​​​​ស្រឡះ​​ពី​ស្រុក​ស្រែ​​ខ្ញុំ ដែល​ប្រកាន់​យក​នូវ​ភាព​​​ឡេះឡោះ​ លេង​សើច មិន​អាច​យក​ជា​ការ​ក្រម៉រ​ស្រែង​អី​​បាន​ទេ​..!!.. និយាយ​អោយ​​ស្រួល​ស្តាប់ទៅ គឺ​​គាត់​បាន​ប្រើ​ស្លាបប៉ាកកា​​ «ស្រួចៗ» យក​មក​សរសេរ… ឯខ្ញុំវិញ​ ចូល​ចិត្ត​​ប្រើ​តែ​ស្លាបប៉ាកកា «ស្ទីកៗ» ដើម្បី​​សរសេរ​កុំ​អោយ​មាន​ជំរៅ​មុត​ខ្លាំង​ពេក..!!.. 😀

ជា​មួយ​នឹង​ភាព​ខុស​គ្នា​នេះ ខ្ញុំ​ក៏​រក​ឃើញ​ផង​ដែរ នូវ​ការយល់​ឃើញ​ស្រដៀង​គ្នា​មួយ…​នោះគឺ​​ខ្លឹមសារ​ចុង​ក្រោយ​​ក្នុង​​អត្ថបទ​ទី២ ​របស់គាត់ បានដៅបង្ហាញ ឬ​មាន​លក្ខណៈ​លាត​ត្រដាង​ចំៗ ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​ ដែល​នាំ​អោយ​បាត់​ជំនឿ​ទុក​ចិត្ត និង​ប្រជា​ប្រិយភាព​…​។ និយាយ​តាម​ន័យ​ត្រង់គឺថា បើ​សម្តេច​តេជោ​ មិន​ហ៊ាន​ «វះកាត់»​​ សាច់​ស្អុយ​ជុំវិញ​ខ្លួន​ ដូច​ជា​​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ជួរ​ស៊ីវិល​ ទាហាន ប៉ូលីស ដែល​សំបូរ​ដោយ​​រឿង​អាស្រូវ​, ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន និង​ពួក​លើក​ជើង​បញ្ចើច​បញ្ចើរ​ខុស​រឿង​… ភាព​អយុត្តិធម៌​​ក្នុង​ដំណោះ​​ស្រាយ​វិបត្តិ​ដី​ធ្លី​ ជូន​​ដល់​ជន​រង​គ្រោះ​ពិត​ប្រាកដ និងភាព​យឺត​យ៉ាវ​ក្នុង​ការ​លើក​កំពស់​ជីវភាព​មន្រ្តី​រាជការ ទាហាន ប៉ូលីស​​តូច​តាច តាម​រយៈ​ការ​តំឡើង​ប្រាក់​បៀវត្សរ៍​អោយ​បាន​សមរម្យទេ​នោះ គឺ​ប្រជាជន​ម្ចាស់​ឆ្នោត ​នឹង «វះកាត់» សម្តេច​វិញ នៅ​រដូវ​បោះ​​ឆ្នោត​ឆ្នាំ២០១៨ ជាក់​ជាមិនខាន។

នេះ​គឺ​ជា​ទស្សនៈ​យល់​ឃើញ​ស្រដៀង​​​គ្នា រវាង​​មិត្ត​អ្នក​អាន​ សុជីវន្ត នៅ​ភ្នំពេញប៉ុស្តិ៍ និង​ស្រុកស្រែ​ខ្ញុំ​នៅ​ទីនេះ​ អំពី​លទ្ធផល​បោះ​ឆ្នោត​​នៅ​ឆ្នាំ២០១៨… ​គឺមិនមែន​លទ្ធ​ផល​​ក្នុង​ឆ្នាំ២០១៣ ពីរ-បី​ខែ​ខាង​មុខ​នេះទេ..!!..

ស្រុកស្រែ

Advertisements

9 responses to “លិខិតមិត្តអ្នក​អានភ្នំពេញប៉ុស្តិ៍ ​មានទស្សនៈ​យល់​ឃើញ​ស្រដៀងខ្ញុំ​ដែរ…​

  1. ពូឆុកឈែអត់ហ៊ានយកប៉ាកកាស្រួចមកត្រសេរទេ ខ្លាចគេបិទទ្វារដុតផ្ទះវើតប្រេស

    • ឆាវឆាវពោលថា «ពេលខ្លះចុងជក់ គឺខ្លាំងស្មើរនឹងទ័ព​មួយ​សែននាក់» អ៊ីចឹង​ចង់​ឃើញ​ទាហាន​មួយសែន​នាក់ដែលផុស​ចេញ​ដោយ​ទឹកថ្នាំ​ស្លាប​ប៉ាកកា​របស់​ពូឆុកឆែ​លើ​ភ្នំពេញប៉ុស្ត៍ដែរ 😀

      • 😀 …គឺ​ដោយ​សារ​ញ៉ុម​ប្រហោង​ពោះ​ធ្លុង ខ្លាច «គេ» ច្រឡំលោក សុជីវន្ត ​នៅ​ភ្នំពេញប៉ុស្តិ៍ ថា​ជា​ឆុកឈែ​ញ៉ុម​នៅ​ទីនេះ ទើប​បាន​ជា​ញ៉ុម ​ដាច់​ចិត្ត​​ដាក់​ប្រកាស​មួយ​នេះ​ឡើង ដើម្បី​ការ​ពារ​ទុក​ជា​មុន​អោយ​ហើយ…។

        និយាយ​តាម​ត្រង់​ចុះឧត្តម… ប្រសិន​បើ​ខ្ញុំ​ប្រើ​ស្លាបប៉ាកកា​ «ចុងស្រួច» មក​សរសេរ​រឿង​អុកចត្រង្គ​ឆ្នាំ២០១៣ ​នេះ​វិញ គឺ​ប្រាកដ​ជា​ «​មុតជ្រៅ» ​ជាង​លោក​ សុជីវន្ត… ហើយ​លទ្ធផល​ចេញមក ​អាច​ស្មើ​នឹង​ទាហាន​ព្រួញ​មួយសែន​នាក់ ពិត​មែន… តែ​អត់ហ៊ាន!… ទុក​ច្រក​ខ្លះ​គ្រាន់​នឹង​រត់… :-D​

        • ឆាវឆាវពោលថា «អ្នកមានសមត្ថភាព តែមិនបង្ហាញសមត្ថភាព អ្នកនៅតែជាមនុស្សអត់ប្រយោជន៍»

          មិនមានចេតនាថាឲ្យបងទេ គ្រាន់តែចង់ប្រើ Font Unicode Khmer ប៉ុន្មានឃ្លាខាងលើធ្វើជាគ្រាប់ព្រួញប៉ុន្មានដើមបាញ់បងលេង 😀 I’m sorry
          បើនិយាយទៅ ខ្ញុំក៏តែរិតតែអត់ប្រយោជន៍ទៅទៀត បង្កើតប្លុកមកក្នុងបំណងបង្ហាញមតិខ្លះៗ តែកប់បាត់ខានបោសផ្ទះយូរណាស់ហើយ សំបុកពីងពាងរំកោះ។

          • អត់បញ្ហា!… ខន្តី! ខន្តីៗៗៗ…!!..ខ្ញុំ​ធ្លាប់​ត្រូវរបួស​ ដោយ​គ្រាប់​​ព្រួញ​សំដី​ញឹក​ណាស់ ហើយ​ត្រូវ​ម្តងៗ មិន​ចេះ​តិច​គ្រាប់… គឺ​ដោយសារ​ខ្ញុំ​ចូល​ចិត្ត​ផា​អោយ​គ្នីគ្នា​ខ្ញុំ រួច​គ្នី​គ្នា​ខ្ញុំ ក៏នាំ​គ្នា​ព្រួត​​ផា​អោយ​ខ្ញុំ​វិញ… ពេល​ទប់​ទល់​មិន​ជាប់ ឡើង​ស្ពឹកៗ​​មុខ​ម្តងៗ… 😀

            គឺ​បែប​នេះ​ណា​ឧត្តម… ការ​បង្ហាញ​សមត្ថភាព ខុសកាលៈទេសៈ ខុស​ពេល​វេលា ខុស​ទី​កន្លែង គឺ​ជា​រឿង​អត់​ប្រយោជន៍ និង​អាច​នាំ​ទុក្ខ​មក​ដាក់​ខ្លួន​ទៅ​វិញ​ទេ… និយាយៗ​ទៅ គឺ​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ខ្លួន​ជា​ទស្សនិកជន ជាជាង​ធ្វើ​ជា​អ្នក​ចូល​រួម​ប្រកួត​ដោយ​ផ្ទាល់…។ នេះ​ជា​និស្ស័យ​ពិបាក​កែ​របស់​ខ្ញុំ… 😀

            • ហះហា 😀 ពិតជាអ្នកមានសមត្ថភាពដេករង់ចាំម្ចាស់ល្អមែន បងប្រហែលកំពុងវាយឬកបន្តិចដូចជូកឺខុងមីងប្រើស្នៀត Maketing ឲ្យលាវប៉ីទៅផ្ទះស្បូវ៣ដងដូច្នោះដែរ។ កាលនោះខុងមីងអួតប្រាប់លាវប៉ីថា មករកខ្លួនពីរដងនោះគឺខ្លួនជាប់ដើរត្រាច់ចរនៅស៊ីឈួនដើម្បីគូសផែនទីមួយផ្ទាំងធំរង់ចាំម្ចាស់ល្អទៅយកវា ហើយខ្លួនធ្វើជាអ្នកផ្តល់យោបល់។ ចាំមើលកាលៈទេសៈណាដែលសមល្មមបងចុះពីភ្នំ?

            • ខ្ញុំ​មិនហ៊ាន​ប្រៀបធៀប​ទៅ​នឹង​ជូកឺលៀង​ទេ… មិនតេ!… ជូកឺលៀង គឺ​ជា​អ្នក​យុទ្ធសាស្រ្ត​ដ៏​ចំណាន​របស់​លីវប៉ី… ឯ​ស្រុកស្រែខ្ញុំ គឺ​គ្រាន់​តែ​ជា​អ្នក​ផឹកទឹក​តែ​ចាក់​ធ្មេញ​នៅ​​​តុ​គុយទាវ ធ្វើ​ឫក​ដូច​អ្នក​ស៊ី​គុយទាវ​ដែរ 😀

              បើ​លូក គឺ​លូក​អោយ​កប់!… ព្រោះ​បើ​មិន​អីចឹង​ទេ យើង​នឹង​ធ្វើ​ខ្លួន​ជា​ក្របី​ អោយ​អ្នក​នយោបាយ​ «ជិះលេង» ដោយ​មិន​ដឹង​ខ្លួន… យូណូ! 😀

            • ហះហា.. តើនរណានឹងធ្វើខ្លួនជាក្របីឲ្យអ្នកនយោបាយជិះនោះ គឺវាអាស្រ័យលើសិល្បៈនៃការសរសេររ​បស់បង។

    • បាទ, ត្រូវ​ហើយ… បើ​ហ៊ាន​តែ​យក​អាស្រួច​ឈ្លេម មក​ត្រសេរ​សាកមើល ប្រាកដ​ជា​ «គេ» យក​សោរ​សូឡិច​មក​ចាក់​បិទ​ទ្វារ​​លេង​អោយ​ឆុកឈែញ៉ុម​ ចូល​ផ្ទះ​លែង​បាន… រួច​បន្ទាប់​មក ​«គេ» ដុត​ផ្ទះ​អោយ​ឆេះ​ម៉ត់ដូចខេហ្វ័រខ្មែរ របស់​​លោក​សាម៉ាឌី ​ប៉ារយ..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s