វិចិត្រសាល

កំពង់ដ មុខវត្តក្តុល…


សូមងាក​ទៅនិយាយ​ពី​បាត់ដំបងបន្ត​ទៀត… ក្នុង​ឳកាស​ដែល​ខ្ញុំ​មាន​សទ្ធា​ជ្រះថ្លា 😀 ដើរថត​រូប​វត្ត​នានា​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សង្កែ… នៅពេលចេញ​ផុត​ពីវត្តក្តុល ឬវត្តប្រាប្បច្ចាមិត្ត រួចមក តៃកុង​ម៉ូតូ​ឌុប​​ខ្ញុំ បាន​នាំ​ខ្ញុំជិះ​ទូកដ ​ឆ្លង​​កាត់​ស្ទឹង​សង្កែ​ ឆ្ពោះ​ទៅ​កាន់​វត្តកែវ ដែល​ស្ថិត​នៅ​ម្ខាង​ស្ទឹង។

មិន​មាន​អ្វី​​ចំឡែក​ដែល​ត្រូវ​រៀបរាប់​ផង​ទេ ​តែ​ដូច​ជា​ប្លែក​អារម្មណ៍​ម៉្យាង​ដែរ​…។ នៅ​លើ​​ទូកដ ស្រាប់​តែ​ខ្ញុំ​នឹក​ទៅ​ដល់​លោក​តា គង្គ ប៊ុនឈឿន​ ទៀត​ហើយ… គឺនឹក​ពី​អត្ថន័យ​នៃ​​បទ​ចំរៀង​​របស់​គាត់មួយបទ មាន​ចំណងជើងថា «សម្រស់នាងចែវទូកដ» ច្រៀង​ដោយ​អធិរាជ​សំឡេងមាស​ ស៊ិន ស៊ីសាមុត ដែលនៅ​ឃ្លាទីពីរ​ច្រៀង​ថា៖ “…បងជាទេសចរណ៍​ជិះ​ទូកដ​អូន     គន់មើលផ្កាស្រពោន​ដៃតូចស្រឡូន​គាស់ទឹក​បែកខ្ចាយ​     កូឡាបវត្តកែវ​ល្អគន់មិនណាយ      ខ្ចីល្ហក់សក់ខ្មៅរំសាយ​ បងតែង​ចុតហ្មាយ​​សុំស្នេហ៍…”

ពេល​នឹក​ទៅ​ដល់​ខ្លឹមសារ​នៃ​បទ​ចំរៀង​នេះ នាំ​អោយ​ខ្ញុំ​គិត​ថា កាលពី​​ជំនាន់​អ្នក​និពន្ធ​គាត់ «ដើរដួស» ​នាសម័យ​នោះ គឺ​ច្បាស់​ណាស់ថា អ្នក​ចែវ​ទូកដ សុទ្ធ​តែ​ជាកូនកៅមុំ​របស់​អ្នក​ស្រុក​ ដែល​ខុស​ពី​​សម័យ​បច្ចុប្បន្ន​ ​ខ្ញុំ​កំពុង​​​ជិះ​ទូកដ​នៅ​ពេល​នេះ អ្នកចែវ​ទូក គឺជា​បុរស​ចំណាស់​ទៅ​វិញ… 😀

​ចំណុច​ចុងក្រោយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ទៀត​នោះ គឺវិធី​រក​ត្រីរបស់អ្នក​ចែវ​​ទូកដ…។ នៅ​ពេល​ដែល​​កន្សៃ​ទូក​​​ចេញ​ពី​មាត់​ច្រាំង​បាន​បន្តិច បុរស​ចំណាស់​អ្នក​ចែវទូកដ បាន​លូក​ទៅ​ចាប់កូន​ដប​ទឹកសុទ្ធ​មួយ ​ដែល​លិច​ពាក់​កណ្តាល​ក្នុង​ទឹក​ភ្លឹមៗ… តាម​ពិត​ នេះ​ជា​កំសួល​​​ដែល​គាត់​ចង​ខ្សៃ​ភ្ជាប់​នឹង​ដប​ទឹក​ក្រូច​ចំណុះ ២លីត្រ​មួយ​ទៀត។ ដប​ទឹក​ក្រូច​​ចំណុះ​ ២លីត្រ ដែល​អ្នក​ចែវ​ទូកដ​ដាក់​ជ្រមុជទៅ​ក្នុង​​ទឹកនោះ​​ មាន​ចោះ​រន្ធ​មូល​មួយ​​ មាន​សណ្ឋាន​ដូច​ប្រើស​ទ្រូដែរ។ មុនពេល​គាត់​ជ្រមុជ​ដប​ទឹក​ក្រូច​នេះ​ទៅ​ក្នុង​ទឹក គាត់​បាន​ដាក់​កន្ទក់​មួយ​ក្តាប់​ទៅ​ក្នុង​ដប​នោះ សំរាប់​ធ្វើ​ជានុយ​អោយ​ត្រី​ចូល​ស៊ី។ គាត់​ប្រើ​​វិធី​នេះ​ដើម្បី​ចាប់​ត្រី​​នៅ​ក្នុង​ស្ទឹង​សង្កែ​​ ​បាន​មួយ​សំឡៗ ជារៀង​រាល់ថ្ងៃ​…។

ខាងក្រោមនេះ ជាទិដ្ឋភាព​បង្ហាញ​ពី​​​អនុស្សាវរីយ៍នៃ​ការ​​ឆ្លងដ​របស់​ខ្ញុំ​ កាល​ពីចុង​ខែ​មេសា ឆ្នាំ២០១៣ កន្លង​ទៅ​នេះ នៅ​ខាង​មុខ​វត្តក្តុល ក្នុង​បំណង​ធ្វើ​ដំណើរ​ទៅ​​ថត​រូបភាព​​វត្តកែវ…។ ប្រកាស​បន្ទាប់​នេះ ខ្ញុំ​នឹង​បង្ហាញ​ពី​ព្រះវិហារ​វត្តកែវ ដ៏ធំជង្គ្រឹង ព្រមទាំង​សំណង់​អាគារ​​ចំណាស់ៗ ដែល​ហ៊ុំ​ព័ទ្ធ​ព្រះវិហារ​វត្តនេះ​ផង​ដែរ…៕

ស្រុកស្រែ

Advertisements

14 responses to “កំពង់ដ មុខវត្តក្តុល…

  1. ខ្ញុំចាប់អារម្មណ៍ចំណងជើងជាងគេ ហាមគន្លាស់ 😀

  2. ខ្ញុំគិត​ថា​ ចំណងជើងដូច​មិនអញ្ចឹងទេ ចាំទៅ​រក​មើល​នៅ កំណាព្យ​ស្នេហ៍​មាស​ សិន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s