វិចិត្រសាល

ទិដ្ឋភាពសំណង់ស្ពានស្ទឹងត្រែង ​នាពាក់​កណ្តាល​ខែមិថុនា ឆ្នាំ២០១៣…


ខាងក្រោមនេះ ជា​ទិដ្ឋភាព​ការដ្ឋាន​សាងសង់ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ​ខេត្តស្ទឹងត្រែង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៣ នេះ…។

គិតពីថ្ងៃដាក់​ប្រកាស​ដំបូង​កាល​ពី​ខែកញ្ញា ឆ្នាំទៅមិញ ទាក់ទង​ទៅ​នឹង​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ ខេត្តស្ទឹងត្រែង​មួយនេះ គឺ​មាន​រយៈ ១០ខែហើយ… ហើយ​បើ​យក​រូបភាព​ទាំង​នោះ មក​ប្រៀប​ធៀប​នឹង​ពេល​នេះ គឺល្បឿន​​នៃ​ការ​សាងសង់​ លឿនមែន​ទែន។​​

មើលតាម​សភាព​ជាក់ស្តែង សរុប​សសរ​ស្ពានដែល​ដាំ​ក្នុង​ទឹក​ទន្លេ​មេគង្គ មាន​ចំនួន ២១ដើម។ ក្នុង​នោះ តួស្ពាន​បាន​សណ្តូក​ខ្លួនពី​ច្រាំង​ខាង​កើត ទៅ​ដល់​សសរ​ស្ពាន​ទី ១១ រួច​ជា​ស្រេច។ ឯសសរ​ស្ពាន​ចំនួន ៦ដើម​ទៀត ដែល​រត់​ចេញ​ពីច្រាំង​​ខាងលិច មក​កណ្តាល​ទន្លេ ក៏ស្ថាបនា​ហើយ​រួច​រាល់​ផងដែរ។ នៅ​សល់​តែ​សសរ​នៅ​កណ្តាល​ទន្លេ​ចំនួន ៤ដើម​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​​​សាងសង់​ដ៏​មមា​ញឹក​​បំផុត។ ទោះ​ជា​​យ៉ាង​ណា សសរ​ស្ពាន​ទាំង​​បួន​ដើម​នោះ បាន​ងើប​បញ្ឈរ​​ចង្អុលមេឃ ​ផុត​ពីកំពស់​នីវ៉ូ​​​ទឹក​ទន្លេ​មេគង្គ​ ​នា​រដូវ​ទឹក​ឡើង​​រួច​​ទៅហើយ។

ស្ពាន​ឆ្លងកាត់​ទន្លេ​មេគ្គ នៅ​ប្រទេស​យើងបច្ចុប្បន្ន​​មានចំនួនបួន ដែលពីរបាន​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​​រួច​ហើយ គឺស្ពានគីហ្សូណា ជា​ជំនួយ​របស់​ជប៉ុន និង​ស្ពាន​ព្រែក​តាមាក់ ជា​[ជំនួយឬកម្ចី?]​របស់​មហា​មិត្តចិន​។ ឯ​ស្ពាន​ពីរ​ទៀត​ ស្ថិត​ក្នុង​ដំណើរ​ការ​​សាងសង់​នៅ​ឡើយ គឺស្ពាន​អ្នកលឿង ជាជំនួយ​របស់​ជប៉ុន​ និង​ស្ពាន​ស្ទឹងត្រែង​នេះ ដែលជា​[ជំនួយឬកម្ចី?]​របស់​មហាមិត្ត​ចិន​ដដែល​ទៀត…៕​

ស្រុកស្រែ

____________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “ទិដ្ឋភាពសំណង់ស្ពានស្ទឹងត្រែង ​នាពាក់​កណ្តាល​ខែមិថុនា ឆ្នាំ២០១៣…

  1. ឃើញ​ថា​ស្រុក​មាន​ឪកាស​ទស្សនាចរណ៍​ខេត្ដ​ជាច្រើន​នៅ​ក្នុង​ប្រទេស​យើង ខ្ញុំ​ពុំ​ធ្លាប់​បាន​ទៅ​ទស្សនា​តំបន់​ប៉ែក​ខាង​កើត​ និង​ខាង​ទេ។ នា​ពេល​បច្ចុប្បន្ន​យើង​ឃើញ​ថា​ហេដ្ឋារចនា​សម្ព័ន្ធ​ពិសេស​ផ្លូវ​ថ្នល់​និង​ស្ពាន​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​។ ខ្ញុំ​រំពឹង​ថា​បី​បួន​ឆ្នាំ​ខាង​មុខ​ និង​អាច​ធ្វើ​ដំណើរ​ព័ទ្ធ​មួយ​ជុំ​ប្រទេស​ដោយ​ចេញ​ពីបាត់ដំបង កាត់​តាម​ប្រាសាទ​បន្ទាយ​ឆ្មារ (ផជ​៥៦)​ ប្រាសាទ​ព្រះវិហារ រួច​កាត់​ទៅ​ស្ទឹង​ត្រែង​តាម​ផ្លូវ​ជាតិ​ថ្មី​លេខ​៩​ដោយ​ឆ្លង​ស្ពាន​ខាង​លើ​នេះ។ នៅ​ស្ទឹងត្រែង​អាច​នឹង​ទស្សនា​ល្បាក់ខោន មុន​នឹង​បន្ត​ទៅបានលុង​តាម​ផ្លូវ​លេខ​៧៨។ ចុង​ក្រោយ​ព័ទ្ធ​ទៅ​សែនមនោរម្យ​តាម​ផ្លូវ​លេខ​៧៦ និង​ត្រឡប់​មក​ភ្នំពេញ​វិញ។ ប្រហែល​ជា​៥​ថ្ងៃ​ អាច​នឹង​គ្រប់​គ្រាន់​សំរាប់​ការ​ទស្សនាចរណ៍​ប្រាសាទ​បុរាណ និង​ធម្មជាតិ​ស្រុក​យើង​។

    • អរគុណលោក សំបូរ… អធ្យាស្រ័យ​ផង ព្រោះដោយសារខ្ញុំ​រវល់​បន្តិច ទើប​មិន​បាន​ឆ្លើយ​តបទៅលោក​វិញ​​អោយ​បាន​ទាន់​ពេល​…។

      ប្រសិន​បើ​ខ្ញុំ​វិញ នឹង​ធ្វើ​ដំណើរ​​ព័ទ្ធ​បញ្រ្ចាស់​ពី​កំពង់ចាម ឡើង​ទៅ​​​មណ្ឌលគិរី ដើម្បី​សំរាក​ភ្លក្ស​រសជាតិ​ផ្លែប៊ឺរ​នៃ​ខេត្ត​ដ៏​ត្រជាក់​របស់​យើង​មួយ​នេះ…។ បន្ទាប់​មក​ នឹង​បន្ត​​ដំណើរ​ទៅ​សំរាក​នៅរតនគិរី ដើម្បី​ភ្លក្ស​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​នៃ​ត្រីប៉ាវ៉ា ដែល​មាន​តែ​​នៅ​ក្នុងខេត្ត​មួយ​នេះ…។ ចេញពី​រតនគិរី​ ខ្ញុំ​នឹង​បកមក​ស្ទឹងត្រែង​ ដើម្បី​​សំរាកភ្លក្ស​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​នៃ​ត្រី​ប៉ាសេអ៊ី ដែល​មាន​តែ​​នៅ​ក្នុងខេត្ត​ស្ទឹងត្រែង​​​នេះ​ផងដែរ…។ ចេញពី​ស្ទឹងត្រែង​ ខ្ញុំ​នឹង​ឆ្លងស្ពាន​កាត់​ទន្លេ​មេគង្គ​មួយ​នេះ ​កាត់​តាម​ស្រុក​ថាឡាបរិវត្ត, ស្រុកឆែប, ត្បែងមានជ័យ… រួច​ទៅ​សំរាក​នៅ​ទីប្រជុំជន​ស្រឯម ក្នុង​បំណង​ឡើង​ទៅ​លេង​ភ្នំ​​ប្រាសាទ​ព្រះវិហារដ៏​ពិសិដ្ឋ​របស់​យើង…។ ត្រឡប់មក​ពី​លេង​ភ្នំប្រាសាទ​ព្រះវិហារវិញ ខ្ញុំ​នឹង​បន្ត​ដំណើរ​ឆ្ពោះ​​ទៅ​អន្លង់វែង រួច​បង្ហួស​ទៅ​អើត​មើល​ច្រក​អូរស្មាច់…។ បក​ពី​អូរស្មាច់វិញ ខ្ញុំ​មាន​ជំរើស​ពីរ៖ ប្រសិន​បើ​ខ្ញុំ​ចង់​សំរាក​នៅ​សៀមរាប ខ្ញុំ​នឹង​បក​មក​អន្លង់វែង ឆ្ពោះ​ទៅ​ស្វាយលើ, បន្ទាយស្រី…។ តែ​បើ​ខ្ញុំចង់​ទៅ​លេង​ប្រាសាទតាក្របី, ប្រាសាទ​តាមាន់, បន្ទាយឆ្មារ… មាន​តែ​សំរាក​នៅ​ឧត្តរមានជ័យ។ ក្នុង​ដំណើរ​នេះ ពេល​ចេញ​ពី​ឧត្តរមានជ័យ ខ្ញុំនឹងធ្លាយ​ទៅ​អោយ​ដល់​​ច្រកព្រំដែន​អូរជ្រៅ… រួច​ជិះ​តាម​ផ្លូវ​ជាតិថ្មី​ ទៅ​អើត​មើលស្រុក​ម៉ាឡៃ… ហើយ​បើ​អាច ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ព័ទ្ធ​មួយ​ត្រួស ពីស្រុក​សំពៅលូន, ភ្នំព្រឹក្ស, កំរៀង, សាលាក្រៅ, ក្រុងប៉ៃលិន រួច​ចេញ​មក​សំរាកនៅ​បាត់ដំបង​ដីស្អិត មុន​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s