វិចិត្រសាល

ផ្លូវគ្រួសក្រហម ទៅច្រកព្រំដែន​ “ឡាប៉ាខេ”


ខាងក្រោមនេះ ជាទិដ្ឋភាពផ្លូវ «ហាយវ៉េ» ​គ្រួស​ក្រហម ចាប់ពីទីប្រជុំជន​ស្រុក​កែវសីមា រហូត​​ដល់​ច្រក​ព្រំដែន​ ឡាប៉ាខេ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែមិថុនា ឆ្នាំ២០១៣ នេះ…។

ផ្លូវទៅ​ច្រក​ព្រំដែនប្រទេស​វៀតណាម​មួយ​នេះ មាន​ចំងាយ​ប្រមាណ​ជិត ១០គ.ម ពី​ផ្លូវ​ជាតិ​លេខ ៧៦ ដែល​នៅ​សងខាង​ផ្លូវ​ អម​ដោយ​ដំណាំ​ពណ៌បៃតង​ដ៏​ត្រជាក់​ភ្នែក ដូចជា​ចំការដំឡូងមី, ចំការ​ស្វាយកែវល្មៀត និង​ចំការកៅ​ស៊ូ​ចាស់ថ្មី ទាប​ខ្ពស់ ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក។

ច្រក​ព្រំដែន​ «ខាងយើង» មាន​ឈ្មោះថា “ឡាប៉ាខេ”… រីឯ​ «ខាងគេ» ​មាន​ឈ្មោះ​ថា “ប៊ូដូប” គឺ​យើង​ហៅ​តាម​ឈ្មោះ​​ស្រុកប៊ូដូប​ (Bù Đốp) នៃខេត្តប៊ិញភូក (Bình Phước) ប្រទេស​វៀតណាម ដែល​ស្ថិត​នៅ​ជាប់​នឹង​ស្រុក​កែវសីមា របស់​យើង។ នៅមាន​ទៀត… ផ្លូវ​ «ខាងយើង» ស្ថិត​នៅ​ជា​ផ្លូវលំនៅឡើយ ដែល​ខ្ញុំ​ដាក់​ឈ្មោះ​ថា ថ្នល់ដី ឬ​ថ្នល់ព្រះ​ធរណី…។ ចំណែក​ឯ «ខាងគេ» វិញ គឺ​ជា​ថ្នល់​កៅស៊ូសុទ្ធ ចាប់​ពី​បារ៉ាស់​ទទឹង​ថ្នល់​​ «ខាងយើង» ទៅ…។

ពេល​ធ្វើ​ដំណើរ​ទៅ​ជិតដល់​ព្រំដែន, អ្វីដែល​អស់លោក​អ្នក​បាន​មើល​ឃើញ​​ពី​ចំងាយ​មុនគេ​នោះគឺ អាគារកាស៊ីណូ…​។ កាស៊ីណូ​​ល្បែង​ស៊ីសង​នៅ​លើ​ដី​ «ខាងយើង» នេះ មានពីរៈ មួយនៅថ្មីកំពុង​សាងសង់, និង​មួយ​ទៀត កំពុង​ដំណើរ​ការ​រកស៊ី​រក​ចុក..។ ខ្ញុំ​​សំឡឹង​រក​មើល​ឈ្មោះ​កាស៊ីណូដែល​កំពុង​រកស៊ី​នេះ មិន​ឃើញ​សោះ។ តែ​នៅ​លើ​ប៉ាយ​មាន​សរសេរ​អក្សរ​ដាក់ថា «កាស៊ីណូ Hoàng Diệu» ដែល​នេះ​ប្រហែល​ជា​ឈ្មោះ​របស់​វា​ហើយ។

នៅ​ឯ​ម្ខាង​ផ្លូវ ​ឆៀង​ទល់មុខ​នឹង​កាស៊ីណូនេះ មាន​ហាង​ខារ៉ាអូខេ​មួយ​យីហោ «ខេធីវី សេវេនបីដង»… ប្រសិន​បើ​ដូរ​ទៅជា ៦បីដង ឬ«សិចបីដង» ​វិញ មិន​ដឹង​ជា​ឡូយ​យ៉ាង​ណា​​ទេ..!!..

ពេល​ខ្ញុំ​ជិះកាត់ហាងខារ៉ាអូខេនេះ ខ្ញុំឃើញ «ម្ហូបម្ហា» ខ្ចីៗញ៉េញ​កំពុង​អង្គុយ​​លេង​ជុំគ្នា​នៅ​ខាង​មុខ​ហាង… ហើយ​គ្រាន់​តែ​ខ្ញុំ​លើក​ម៉ាស៊ីន​ថត​បំរុង​ចុច​ថត​ទុក​ជា​អនុស្សាវរីយ៍​ភ្លាម ពួកគេ​ក៏​នាំ​គ្នា​រត់​ព្រូ ​ចូល​ហាងបាត់​អស់​អាលីង..!!.. 😀

ស្រុកស្រែ

Advertisements

2 responses to “ផ្លូវគ្រួសក្រហម ទៅច្រកព្រំដែន​ “ឡាប៉ាខេ”

  1. ………
    .ពេល​ធ្វើ​ដំណើរ​ទៅ​ជិតដល់​ព្រំដែន, អ្វីដែល​អស់លោក​អ្នក​បាន​មើល​ឃើញ​​ពី​ចំងាយ​មុនគេ​នោះគឺ អាគារកាស៊ីណូ…​។ កាស៊ីណូ​​ល្បែង​ស៊ីសង​នៅ​លើ​ដី​ «ខាងយើង» នេះ មានពីរៈ មួយនៅថ្មីកំពុង​សាងសង់, និង​មួយ​ទៀត កំពុង​ដំណើរ​ការ​រកស៊ី​រក​ចុក..។ ខ្ញុំ​​សំឡឹង​រក​មើល​ឈ្មោះ​កាស៊ីណូដែល​កំពុង​រកស៊ី​នេះ មិន​ឃើញ​សោះ។ តែ​នៅ​លើ​ប៉ាយ​មាន​សរសេរ​អក្សរ​ដាក់ថា «កាស៊ីណូ Hoàng Diệu» ដែល​នេះ​ប្រហែល​ជា​ឈ្មោះ​របស់​វា​ហើយ។
    ………

    «កាស៊ីណូ Hoàng Diệu» ​ប្រហែល​ជា​ឈ្មោះ​របស់​វា​មែនហើយ
    ហើយបើថាយកអាគារកាស៊ីណូធ្វើជាព្រំដែនសីមាដូចថាផងមែននោះដែរ
    ប្រហែលជាផស់គេនៅត្រឹមហ្នឹងមែនហើយ ! …មែនហើយព្រោះអាគារ
    វារំកិលមិនកើត វាអត់ចេះដើរ …ចេះតែមកឆ្ដុបៗផ្លុកៗបាន …នេះបើគេអាច
    ថាបានដូចបានឃើញបទបរិយាយខាងលើនេះ ថាវាកំពុងដំណើរការក្នុងទឹក
    ក្នុងដីផន់ខាងយើង ។

    …ត្រង់ដែលថា ពួកគេ​ក៏​នាំ​គ្នា​រត់​ព្រូ ​ចូល​ហាងបាត់​អស់​អាលីង..!!
    មុខជាគេចង់អោយតាមទៅថតដល់ខាងក្នុងហើយ ចង់ប្រាប់ថានៅ
    កណ្ដាលវាលមិនចេះខ្មាស់គេទេរឺអុយ ?
    …នឹកឃើញកាលនៅជំទង់ទើមនឹងដឹងក្តីម្ដងៗ ចូលឆ្នាំលេងឈូងក្នុងវត្ត ដល់ពេលថាខាងស្ទាវៗប្រុសៗចូលទៅជោះ ខាងក្រមុំស្ទាវៗដែរដែលឆ្លាត គេមិននៅឈរជំទាំងស្ពឺងៗអោយជោះកណ្ដាលៗវាលទេ ណ៎! គេរត់ទៅ
    រកគុម្ពផ្កា កៀនដុបកៀនដាំងបាំងម្លប់បាំងស្រមោលខ្លះៗ…ទើបបានអោយ
    គេហៅថាចេះសុភាពរាបសា ចេះលាក់ចេះលៀម ចេះអៀមចេះអឹម … 😀

    • ដែល​ខ្ញុំ​ថា គួរ​តែ​ដូរ​ឈ្មោះ​ហាង​ខារ៉ាអូខេ ពី ៧បីដង ទៅជា ៦បីដង ឬ «សិចបីដង» ហ្នុង គឺខ្ញុំ​នឹក​ឃើញ​ទៅ​ដល់​យោបល់​បង ដែល​ពាក់ព័ន្ធ​នឹង​​រឿង​​ដាក់​លេខ​ផ្លូវ​ជាតិ​ទៅ​ដាក់ដាំ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s