វិចិត្រសាល

អាគារថ្មីរបស់គណៈកម្មាធិការជាតិ​​​អូឡាំពិក​ ​អាច​នឹង​សម្ពោធ​ក្នុងសប្តាហ៍នេះ


អាគារទីស្នាក់ការថ្មី​ របស់​គណៈកម្មាធិការជាតិ​ អូឡាំពិក​កម្ពុជា (National Olympic Committee of Cambodia) អាច​នឹង​ត្រូវ​សម្ពោធ​ដាក់​​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុង​សប្តាហ៍​នេះ។

អាគារ​ដែលមានកំពស់​ប្រាំ-ប្រាំមួយ​ជាន់​ថ្មីច្រឺងនេះ មានទីតាំង​ស្ថិត​នៅខាងកើត​ពហុ​កីឡា​ដ្ឋាន​​​ជាតិ​អូឡាំពិក ជិត​រង្វង់​មូល​វត្តសំពៅមាស​​។ នៅជាប់​ពីខាងជើង​អាគារ​​ថ្មី​ច្រឺង​នេះ នៅមានអាគារ​ទាប​ផ្ទាល់ដី ថ្មីចែស​មួយ​ទៀត ដែលមាន​ដាក់​ស្លាក​យីហោ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ថា: OLYMPIA CITY, Miracle of Phnom Penh, គឺ​ជា​ទីស្នាក់ការ​របស់​ម្ចាស់​​សំណង់​ Olympia City or Olympic Complex

​ដោយឡែក​ ចំពោះ​ទំហំ​ទឹក​ប្រាក់​​ដែល​បាន​ចំណាយ​ទៅ​លើ​ការ​សាងសង់​អាគារ​​​ទីស្នាក់ការថ្មី​​របស់​គណៈកម្មាធិការជាតិ​ អូឡាំពិក​កម្ពុជា​នេះ ស្រុកស្រែ​ខ្ញុំ មិន​ដឹង​ថា​តើអស់​ប៉ុន្មានៗ​នោះ​ទេ… ព្រោះ​អត់​មាន​ប្រភព​ណា​បង្ហើប​អោយ​ដឹង​សោះ។ ចំណែក​ឯ​​ក្រុមហ៊ុន​ណា​​ជាអ្នក​ម៉ៅការ​ស្ថាបនា​​សំណង់​នេះ ក៏ “អ៊ួ” អត់ដឹង​ដែរ… 😀 គឺ​មាន​តែ​ចាំ​ស្តាប់​របាយការណ៍​នៅ​ថ្ងៃ​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់ទេ ទើប​​ជា​ដំណឹង​ជា​ផ្លូវ​ការ​តែ​ម្តង… ហើយ​ខាង​ក្រោម​នេះ ជាទិដ្ឋភាព​ពីខាង​មុខ​សំណង់​អាគារថ្មី មុន​ពេល​សម្ពោធ​ប្រើប្រាស់ ដែល​ខ្ញុំ​ជិះ​ក្បែរ​នោះ​ឃើញ ​និង​ថត​ទុក​ជា​ឯកសារ…

ស្រុកស្រែ

Advertisements

4 responses to “អាគារថ្មីរបស់គណៈកម្មាធិការជាតិ​​​អូឡាំពិក​ ​អាច​នឹង​សម្ពោធ​ក្នុងសប្តាហ៍នេះ

  1. ទ្រាំជឿឆាប់ចប់​ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s