វិចិត្រសាល

មានអារម្មណ៍ដូចត្បុរក្រោមសារុង ​ក្រុមតារា…


ប៉ាណូផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវិង

កាលពីពាក់កណ្តាល​ខែមុន ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ មានចំណងជើង​ថា «» នៅ​ផ្ទះ​ស្រុកស្រែ​របស់​ខ្ញុំ​នេះ។ បច្ចុប្បន្ន រូបប៉ាណូនោះ​ត្រូវ​បាន​ប្តូរ​ចេញ និង​ជំនួស​ដោយ​រូប​ផ្ទាំង​ប៉ាណូ​ខាងលើ​នេះហើយ… គឺបន្ទាប់​ពីក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​របស់​យើង​ ប្រកួត​ឈ្នះគេ ហើយទទួល​បាន​នូវ​ពាន​រង្វាន់​ពិភពលោក​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​ជា​មោទនភាពជាតិ (sic!) ដ៏​ល្បី​រន្ទឺ​សុះ​សាយ… ។

ខ្ញុំមិនមាន​បំណង​ចង់ “ផា” ឬ​បន្តុះ​បង្អាប់​​ក្រុមហ៊ុន​ ដែល​តំណាង​អោយ​មោទនភាព​ជាតិ​របស់​យើង​​​មួយ​នេះ​ទេ… 😀 គឺមិនហ៊ានតេ..!!.. តែរូបភាព​នៅ​លើ​​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​​កាត់​ទទឹង​ផ្លូវ​មួយ​ផ្ទាំង​នេះ វា​ហាក់​ដូច​ជានាំ​អោយ​អារម្មណ៍​មិន​សូវ​ល្អសោះ នៅ​រាល់​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពីក្រោម​វា​ម្តងៗ…។

ខ្ញុំគិតថា ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​តូចធំ​គ្រប់​ប្រភេទ គួរ​តែ​ដាក់​តាំង​នៅ​លើ​ចិញ្ចើម​ផ្លូវទៅ គឺ​ជា​ការ​គ្រប់​គ្រាន់​ណាស់​ទៅហើយ។ រីឯ​ផ្ទាំងប៉ាណូ​កាត់​ទទឹង​ថ្នល់​បែប​នេះ គួរ​តែ​ដាក់​តាំង​រូបភាព​ឡង់សេ​​ពី​តំបន់​​រមណីយដ្ឋាន​ទេសចរណ៍នានារបស់​រាជធានី​ភ្នំពេញ ឬតំបន់​មាត់​សមុទ្រ​​យើងជាដើម។ តែ​បើ​យក​ល្អ​មែន​ទែន​នោះ គឺគួរតែ​ដាក់​តាំង​រូប​ ព្រះឆាយា​លក្ខណ៍​​ព្រះមហាក្សត្រ​យើង គឺ​ជា​ការ​ប្រសើរ​បំផុត។ ព្រោះថា ការ​ដាក់​តាំង​រូបព្រះភក្រ្ត​ ឬព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ គឺ​ជា​ការ​បង្ហាញអោយ​ឃើញ​​នូវ​សេចក្តី​​គោរព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​​ពីប្រជារាស្រ្ត​របស់​ព្រះអង្គ… ហើយ​នៅ​រាល់​ពេល​ដែល​អ្នក​ដំណើរ​ទូទៅ​ បាន​ឆ្លង​កាត់​ពី​ក្រោមម្តងៗ ខ្ញុំ​ជឿថា ​ពួកគេ​នឹង​មាន​អារម្មណ៍​ហាក់​ដូចជា​ស្ថិត​នៅក្បែរ​ព្រះ​កាយ​របស់​ព្រះមហា​ក្សត្រ​យើង​ជានិច្ច អញ្ចឹង​ដែរ..!!..

ជា​មួយ​គ្នា​នេះ ការ​ដាក់​តាំង​រូប​ព្រះមហាក្សត្រ​ កាត់​ទទឹង​ផ្លូវ ​នៅ​តាម​ទីប្រជុំជន​ខេត្ត​ ក្រុង​​នានា ក៏គួរ​តែ​ត្រូវ​បាន​ធ្វើ​អោយ​ដូចៗ​គ្នា​ផងដែរ…។ តាម​​ខ្ញុំ​ធ្លាប់ដើរ​ស្ទើរ​តែ​ពាស​ពេញ​ផ្ទៃ​ប្រទេសយើង​ នាពេល​កន្លង​មក, គឺផុតតែពី​ព្រះរាជ​​​ពិធី​បុណ្យ​ចំរើន​ព្រះជន្ម​​ព្រះ​មហាក្សត្រ​យើងទៅ ខ្ញុំរករូប​ព្រះឆាយា​លក្ខណ៍​របស់​ព្រះអង្គ​ នៅ​តាម​ទី​ប្រជុំជន​នានា​ តែ​មួយ​ផ្ទាំង យក​មក​ធ្វើ​ថ្នាំ​​មិន​បាន​ទេ…។

ដោយ​ឡែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដ៏​ស្រស់​ប្រិមប្រីយ៍​​របស់​យើង​នេះ, ​ខ្ញុំកត់​​សំគាល់​​ឃើញ​​ថា ការ​ដាក់​តាំង​​រូប​ព្រះឆាយលក្ខណ៍​ព្រះ​មហាក្សត្រ​យើង គឺ​ឃើញ​មានហូរហែ​​តែ​នៅ​មួយ​ជួរ​មាត់​ទន្លេ… ដូចជា​នៅក្បែរ​វិមានឯករាជ្យ, នៅជិតនាគបាញ់ទឹក, នៅតាម​ផ្លូវ​ភ្លោះ​ ​​មុខ​អូតែល​កាំបូឌីយ៉ាណា, នៅចំ​ខាង​មុខព្រះបរមរាជវាំង (មុខផ្ទះ​ស្តេច​ :-D) និង​នៅជិត​គល់​ស្ពាន​ជ្រោយ​ចង្វា ចំពី​ខាងកើត​រង្វង់មូល​ ពីស្តូឡេគួចកាណុង…។ ឯនៅ​ភាគ​ខាង​លិច​អំពេញ​វិញ (ឆ្ងាយ​ពី​ព្រះរមរាជវាំងបន្តិច) ខ្ញុំ​ដូចជា​មិន​ប្រទះ​ភ្នែក​ឃើញ​​រូប​ព្រះឆាយា​លក្ខណ៍​របស់​ព្រះអង្គ​​សោះ។

ចំពោះរូបខាងលើ​នេះ​វិញ ខ្ញុំ​ឆ្ងល់ថា នៅរាល់​ពេលដែល​​លោក​ចៅហ្វាយ​ក្រុង​ថ្មី បាន​​​ធ្វើ​ដំណើរ​កាត់​ពី​ខាង​​ក្រោម​​ផ្ទាំង​ប៉ាណូ​នេះ​ម្តងៗ តើ​លោក​នឹង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ?… សំរាប់​ខ្ញុំវិញ, នៅ​រាល់​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លងកាត់​​ពីក្រោម​រូបនេះ​ម្តងៗ គឺមាន​អារម្មណ៍​​ហាក់​ដូចខ្ញុំ ​កំពុង​​តែ «ត្បុរក្រោម​សារុង» ក្រុមតារា​ឆីៗខាងលើនេះ យ៉ាង​ម៉េច​មិន​ដឹង​ទេ..!!..??.. 😀

ស្រុកស្រែ

Advertisements

3 responses to “មានអារម្មណ៍ដូចត្បុរក្រោមសារុង ​ក្រុមតារា…

  1. ក៏គឺដើម្បីបន្សាបរបៀនអ្នកដែលរៀមមន្តអាគមគាថាផងដែរន្តើ !
    កុំអោយចេះតែដើរធើគេធើអែងកើតទៀត 😀

    ចុះយីប៉ាយ C&T នោះមិនឃើញដាក់ព្រួញថាអោយបត់ទៅខាងណាផង?

    • បែបចឹងហើយ…
      ចំណែកប៉ាយ C&T នោះ គឺជាយីហោ​របស់​ម្ចាស់​បង្គោលកាត់ទទឹងផ្លូវ។ តាម​មើល​ទៅ គឺ C&T នេះ​ហើយ​ជា​អ្នក​ប្រមូល​លុយ​ពីម្ចាស់​ស្លាកយីហោ​ដែល​​មាន​បំណង​ចង់​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​បង្គោល​នេះ :-D​

  2. ស្នានតែផស់រាជការ !
    😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s