វិចិត្រសាល

កំណាត់ផ្លូវជាតិ​ពីអ្នកលឿង ​ទៅស្វាយអន្ទរ


ខាងក្រោមនេះ ជារូបភាព​នៅ​លើ​កំណាត់​ផ្លូវពីទីប្រជុំជន​អ្នកលឿង​ត្រើយ​ខាងកើត ទៅដល់​ទីប្រជុំជន​ស្វាយអន្ទរ​ (ចាស់) ដែល​ខ្ញុំបាន​ថតទុក​ជា​ឯកសារ…។

នេះជា​កំណាត់​ផ្លូវ​ជាតិ​លេខ ១១ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ជួស​ជុល​ពង្រីក​តួ​ផ្លូវ និងកំពុង​​ប្តូរស្ពាន​ចាស់ៗ​ចោល ហើយដាក់​ស្ពាន​បេតុង​ថ្មី​ច្រឺង​ជំនួស​វិញ។ តាម​ស្លាក​ផ្តល់​ព័ត៌មាន​​នៅ​លើ​ចិញ្ចើម​ផ្លូវ​បាន​អោយ​ដឹង​​ថាៈ ការជួសជុល​កំណាត់​ផ្លូវ​នេះ គឺជា​ការ​អនុវត្តន៍ ​«គំរោងធ្វើ​អោយ​ប្រសើរ​ឡើង​វិញ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់»​ ដែល​ថវិកា​សំរាប់​គាំទ្រ​គំរោង​នេះមាន​បីប្រភព៖

  1. ថវិកា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ODA (Japan Official Development Assistance)
  2. ថវិកាជំនួយ​ពី​ប្រទេស​អូស្រ្តាលី AusAID (Australian AID), និង
  3. កម្ចី​ឥណទានពីធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB (Asian Development Bank)

ខេត្តព្រៃវែង មានសក្តានុពលក្នុង​វិស័យ​កសិកម្ម លើ​ការ​ផលិត​ស្រូវ​បាន​គ្រប់​រដូវ​កាល។ ដោយហេតុនេះ ការ​ជួសជុល​ និង​កសាង​ស្ពាន​ថ្មីៗ​នៅ​ផ្លូវជាតិ​លេខ១១ នេះ គឺ​ប្រាកដ​ជា​នឹង​រួម​ចំណែក​ជួយ​ដល់​កសិករយើង ​​សំដៅ​ជំរុញ​ផលិតកម្ម​ដំណាំ​ស្រូវ​ជាក់​ជា​មិន​ខាន…។

​​​តាមខ្ញុំគិតលេងៗទៅ…​ គឺប្រសិន​បើ​យើងគ្រប់​គ្រង​បាន​​​នូវ​គ្រោះ​ទឹក​ជំនន់នារដូវវស្សា ព្រម​ទាំងកសាង​ប្រព័ន្ធ​ធារាសាស្រ្ត​សំរាប់​​ផ្គត់ផ្គង់​ទឹក​អោយ​បាន​​​​គ្រប់​​គ្រាន់ ​សំរាប់​​អោយ​កសិករ​​ធ្វើ​​ស្រែ​នា​រដូវ​ប្រាំង​​​បាន​ថែម​ទៀត​នោះ, ​ទិន្នផល​ស្រូវ​ដែល​ទទួល​បាន​ពី​ខេត្ត​មួយ​នេះ ​គឺ​ប្រាកដ​ជា​មិន​ចាញ់​ខេត្ត​ភាគ​ខាង​លិច​នៃ​ប្រទេស​យើង​ទេ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ឆ្ងល់ថា ហេតុម៉េច​ក៏​អ្នក​ស្រុក​ព្រៃវែង មិន​និយម​ធ្វើ​ស្រូវ​ដែល​មាន​តំលៃ​ខ្ពស់ ស្រួលលក់ ដូចជាពូជ​ស្រូវ​សែនពិដោរ, ផ្កាម្លិះ, នាងក្រអូប​ជាដើម អោយ​ដូច​ជា​អ្នក​ស្រុក​បាត់ដំបង​?… ខ្ញុំ​គិតថា បញ្ហា​គុណភាព​ដី គឺ​យើង​អាច​កែ​ប្រែ​បាន ដើម្បី​​អោយ​កសិករ​នៅ​ខេត្ត​ព្រៃវែង ផ្លាស់​ប្តូរ​ពូជ​ស្រូវ​ដាំដុះ​សំរាប់បំរើ​អោយ​ការ​នាំចេញ…៕

ស្រុកស្រែ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s