វិចិត្រសាល

ព្រះវិហារដ៏តូចត្រឡឹង នៃ​វត្តចេតីយារាម…


ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង ​របស់​ខ្ញុំ​លើក​នេះ គឺខ្ញុំ​មាន​បំណង​ចង់​ទៅ​ជិះទូក​តាម​​ដង​ទន្លេសេកុង និង​សេសាន ដើម្បី​ថតផ្តិត​យក​ទេសភាព​តាម​មាត់​ច្រាំង​ទន្លេ​ទាំង​នេះ នា​ដើម​រដូវ​វស្សា… ព្រម​ទាំង​អាច​ស្វែង​យល់​ពីជីវភាព​រស់​នៅ​របស់​សហគមន៍​ជនជាតិ​​ភាគតិច​ឡាវ ដែល​កំពុង​រស់​នៅ​តាម​ដងទន្លេ​សេសាន​ផងដែរ…។

​ប៉ុន្តែ​គួរ​អោយ​ស្តាយ… ដោយសារ​ខ្ញុំ​មាន​ធុរៈ​ជា​បន្ទាន់នៅ​ភ្នំពេញ ទើប​បំណង​ខ្ញុំ​ខាង​លើ​នេះត្រូវ​បាន​ខកខាន ហើយ​ខ្ញុំ​ក៏ត្រៀម​​ចេញ​ដំណើរ​ពី​ស្ទឹង​ត្រែង មក​ភ្នំពេញ​វិញនា​វេលា​ម៉ោង​ ៣ ទៀបភ្លឺ​​ តាម​រថយន្ត​តាក់ស៊ី ១២កៅអី…។

នា​វេលា​រសៀល​ ក្នុង​ថ្ងៃ​ចេញ​ដំណើរ​ត្រឡប់​មក​វិញ​ជា​បន្ទាន់​នេះ ខ្ញុំ​ឆ្លៀត​ពេល​បន្តិច​បន្ទួច​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ដង​ទន្លេ​ទៅ​ជើង…។ ពេល​ទៅ​ដល់​មុខ​សាលាឃុំ​សាមឃួយ នៃ​ស្រុកសាសាន ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​​​​​​ របស់​អារាម​ព្រះ​ពុទ្ធ​សាសនា​​ដ៏​តូច​ត្រឡឹង​មួយ​ សង់​​ជាប់​​ផ្លូវមាត់​ទន្លេ។ អារាម​នោះមាន​ឈ្មោះ​ថាៈ វត្តចេតីយារាម…​

វត្តនេះមាន​សភាព​ស្ងាត់​ជ្រងំ…​។ ស្ងាត់ឈឹង!… មិន​ដឹង​ថា​មាន​ព្រះសង្ឃ​ប៉ុន្មាន​អង្គ​គង់​នៅ​ទេ…។ ក្នុងសភាព​អត្តខាត់​បែប​នេះ ក្រៅពី​សំណង់​ព្រះវិហារ​ដ៏​តូចត្រឡឹង នៅ​កណ្តាល​វាលស្មៅ, នៅ​មាន​អាគារ​​សាលា​ឆាន់​ដែល​សង់​អំពីឈើ ខ្ពស់​ផុត​ពីដី មាន​សភាព​ចាស់​ណាស់​ទៅ​ហើយ។ រីឯ​កុដិ​ព្រះ​សង្ឃ​គង់នៅ ​ក៏សង់​ឡើង​អំពី​ឈើ​ដែរ។

នៅ​ជាប់​ខាងត្បូង​វត្ត មាន​ប្រាសាទ​បុរាណ​បែក​បាក់​មួយ ឃើញ​មាន​នៅ​សល់​​តែ​តួ​ក្លោង​ទ្វារ, ក្បាច់​ផ្តែរ និង​ចំលាក់​ថ្មភក់​បួន-ដប់ដុំ​ តែ​ប៉ុណ្ណោះ។ ប្រាសាទ​ដ៏ចំណាស់​មួយ​នេះ​ មាន​ឈ្មោះ​ថា ប្រាសាទ​បាដើម, តែអ្នក​ស្រុក​នៅ​ទីនោះ ដែល​​​ជា​ជនជាតិ​ភាគ​តិច​លាវ ឬឡាវ បាន​ហៅ​​តាម​សំនៀង​ភាសា​របស់​ពួក​គេ គឺទៅជា បាឌើម ទៅវិញ​…។ ​

ខាងក្រោមនេះ ជាទិដ្ឋភាព​វត្តចេតីយារាម និង​ប្រាសាទ​បែកបាក់​ ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ ក្នុង​ឳកាស​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង ជើង​នេះ…​

ស្រុកស្រែ

Advertisements

12 responses to “ព្រះវិហារដ៏តូចត្រឡឹង នៃ​វត្តចេតីយារាម…

  1. ជាទូទៅប្រាសាទ​នៅ​ម្ដុំ​ខាង​នោះ ជា​ប្រាសាទ​បុរេអង្គរ ។ ខ្ញុំឥត​មាន​ឯកទេស​ខា​ង​វិភាគ​ផ្តែរ​នោះទេ ។

  2. អ្នកភូមិហៅ ថាប្រាសាទបានឌើម​ ឬ បាដើម ព្រោះស្ថិតនៅភូមិ(បាដើម) តាមសំនៀងខ្មែរតែតាមសំនៀងឡាវឬលាវ គេច្រើននិយាយហៅថា ភូមិបាឌើម។ ពិតជាកំសត់មែនបងព្រោះភូមិទាំងអស់នោះភាគច្រើនសុទ្ធជាជនជាតិលាវ មានតែភូមិសេសានមួយទេ(មានខ្មែរចំ)តែក៏និយមនិយាយភាសាលាវដែរ។ពួកគាត់មិនសូវមានចំណេះដឹងនឹងចាប់អារម្មណ៍ថែរក្សាវប្បធម៌ខ្មែរអីនោះទេ ព្រោះពូកគាត់ប្រកាន់ខ្លួនជាជនជាតិលាវ។ពេលខ្ញុំជិះកាត់ម្តងៗខ្ញុំសង្វេគណាស់តែមិនដឹងជួយយ៉ាងម៉េចព្រោះតែខ្ញុំម្នាក់ឯង។ ខ្ញុំក៏មិនដឹងច្បាស់ពីប្រាសាទមួយនេះដែរ ពីមុខគេមានដាក់ផ្លាកសញ្ញា ហៅប្រាសាទបាដើម។ ឯប្រវត្តិសាស្រ្តក៏មាននិយាយខ្លះដែរ នៅក្នុងខេត្តមួយនេះ។រឿងស្តេចភាសខ្លួនពីសង្គ្រាមផ្សេងៗ។ បើខុសទាស់អ្វីខ្ញុំសូមអភ័យទោសផងនេះជាអ្វីដែរខ្ញុំបានដឹង។ ខ្ញុំជាកូនខ្មែររស់នៅខេត្តស្ទឹងត្រែងម្នាក់

    • អរគុណ​កវីនៃ​ទឹកដីខេត្ត​ជាយ​ដែន​ណាស់… ខ្ញុំ​នឹង​កែ​តំរូវ​​​ឡើង​វិញ…។

      ពិត​មែនហើយ… គឺ​ពិ​ជា​គួរ​ងោយ​សង្វេគ​មែន កាល​បើ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភូមិ​ឋាន​របស់​អ្នក​ស្រុក​ក្នុង​តំបន់​នោះ។ មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍… នោះ​គឺ​ការ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ ដូចជា​ស្ពៃ សាឡាត់ ត្រកួន… ដែល​រង​បន្លែ​របស់​ពួក​គេ ត្រូវ​បាន​លើក​ជាធ្នើ​ខ្ពស់​ផុត​ពី​ដី។ បើ​មាន​ឳកាស​បាន​ទៅ​ដល់​​ស្ទឹងត្រែង​ម្តង​ទៀត ខ្ញុំ​នឹង​សិក្សា​ពី​ប្រពៃណី​ដាំ​បន្លែ​របស់​ពួក​គេ​នេះ។ ​ជា​ពិសេស ខ្ញុំ​នឹង​តាម​រក​កវីជាយដែនអោយ​ឃើញ ដើម្បី​អញ្ជើញ​មក​ពិសាកាហ្វេ​ជា​មួយ​ខ្ញុំ​ស្រុកស្រែ…។ ជូនពរ​សុខសប្បាយ… 😀

      • មិនបាចកែតម្រូវអីទេបង។បងមិនខុសទេ ខ្ញុំមានតែអរគុណថែមទៀតបានថតរូបខេត្តខ្ញុំផ្សាយ ។ខ្ញុំក៏ចង់ឲ្យគេមកសិក្សាប្រាសាទនោះដែរព្រោះចង់ដឺងច្បាស់ដូចគ្នា។បងអើយបើខ្មែរមិនស្រលាញ់របស់ខ្មែរតើមាននរណាគេថែឲ្យយើងនោះ។ បងនៅស្រុកសេសាន្តតំបន់សុទ្ធតែជនជាតិលាវទេភាគច្រើនគេនិយាយភាសា(លាវ)។ បើតាមខ្ញុំគិតគេដាំបន្លែលើកធ្នើខ្ពស់ព្រោះការពារទឹកលិចឬសត្វបំផ្លាញ ដូចជាជ្រូក,មាន់ទា,គោក្របី…។ខេត្តខ្ញុំគោក្របីជនជាតិលាវគេមិនិយមដាកក្រោលទេ តែធ្វើស្រែហើយប្រលែងវាចូលព្រៃចោលហើយដល់ពេលធ្វើស្រែទើបគេតាមរកមកវិញ នេះគឹអ្វីខ្ញុំដឺង។ ខេត្តស្ទឹងត្រែងស្រុកសេសាន្តតាមផ្លូវបងទៅសុទ្ធតែភូមិឈ្មោះភាសាលាវទាំងអស់ មុនបងទៅដល់ប្រាសាទមិនទាន់ឆ្លង់ស្ពានគឺ ភូមិ សាឃួយ,ភូមិបាឌើម,ភូមិសេសាន្ត,ភូមិបានម៉ៃ,ភូមិកំភុន,ភូមិបានប៊ុង,ភូមិភ្លុក ចុងក្រោយគេចប់ផ្លូវហើយ ខ្ញុំមិនដឺងបងទៅដល់អត់ទេ។ពេលចូលឆ្នាំមានគេទៅលេងទឹកច្រើនណាស់ដូចទឹកកាំពីនៅក្រចេះអញ្ទឹង។ ខ្ញុំក៏មិនដឹងអ្វីច្រើនដែលព្រោះមិនចេះនិយាយលាវផង។ បើបងបានមកលើកក្រោយបើមិនស្អប់ប្រាប់ខ្ញុំមុនមកក្រែងខ្ញុំជួយជូនបងសិក្សាមើលគេឯងបាន ព្រោះខ្ញុំជាប់ការងារដូចបងដែរ។ ខ្ញុំរីករាយរង់ចាំជួយបងអស់ពីចិត្តបើមិនស្អប់ខ្ញុំ CALL: 012519137 /010730083

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s