វិចិត្រសាល

ការថែទាំ និងជួសជុលកំណាត់​ផ្លូវជាតិ​លេខ៧៦…


កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ ពីក្រុងសែនមនោរម្យ មកស្រុក​កែវសីមា បាន​និង​កំពុង​ចាប់​ផ្តើម​ជួស​ជុល​​ឡើង​វិញ​ ដោយ​កន្លែង​ហើយ…។ ឯ​មូលហេតុថា ហេតុអី​បាន​ផ្លូវ​ជាតិ​នេះ រហ័ស​ខូច​ដោយ​កន្លែង​អញ្ចឹង?… គឺ​ខ្ញុំ​កូណា ក៏​អត់​ដឹង​ដែរទេ..!!..

ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​មណ្ឌលគិរីវិញ​នា​ថ្ងៃទី១៣ មិថុនា នេះ ខ្ញុំ​បាន​ឃើញ​កម្មករ​មួយ​ក្រុម កំពុង​កាត់​ស្មៅ​តាម​សងខាង​ផ្លូវ​ជាតិ នៅ​ម្តុំ​កសិដ្ឋាន​ដាំ​បន្លែ។ សកម្មភាព​បែប​នេះ អាច​ហៅថាៈ គឺ​ជាការ​ថែទាំផ្លូវ​​ ដើម្បី​កុំ​អោយ​ស្មៅ​គ្រប​លើ​លូ​ ធ្វើ​អោយ​ស្ទះ​ទឹក​ហូរ នាំ​អោយ​ថ្នល់​ឆាប់ខូច…។

រួច​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ដល់​ម្តុំ​គីឡូម៉ែត្រ​លេខ ៧៤-៧៥ ក៏​ឃើញ​វិស្វករ និង​កម្មករ​មួយ​ក្រុម​​ទៀត​ រួម​ទាំង​គ្រឿង​ចក្រ​​ពីរ-បី​គ្រឿង​ផង​ដែរ កំពុង​តែ​ជួស​ជុល​ឡើង​វិញ​ នូវ​​​​កំណាត់​ផ្លូវ​ជាតិ​នេះ​ ​បួន-ប្រាំ​កន្លែង។ នេះមិនមែន​ជា​ការ​ជួសជុល ​បែប​លុប​សំបុកមាន់ ឬ​សំបុក​ក្ងាន​អីទេ… តែគឺ​ជាការ​ជួស​ជុល ឬធ្វើ​ឡើង​វិញ​ ​​មួយ​ចំហៀងៗ ថ្នល់​តែ​ម្តង…។

ដោយ​ហេតុនេះ​, ប្រសិន​បើ​អស់​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ចេញ-​ចូល​​ខេត្ត​មណ្ឌលគិរី សូម​មេត្តា​ប្រុង​ប្រយ័ត្នចាប់​ពី​កែវសីមា រហូត​ដល់​ម្តុំចំការ​ស្រល់​។ ជា​ពិសេស គឺ​នៅ​ម្តុំ​បង្គោល​គីឡូម៉ែត្រពីលេខ ៧០ ដល់ ៨០… ហើយ​ខាងក្រោម​នេះ​ ជាទិដ្ឋភាព​​នៃ​ការ​ថែទាំ​ និង​ជួសជុល​ផ្លូវ​ជាតិ​លេខ៧៦ ដែល​ខ្ញុំ​បាន​ថត​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ…។ សូមអស់​លោក​អ្នក​ ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព…៕

ស្រុកស្រែ​​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s