វិចិត្រសាល

ផ្លូវលំពីពញាក្រែក កាត់ទៅដំបែរ…


ខាងក្រោមនេះ ជាទិដ្ឋភាពនៅ​តាម​បណ្តោយ​ផ្លូវលំមួយខ្សែ ដែល​កាត់​ពីទីប្រជុំជន​​ស្រុក​ពញាក្រែក ទៅ​កាន់​ទីប្រជុំជន​ស្រុក​ដំបែរ ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ ក្នុង​ដំណើរ​ឆ្លង​កាត់​របស់​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង…។

មូលហេតុ​ដែល​នាំអោយខ្ញុំ​បាន​ជិះ​កាត់​ផ្លូវ​លំ​នេះ គឺ​ដោយសារ​តែនៅពេល​ក្រុមខ្ញុំ បាន​ធ្វើ​ដំណើរ​ដល់​ចុង​ផ្លូវ​ជាតិ​លេខ៨ ដែល​ជា​ទីប្រសព្វ​នឹង​ផ្លូវជាតិ​លេខ៧ ម្នាក់ៗក៏ចាប់​​ផ្តើម​ជជែក​គ្នា​​​វ៉ែ​ភ្លាម…។ អ្នក​បើកបរថា «ចង់បត់ឆ្វេងត្រឡប់​ទៅ​តាម​ផ្លូវជាតិ​លេខ ៧៣ កាត់​ដំបែរ, ឆ្លូង…ជិតជាង…»។ ឯម្នាក់ទៀត​​ជិះ​ជា​មួយថា «បើជ្រុល​មកដល់​ពញាក្រែក​ហើយ គួរ​បត់ស្តាំបង្ហួស​ទៅ​មេមត់ រួច​ចាក់​ឡើង​ទៅ​ឆ្លូង តែ​ម្តងទៅ… ស្រួលជាង…»។ ចំណែក​ខ្ញុំ​វិញ ផ្តល់យោបល់​ថា «តាម​ខ្ញុំ​ចាំ ដូច​ជា​មាន​ផ្លូវ​មួយ​ កាត់​ពី​ពញាក្រែក ឡើង​ទៅ​ដំបែរ… តែ​ផ្លូវនោះកាល​ពី​ ១០ឆ្នាំមុន រាង​ពិបាកបន្តិច…»។ រួច​ខ្ញុំ​ក៏​បើក GPS ផ្ទៀង​ផ្ទាត់​មើល ក៏​ឃើញ​ផ្លូវ​លំ​នោះមែន។ ខ្ញុំ​ក៏​សំរេច​ចិត្តធ្វើ​ដំណើរ​តាមផ្លូវ​​​ដែល​ GPS បាន​ប្រាប់ ដោយ​មិន​អោយ​អ្នករួម​ដំណើរ​ជា​មួយ មាន​សិទ្ធិ «វេតូ» ឡើយ… 😀

ផ្លូវលំ​មួយ​ខ្សែ​នេះ ខ្ញុំ​មិន​ស្គាល់​ថា​លេខ​ប៉ុន្មាន​ទេ…។ វា​មាន​ស្ថានភាព​លំបាក​ដោយ​កន្លែង។ ពេល​ចេញ​ផុត​ពី​ថ្នល់​កៅស៊ូ​ផ្លូវ​ជាតិ​លេខ៧ បាន​បន្តិច គឺ​ជា​តំបន់​ចំការ​កៅស៊ូ។ ដល់​ហួស​ចំការ​កៅស៊ូទៅ ចូល​ដល់​វាល​ស្រែ​របស់​អ្នក​ស្រុក​ដែល​មាន​ហូរហែ​តាម​ផ្លូវ រហូត​ដល់​ផ្លូវ​កៅស៊ូ​លេខ ៧៣ ​​ជិត​ទីប្រជុំជន​ស្រុកដំបែរ​ តែម្តង។

ដោយសារ​ពេល​នេះ​ជាដើម​រដូវ​វស្សា ទើប​បាន​ជា​នៅ​លើ​វាល​ស្រែ ​ឃើញ​​ប្រជា​កសិករ​យើង​​កំពុង​​តែចាប់​ផ្តើម​ភ្ជួរ​រាស់​ដកស្ទូង​ ទៅ​តាម​ទំលាប់​ធ្វើ​ស្រែរបស់​ពួក​គាត់។ ទិដ្ឋភាព​នេះ នាំ​អោយ​ខ្ញុំ​នឹក​ឃើញ​ទៅ​ដល់​វ័យ​កុមារភាព​​របស់​ខ្ញុំ​ពី​អតីតកាល​នៅឯ​​ជនបទ… គឺជា​​កុមារភាព ​ដែល​​ពោរពេញ​ដោយ​ការ​នឿយ​ហត់​ ក្នុង​របរ​ធ្វើ​ស្រែ​… ហើយ​ភាព​​​ជាប់​ចិត្ត​នឹង​ក្លិន​ដ៏​ប្រហើរ​របស់​ដើម​សំណាប, ក្លិនភក់ និង​ក្លិន​​អាចម៍​បំណះ​ទើប​នឹង​ភ្ជួរ​ថ្មីៗ​នៅ​​ក្នុង​ស្រែ, ​​ក្លិន​អាចម៍គោ​ និងក្លិន​ឆួល​ទឹកនោម​គោនៅ​ពេល​ខ្ញុំ​ដើរ​លើ​ភ្លឺ​ស្រែ… គឺ​ទាំង​អស់​នេះហើយ ដែលខ្ញុំ​នៅ​ចង​ចាំ​រហូត​មិន​អាច​បំភ្លេច​បាន… ហើយ​អ្វីៗ​ទាំង​អស់​នេះ វា​បាន​​បង្កើតអោយ​មាន​នូវ​ភាព​រស់​រវើក និង​ទាក់​ទាញ​បំផុតនៅ​ទី​ជនបទ សំរាប់​រូប​ខ្ញុំ…៕​

ស្រុកស្រែ

Advertisements

2 responses to “ផ្លូវលំពីពញាក្រែក កាត់ទៅដំបែរ…

  1. អរគុណប្អូនស្រុកស្រែច្រើន ដែលឧស្សាហ៍ថតយករូបភាពពី
    ទេសភាពស្រុកខ្មែរយើងថ្មីៗចែកគ្នាមើល ដោយ​គ្មាន​ការ​លាក់​លៀម ដូច​បើក​ហែក​កកូរ​កកាយ​ពោះវៀន ពោះតាំង​ស្រុកយើង​​ បង្ហាញ​ពិភពលោក​ដែរ។​ រូប​នីមួយៗ​ទាំងនេះ និង​ទាំងនោះ បាន​ពិពណ៌នា រាយការណ៍​រៀបរាប់​ប្រាប់​អ្នក​មើល​រាប់​ពាន់​ម៉ាត់​អស់​ហើយ… ថាស្រុក​កំពុង​ដើរ​ដល់​ណា… ជីវភាព​រាស្ត្រ​ខ្មែរ​នៅតាម​ទីក្រុង ទីប្រជុំជន ទីជនបទ​មាន​កំរិត​ណា? ខុស​ត្រូវ​គ្នា​ប៉ុណ្ណា? គឺថា និយាយ​ទៅ​ដូច​អួត តែ…មិន​សូវ​អួត​ទេ!

    ​មែនហើយ ! ទឹកដោះគោម្សៅ​សំរាប់​ទារក មិន​ត្រូវការ​ទៅ​ផ្សាយ​​អី ​រហេត​រហូត​ទៅ​ដល់​ទី​ជនបទ​ទេ.. រាង​តាតាក់​តតុប… គាត់​មាន​លុយ​ឯណា​ទិញ បើខ្លះ​រក​តែ​អង្ករ​ច្រកឆ្នាំង​សឹង​មិន​បាន​ផង​នោះ… នេះបើ​ខ្ញុំ​ហើយ​ស្ដាប់ និង​កាត់​ន័យ​សំដី​សំដេច​មិន​ច្រឡំ​បល់​ទេ 😀

    • អរគុណបង… នេះ​មិន​មែន​ជា​ការ​បើកហែក​កកូរ​កកាយ​ពោះវៀន ពោះតាំង​អីទេ… គឺ​ខ្ញុំ​គ្រាន់​តែ​ឃើញ​យ៉ាង​ម៉េច ក៏​ថតរូប​បង្ហាញ​​យ៉ាង​ហ្នុង​ទៅ​ ដើម្បី​អោយ​អ្នក​ផង​បាន​ឃើញ​តាម​ដំណើរ​ ដូច​ខ្ញុំ​ដែរ​​ចឹង​ទៅ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s