វិចិត្រសាល

សកម្មភាពដឹកជញ្ជូន​ដោយរថភ្លើង​ ​នៅស្រុក​យើង…


ខាងក្រោមនេះ ជាសកម្មភាព​ជញ្ជូន​ទំនិញ (កសិផល?) ពីលើ​រថយន្ត​ដាក់​ចូល​ក្នុង​ទូរថភ្លើង នៅ​ម្តុំ​ឃ្លាំង​ផែ​ស្ងួត​ជិត​ផ្លូវ​កប់ស្រូវ ដែល​ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​ខ្លះៗ​ហើយ បន្ទាប់​ពី​ការ​ផ្អាក​អស់​រយៈ​ពេល​​យូរ​ឆ្នាំ​មក​នេះ…។

ប្រសិន​បើ​មាន​ទូរថភ្លើង​សំរាប់​ដឹកអ្នក​ដំណើរ ភ្នំពេញ-​កំពត-​កំពង់សោម និង​ភ្នំពេញ​-​ពោធិសាត់-​បាត់ដំបង-​សិរីសោភ័ណ-​អូរជ្រៅ ​មាន​រត់​ទៅមក ប្រកប​ដោយ​​«សុវត្ថិភាព» និង ​«​ផាសុកភាព» ​នោះ ​​ខ្ញុំ​នឹងជ្រើស​រើស​យក​ការ​​ធ្វើ​ដំណើរ​តាម​រថភ្លើង​វិញ ព្រោះ​នឹង​ធានា​បាន​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ការ​បើក​បរ​យានយន្ត​ ​សឹង​តែ​​មួយ​រយ​ភាគរយ… ព្រម​ទាំង​អាច​​គយ​គន់​ទេសភាព​តាម​ដង​ផ្លូវ​បាន​យ៉ាង​ស្រួល​ទៀត​ផង។​

និយាយ​ពី​សុវត្ថិភាព​ធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ អស់​លោក​អ្នក​ប្រាដក​ជា​នៅ​ចាំបាន​កាល​​ពី​​សម័យ​ប្រទាញ​ប្រទង់​គ្នា​នៅ​ឡើយ… នោះគឺការ​ពួន​​ស្ទាក់​វាយ​ប្រហារ​លើ​ខ្សែ​រថភ្លើង​​ភ្នំពេញ-​កំពង់សោម ​ដោយ​ទាហាន​ខ្មែរក្រហម​នៅ​ម្តុំ​ភូមិសាស្រ្ត​ភ្នំវល្លិ៍ ជិត​ក្រុង​កែប-​កំពត ដោយ​បាន​ចាប់​ជំរត់​ជន​បរទេស​ចំនួន​​បីរូប កាល​ពី​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ១៩៩៤ ។ ជនបរទេស​ទាំងបី​រូប​នោះ​រួមមាន៖

  1. លោក ដាវីត វីលសុន (David Wilson) ជាជនជាតិ​អូស្រ្តាលី
  2. លោក ម៉ាក ស្លេធ័រ (Mark Slater) ជាជនជាតិ​អង់គ្លេស
  3. ​លោក ហ្សង់ មីសែល ប្រាកែត (Jean-Michel Braquet) ជាជនជាតិបារាំង

ក្រោយ​ហេតុការណ៍ចាប់​ជំរត់​​នេះ ​កិច្ច​ប្រឹង​ប្រែង​ចរចា​អោយ​មាន​ការ​​ដោះ​លែង​ជន​បស្ចឹម​​ប្រទេស​ទាំង​បី​រូប​ ក៏​បាន​ចាប់​ផ្តើម​​ជា​បន្ទាន់ និង​ភ្លាមៗ​ផងដែរ។ តែ​ការ​ចរចា​ត្រូវ​បាន​អូស​បន្លាយ និង​​មិន​ទទួល​បាន​ជោគជ័យសោះ។ ទី​បំផុត​ទៅ ក៏​​ឈាន​ដល់​វិធាន​ការណ៍​​​ប្រើ​​ប្រាស់​កំឡាំង​​កងទ័ព វាយ​ឆ្មក់​​ទៅ​លើ​​ទីតាំង​ខ្មែរ​ក្រហម​នៅ​ភ្នំវល្លិ៍​តែ​ម្តង ដើម្បី​​រំដោះ​ជនបរទេស​ទាំង​បី​រូប នា​ថ្ងៃទី ២៨ ខែកញ្ញា… គឺរយៈ​ពេល​ពីរខែ ​បន្ទាប់​ពី​កើត​​​​ហេតុ​ការណ៍​​ចាប់​ជំរត់។ តែគួរ​អោយ​ស្តាយ… ជន​បរទស​​ទាំង​បីរូប ត្រូវ​បាន​ខ្មែរ​ក្រហម​សំឡាប់​​តាំង​ពី​មុន​ពេល​ចាប់​ផ្តើម​នៃ​ការ​វាយ​ឆ្មក់​​​​ម៉្លេះ។

នេះ​ជា​សោកនាដកម្ម​នៃ​ការ​ស្លាប់​ជន​បរទេស ក្នុង​សង្រ្គាម​ស៊ីវិល​នៅប្រទេស​កម្ពុជា​យើង តាម​រយៈ​ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង…៕

ស្រុកស្រែ

Advertisements

2 responses to “សកម្មភាពដឹកជញ្ជូន​ដោយរថភ្លើង​ ​នៅស្រុក​យើង…

  1. ឈ្មោះរបស់ស្រុកយើងក៏អាក្រក់ថែមម៉ាកម្រិតទៀតដោយសាររឿងនេះ តាមខ្ញុំចាំបានមានការចុះផ្សាយក្នុងទស្សនាវដ្តី ថែមស៍ ដឹណេសិនទៀតផង

    • គឺជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពីភាព​មិន​​​គោរព​ច្បាប់​ទំលាប់ ​របស់​ពួក​មេ​ដឹកនាំ​ខ្មែរ​​ក្រហម… ហើយ​តាម​រយៈ​នៃ​ការ​ស្លាប់​ជន​បស្ចឹម​ប្រទេស​ទាំង​បី​រូប​នេះ ពិភពលោក​បាន​មើល​មក​ប្រជាជន​កម្ពុជា​យើង គឺ​សុទ្ធ​តែ​ពួក​គួរ​អោយ​ខ្លាច…។ សំរាប់​ខ្ញុំ, ពេល​មើលទៅ​ទឹកមុខ​​​ជន​បរទេស​ទាំង​បី​រូប​ មុន​ពេល​ទាហាន​ខ្មែរ​ក្រហម​សំឡាប់ តាម​រយៈ​រូបថត​ខាងលើ​​នេះ គឺពិត​ជា​គួរ​​អោយ​​សង្វេគ និង​អាណិត​ពួក​គេ​ខ្លាំង​​ណាស់… ពួក​គេមិន​គួរ​នឹង​មក​ស្លាប់​​​ក្នុង​ដំណើរ​កំសាន្ត នៅ​លើ​ទឹក​ដី​យើង​ឡើយ…។​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s