វិចិត្រសាល

ជួប​ជាមួយ​ព្រះសង្ឃ​ កំពុង​​និមន្ត​បិណ្ឌបាត្រ…


កាលពីចុងខែកុម្ភះ កន្លងទៅនេះ ខ្ញុំ​បាន​ដាក់​ប្រកាស​ចំងល់មួយ ទាក់ទង​នឹង​វិន័យ​ព្រះសង្ឃ​​ក្នុងពេលនិមន្ត​បិណ្ឌបាត្រ… ហើយ​កាល​ពី​​សប្តាហ៍កន្លង​ទៅ​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភ្នំរាប នៃ​ស្រុក​ពញាឮ ខេត្តកណ្តាល, រួច​ឃើញ​ព្រះសង្ឃ​មួយ​អង្គ​និមន្ត​បិណ្ឌបាត្រ ដោយ​ស្ពាយ​បាត្រ​ពីមុខ​មួយ និង​មាន​យួរ​ចានស្រាក់​នៅ​ដៃ​ម្ខាង ដោយ​គ្មាន​ឃើញ​កូន​សិស្សលោក​ ជួយ​យួរស្រាក់ និង​ដើរ​ស្រែកតាម​ផ្លូវ «ទាន់​ចង្ហាន់​លោក​ទេ?…» ដូច​នៅ​ទី​ជនបទ ដែល​ខ្ញុំ​ធ្លាប់​បាន​ស្តាប់ឮ​ឡើយ…។

ឃើញបែបនេះ ខ្ញុំក៏​បញ្ឈប់​យានយន្ត, រួច​អោយ​ភរិយា​ខ្ញុំ ចុះដាក់​បច្ច័យ​បាត្រលោក…។ បន្ទាប់​មក ក៏​ឃើញ​អ្នកភូមិយក​បាយ​សម្ល មក​ដាក់​បាត្រលោក​ផង​ដែរ។ កាល​ពេល​លោក​និមន្ត​តាមចិញ្ចើម​ផ្លូវកៅស៊ូ ក្រោម​កំដៅ​ថ្ងៃ​ក្តៅ​ហែង, លោកបាន​ពាក់​ទ្រនាប់​ជើង​​និមន្ត (ស្បែកជើង​ជីបតុង)…។ ដល់​ពេល​លោក​ទទួល​បច្ច័យ និង​ចង្ហាន់, លោកក៏​ដោះ​ទ្រនាប់​ជើងចេញ រួច​សូត្រ​ធម៌​​ឧទ្ទិស​កុសល (ដូច​ក្នុង​រូប)…។

បន្ទាប់ពីអ្នកភូមិ​ដាក់​បាត្រលោក​រួច ស្ងាត់… ខ្ញុំ​ក៏​ឆ្លៀត​សួរទៅ​លោក​ពីរ-បីសំណួរ…

  • ព្រះអង្គ(ខ្ញុំសួរ), ម៉េចក៏មិនរក​កូនសិស្ស​លោក​មួយ គ្រាន់​នឹង​យួរ​ស្រាក់​កំដរ​តាមផ្លូវ?…
  • ពរ…(លោកសើច!) អាត្មា​ឡើងមក​រៀន​ អត់មាន​ញាតិ​សន្តាន​អីទេ… ហើយ​ក៏​មិន​ដឹង​ទៅ​រក​ក្មេង​ពីណា​ម៉ោដែរ…
  • តើនៅក្នុងវត្ត​ខ្វះចង្ហាន់ឬ​ព្រះអង្គ?… (ខ្ញុំសួរទៀត)
  • មិនខ្វះទេ… តែព្រះសង្ឃនៅក្នុង​វត្ត ត្រូវឆាន់រួមគ្នា…
  • បើ​អីចឹង មានតែព្រះអង្គ​មិន​ចង់​ឆាន់​រួម​​ជាមួយ​សង្ឃ​ដទៃ​?… (ខ្ញុំសួរត)
  • ពរ… មិនមានន័យ​ចឹងទេ… អាត្មា​ចូលចិត្ត​និមន្ត​បិណ្ឌបាត្រ​នេះ ដើម្បី​ជាការ​ដើរ​ប្រោស​សត្វ​ផង និង​បាន​ចង្ហាន់​សំរាប់​ឆាន់​ផង, ព្រម​ទាំង​បាន​បច្ច័យ​ខ្លះ សំរាប់​រៀនសូត្រ​ផង​ដែរ… តែ​ត្រូវ​ទ្រាំ​នឹង​កំដៅ​ថ្ងៃ​បន្តិច ដូច “បង” ឃើញ​ស្រាប់​ហើយ…
  • ចុះ​បើ​លោក​ណា​ខ្ជិល!​… ខ្លាច​កំដៅ​ថ្ងៃ?… (ខ្ញុំ​សួរ​បន្ថែម)
  • លោកអង្គ​ណា​ខ្ជិល ខ្លាចក្តៅ គឺ…(លោកមានសង្ឃដីកាញឹមៗ)  គឺទ្រាំឆាន់រួម​គ្នា… ម្ជូរត្រកួន… សៀងឆារ​ចឹងទៅ..!!..
  • ចុះព្រះអង្គ…(ខ្ញុំសួរ​បង្ហើយ) ​មិន​រៀនធម៌សូត្រមន្ត, ស្រោចទឹក, គូរយ័ន្ត, មូរ​កថា​, ធ្វើខ្សែចង្កេះ​អី​ទៅ?… ដល់ពេល​ល្បីទៅ រកលុយ​បាន​ស្រួល​ណាស់… មិន​លំបាក​និមន្ត​បិណ្ឌបាត្រ​ក្រោម​កំដៅ​ថ្ងៃ​អញ្ចឹង​ទេ…
  • អាត្មា​សុខចិត្ត​និមន្ត​បិណ្ឌបាត្រ​ក្រោម​ថ្ងៃក្តៅ​អញ្ចឹង​ មាន​សេចក្តី​សុខ​ជាង..!!..
  • កូណាថ្វាយបង្គំលា…

ខ្ញុំរហ័ស​ថ្វាយ​បង្គំ​លា​នេះ គឺដោយសារ​ក្តៀន​យោបល់ អស់សំណួរ​សួរលោក… 😀

អ្នកស្រុករៀបចំបាក់​បាត្រលោក

អ្នកស្រុករៀបចំដាក់​ម្ហូបក្នុងចានស្រាក់… ឯព្រះសង្ឃ​បានដោះទ្រនាប់ជើង ដើ់ម្បីត្រៀមទទួលចង្ហាន់​ និងសូត្រធម៌ឧទ្ទិសកុសល នៅក្រោមកំដៅ​ថ្ងៃក្តៅហែង…

ស្រុកស្រែ

Advertisements

4 responses to “ជួប​ជាមួយ​ព្រះសង្ឃ​ កំពុង​​និមន្ត​បិណ្ឌបាត្រ…

  1. ​ ការពិតទៅស្រោចទឹក ឬធ្វើខ្សែកថា មិនមានចែងក្នុងពុទ្ធសាសនាទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s