វិចិត្រសាល

រូបថតដែលខ្ញុំ​ពេញចិត្តជាងគេ…


រូបថតមួយ​សន្លឹកនេះ ខ្ញុំ​បាន​ថត​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​​នៅ​តាម​បណ្តោយ​វិថី ២៧១​ ហើយ​ខ្ញុំ​​សូម​អនុញ្ញាត​​ផ្ញើរូបនេះ ជូន​សាលា​រាជធានីភ្នំពេញតែ​ម្តង ព្រោះ​ជា​រូបថតដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ…។

ក្នុង​រូប, រោងមង្គល​ការធំមួយ ដែលបង្ហាញ​ពី​ភាព​ស្តុកស្តម្ភ​នៃ​ម្ចាស់​ពិធី បាន​​សង់​លេប​យក​សឹង​តែ​ពាក់​កណ្តាល​​ទ្រូង​ផ្លូវ​សាធារណៈ… ស្ទះចរាចរណ៍​អី​ស្ទះ​ទៅ អត់​បញ្ហា… គឺពិតជា​មាន​ប្រាក់ អាច​ប្រើ​​​ខ្មោច​ឆៅ​​អោយ​កិន​ស្រូវ​​បាន​​ស៊ីមែន..!!..

ឯនៅពីលើរោង​មង្គលការ គឺ​ស្លាក​ប៉ាណូ​ផ្សាយ​​ពាណិជ្ជកម្មកាត់​ទទឹង​ផ្លូវ ដែល​បាន​ឃោសនា​ ណែនាំ​អោយ​ខំ​ប្រឹង​​ផឹក​គ្រឿងស្រវឹង នឹង​​មាន​ឳកាសឈ្នះ​មហា​រង្វាន់… គឺមហា​រង្វាន់ ៣លានដុល្លារស៊ឺៗ..!!..

បើ​ទោះ​ជា​មាន​បំរាម​ដាក់​ថាៈ ពេលស្រវឹង​សូមកុំបើកបរ ក៏ដោយ… តែតាម​មើល​ទៅ អ្នក​ដែល​មាន​បំណង​ចង់​បាន​មហា​រង្វាន់​នេះ គឺទាល់​តែ​ផឹក​អោយ​​ស្រវឹង​ដាប រួច​បើក​បុក​ទ្រូងផ្លូវ​អោយ​បាន​ ៣ដង​ឡើង​ទៅ ទើប​ឈ្នះ​ «មហារង្វាន់» ​នេះ..!!..??..

On the street, Phnom Penh

ស្រុកស្រែ

10 responses to “រូបថតដែលខ្ញុំ​ពេញចិត្តជាងគេ…

  1. ដើម្បីបាន៣លាន ដំបូងត្រូវសងថ្លៃទ្រូងផ្លូវសាលាក្រុងសិន ហាមជំពាក់ បើអត់ទាន់បានរង្វាន់បីលានដុល្លា ត្រូវចងការគេមកផឹកនិងសងថ្លៃខូចខាតផ្លូវសិន ផឹកទាល់តែបានបីលានដុល្លា ចាំឈប់ ហេសហេ 😀

    • កាលពីជំនាន់​លោក​ចៅហ្វាយក្រុង ម៉ា, ពេល​មាន​ករណី​​អ្នក​ជិះ​បុក​ទ្រូង​ផ្លូវ​ម្តងៗ គឺតំរូវ​អោយ​សង​ថ្លៃ​ខូចខាត អាធ្វើ​ពី​ដែក ថ្លៃជាង​ស៊ីម៉ង់ត៍… ១ប្រឡោះ​ថ្លៃ ១ពាន់ដុល្លារ…។ ជាធម្មតា ពួក​ស្រវឹង​ជិះ​បុក​របា​ចែក​ទ្រូង​ផ្លូវម្តងៗ គឺ​ចាប់​ពី ៥ប្រឡោះ​ឡើង​ទៅ…។ គិតទៅ ស្រួល​រកស៊ី​ណាស់… គឺ​ចំណេញ​ទាំង​សាលាក្រុង, ចំណេញ​ទាំង​ក្រុមហ៊ុន​លក់​គ្រឿង​ស្រវឹង និង​ចំណេញ​ទាំង​អ្នក​ចង់​ឈ្នះ​មហា​រង្វាន់ អាបីលាន​ដុល្លារ​ទៀត… 😀

  2. ចុះអ្នកថតនៅកណ្ដាលផ្លូវវិញ?

  3. គាំទ្រការបញ្ចេញយោបល់របស់បងស្រុកស្រែ

    • អរគុណ Puhour… ប្រសិន​បើ​ដាក់​តាំង​ព្រះឆាយាលក្ខណ៍​ព្រះ​មហាក្សត្រ​យើងជា​រូប​ប៉ាណូ​ធំៗ ​ដាក់​កាត់ទទឹង​ផ្លូវ​បែប​នេះ គឺ​ជា​ការ​ប្រសើរ​ជាង​ការ​​​ផ្សាយ​គ្រឿង​ស្រវឹង ១០០ដង​ទៅ​ទៀត… ព្រោះ​អ្នក​ដំណើរនឹង​មាន​អារម្មណ៍​ល្អ​​ក្នុង​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ពី​ក្រោម​រូប​ព្រះអង្គ។

      ផ្ទុយ​ទៅ​វិញ មាន​ស្លាក​ប៉ាណូ​​ផ្សាយ​ពាណិជ្ជកម្ម​ខ្លះដែល​មាន​រូប​តារា​មួយ​ចំនួន នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់ពី​ក្រោម​​ម្តងៗ គឺ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​តែ​ «ត្បុលក្រោមសារុង» របស់​តារា​​អស់​ទាំង​នោះ​ យ៉ាង​ម៉េច​មិន​ដឹង​ទេ… 😀

  4. ខ្ញុំមិនចាប់អារម្មណ៍អី គឺចាប់អារម្មណ៍តែរោងបុណ្យនោះ ឧទាហរណ៍ថាបើមានអាស្រវឹងណាជិះបុករះរោងនោះ ពេលដែលមានមនុស្សកំពុងតែអង្គុយត្រៀបត្រាលើថ្នល់ក្នុងរោងនោះ មិនដឹងជាយ៉ាងណាយ៉ាងណី..
    ច្បាប់សុំចេះតែបានហើយ បុកក៏ចេះតែបុកដែរ គ្មានស្គាល់ច្បាប់ស្អីទេ!

ទំលាក់ មួយចំលើយតប ទៅ ស្រុកស្រែ បោះ​បង់​ការ​ឆ្លើយ​តប