វិចិត្រសាល

ទីក្រុងលេបជនបទ ឬជនបទលេប​ទីក្រុង?


នាល្ងាច​ម្សិលមិញ… អផ្សុកពេក ក៏​ធ្វើ​ដំណើរ​លេងៗ ត្រឹកៗ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ឆ្ពោះ​ទៅទិស​ខាង​លិច…​។ ពេល​ទៅ​ដល់​​ភ្លើង​ស្តុប ​ហួស​ផ្សារ​ស៊ីនជូរី ផ្លាហ្សា​បន្តិច ខ្ញុំ​ក៏​បត់​ស្តាំ​ ដើម្បី​​​គេច​ចេញ​ពី​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​​ត្រង់​ភ្លើង​ស្តុប​​នេះ…។

ខ្ញុំ​មិន​ចាំ​ថា​ផ្លូវ​ខ្ញុំ​ធ្វើ​ដំណើរ​នេះជា​ផ្លូវ​លេខ​ប៉ុន្មាន​ទេ តែ​ពេល​ហួស​ផ្លូវ​រទេះភ្លើង​បន្តិច​ទៅ ទើប​ខ្ញុំ​ភ្ញាក់​នឹង​ទិដ្ឋភាព​អ៊ូអ​រ​នៃ​សំណង់​បុរី​ផ្ទះល្វែង ដែល​ប៉ុន្មាន​ឆ្នាំ​មុន ទីនេះ​ជា​តំបន់​បឹង​ ដែល​មាន​ទឹក​ល្ហល្ហេវ​នា​រដូវ​វស្សា និង​ជា​វាល​ស្រែ​ប្រាំង​របស់​អ្នក​ស្រុក​ផង​ដែរ…។ ទីនេះ​មាន​ឈ្មោះថា គោកឃ្លៀង, ត្រពាំងឈូក… ស្ថិត​ក្នុង​ខ័ណ្ឌពោធិសែនជ័យ ។

តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ ទីនេះ​ស្ថិត​នៅ​ក្បែរ​ច្រមុះក្រុង​ភ្នំពេញ​សោះ ព្រោះ​វា​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តែ​ប៉ុន្មាន​សិប​ម៉ែត្រ​តែប៉ុណ្ណោះ… តែបើ​ប្រៀប​ធៀប​​​​ការ​អភិវឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម​​ចាប់​តាំង​ពី​ដើម​រៀង​មក គឺវា​​មាន​ដំណើរ​​មិន​លោត​តាម​ជំហាន​គីង្គក់សោះ។ ​អាច​និយាយ​បាន​ថា វាមាន​​ដំណើរ​យឺត​ដូច​សត្វខ្យង, ត្រូវជាង​…។ ប៉ុន្តែ ​នា​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាស្រ័យ​ដោយ​ការ​ចូល​រួម​ពី​វិស័យ​ឯកជន ទើបតំបន់​នេះ​ទាំង​មូល បាន​ប្រែ​ក្លាយ​ពី​​វាល​ស្រែ​ដ៏​ស្ងាត់​ជ្រងំ​ ទៅ​ជា​បុរី​ផ្ទះ​ល្វែង​ដ៏​អ៊ូអរ​ សឹង​មិន​គួរ​អោយ​ជឿ។​

ដោយសារ​តែ​ការ​វិវត្តន៍​ប្រែប្រួល​ពីវាលស្រែ ថ្លុកត្រពាំងនៃ​ទីជនបទ ទៅជា «​ព្រៃផ្ទះថ្ម» លឿន​រហ័ស​បែបនេះ នាំ​អោយ​ខ្ញុំ​ចោទសួរ​​​ខ្លួន​ឯង​ថា៖ តើនេះ​ជា​ទិដ្ឋភាព​ទីក្រុងលេប​យក​ជនបទ ឬក៏​ជនបទ​លេប​យក​ទីក្រុង?…​ ហើយ​ខាងក្រោម​នេះ ជាបច្ចុប្បន្នភាព​នៃ​តំបន់​គោកឃ្លៀង, ត្រពាំងឈូក ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ​នៅ​ផ្ទះ​ស្រុក​ស្រែ​របស់​ខ្ញុំ សំរាប់​ធ្វើការ​​ផ្ទៀងផ្ទាត់​ពី​ការ​វិវត្តន៍​រីក​ចំរើន​ក្នុង​តំបន់​នេះ ​នា​ពេល​អនាគត…

​ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s