វិចិត្រសាល

មិនមែនក្រឡាប់ទេ… គឺដួល​បះជើង​ឡើងលើ..!!..


car_accident

ខាងលើ​នេះ មិនមែន​ជា​ «ឡានក្រឡាប់» ​ទេបាទ!… តែគឺ​ជា​ «ឡានដួល» បះជើង​ឡើង​លើ..!!.. ខ្ញុំរក​នឹក ​ប្រើពាក្យ «ឡានដួល» នេះ គឺ​ដោយសារ​តែ​វា​ដេក​ផ្ងារ​ពោះ​​នៅ​លើ​ទ្រូង​ផ្លូវ​… បើវា​ក្រឡាប់ ប្រហែល​ជា​វា​លោត​ចេញ​ពី​ទ្រូង​ផ្លូវហើយ…។

ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៧ នៅ​ម្តុំ​ជិត​ក្លោង​ទ្វារ​​ច្រក​ចូល​ព្រំដែន​ដារ នៃ​ស្រុក​មេមត់ កាល​ពី​វេលា​រសៀល​ថ្ងៃទី ១៣ មិថុនា នេះ។ គ្រោះថ្នាក់​នេះ មិន​បាន​បណ្តាល​អោយ​ព្រូឡាន (រូបពាក់ម៉ាស់មុខ អត់អាវ) និង​តៃកុងបើកបរ (រូបពាក់​​អាវ​ខ្មៅ ជាប់​ក្រោយ​ខ្នង​ព្រូឡាន) រង​របួស​អី​ធ្ងន់ធ្ងរ​ទេ… គឺ​គ្រាន់​តែ​រាង​សឺ​បន្តិច ដោយ​សារ​​តែការ​ត្រឡប់​ «បះជើង» ឡើងលើ​ ដូច​​ឡាន​របស់​​ពួក​គេដែរ…។

បើ​តាម​អ្នក​ស្រុក​កំពុង​ឈរ​មើល​ក្បែរ​នេះ​ បាន​អោយ​ខ្ញុំ​ដឹង​ថាៈ មូលហេតុ​ដួល​បះជើង​នេះ គឺ​បណ្តាល​មក​ពី​ការបើក​វ៉ា ប្រជែងគ្នា​ជា​មួយ​នឹង​រថយន្ត​ម៉ាក «អេតចាយ» ​ដូច​គ្នា​នេះ ​មួយ​គ្រឿង​ទៀត​ក្នុង​ល្បឿន​យ៉ាង​លឿន… ហើយ​លទ្ធផល… ឮសូរតែ​ភូស! ប៉្រាវ… រួច​ឃើញ​មនុស្ស​ពីរ​នាក់​ លូន​ចេញ​តាម​ទ្វារ​ក្រោយ… ហើយ​ឈរ​អោប​ឡាន​មួយ​សន្ទុះ ទំរាំ​បាត់​វិល… រួច​ឃើញ​ម្នាក់​ដើរ​ទៅទាត់​ទ្វារ​ឡាន..!!.. 😀

ចំណែក​ឯរថយន្តគូ​ប្រជែង ដែល​បាន​ប្រណាំង​គ្នា​ ដូចជា​ការ​ប្រណាំង Formula-1 ឬ​កាំជ្រួច​នៅ​លើ​រាល​រាប, ក្រោយ​ពីឃើញគូ​ប្រណាំង​របស់​ខ្លួន​ដួល​បះ​ជើង​នៅ​លើ​ទ្រូង​ថ្នល់​ហើយ ក៏​ជាន់​ហ្គារ​បន្ថែមគ្មាន​ងាក​ក្រោយ បាត់​ឈឹង​ទៅ​ហោង..!!..??..

អ្នករាយការណ៍បីសេស​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s