វិចិត្រសាល

ទិដ្ឋភាពភូមិអភិវឌ្ឍន៍ “អន្លង់ជ្រៃ”


អស់លោក​អ្នក​ប្រាកដ​ជា​ចាំ​បាន​នៅ​ឡើយ ពី​ភូមិ​មួយនៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​ជា​មួយ​​ប្រទេស​វៀតណាម ដែល​​ភូមិ​នោះ​ ជាទឹកដី​​​កំណើត​របស់​សម្តេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន, ហើយ​ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ​​សម័យ​ទំនើប​យើង​នេះ ឧស្សាហ៍​លើក​​យក​ជា​ប្រធាន​បទ ​មក​ជជែក​ដេញ​ដោលគ្នា​​ញឹកញាប់​ជាង​គេ, ​​នោះគឺ «ភូមិអន្លង់ជ្រៃ» នៃស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។

ខ្ញុំ​សូម​មិន​ចូល​ជ្រៅ​ទៅ​លើ​កិច្ចការ​ព្រំដែន ​ដែល​យើង​កំពុង​តែ​ដំណើរ​ការ​បោះ​បង្គោល​​ព្រំសីមា​ជា​មួយ​ប្រទេស​ជិត​ខាងទេ។ អ្វី​ដែលខ្ញុំ​ចង់​បង្ហាញ​នៅ​ពេល​នេះ គឺ​ខ្ញុំ​គ្រាន់​តែ​មាន​បំណង​​ចង់​អោយ​​ភូមិ​ឋាន​របស់​អ្នក​ស្រុកនៅ​តំបន់​ផ្សេងៗ​ទៀត​ ដែល​កំពុង​រស់​នៅ​តាម​បន្ទាត់​​ព្រំដែន​ទាំង​ខាង​លិច​ ទាំង​ខាងកើត,​​ គួរ​តែ​​បង្កើត និង​រៀបចំ​អោយ​មាន​ភាព​​ស្រស់​បំព្រង និងអភិវឌ្ឍន៍​បែប​ «អន្លង់ជ្រៃ» ​នេះ​តែ​ប៉ុណ្ណោះ..!!..

ខ្ញុំមិន​បាន​ដឹង​ថា ប្រភព​ធនធាន​យក​មក​អភិវឌ្ឍន៍ក្នុង​តំបន់​នេះ​ទាំង​មូល​ បាន​មក​ពី​​សប្បុរស​ជន ឬប្រទេស​ណា​​ទេ… ហើយ​ខ្ញុំ​ក៏​មិន​យកចិត្ត​ទុក​ដាក់​​ពី​រឿង​នេះ​ដែរ…។ សំខាន់​អោយ​តែ​មាន​​ឥស្សរជន​ជាន់ខ្ពស់​ណា ឬឧកញ៉ា​ មហាសដ្ឋី ក្តុម្ពីណា​ដែល​មាន​គំនិត​ផ្តួច​ផ្តើម​​​បង្កើត​​អោយចេញ​ជា​សមិទ្ធិផល​​បែបនេះ​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែនទៅ គឺ​ខ្ញុំ​​នឹង​​ក្រាប​​​គោរព​, ​ថ្លែង​អំណរគុណ​ជំនួស​អោយ​ប្រជា​ពលរដ្ឋ​ដែល​​កំពុង​រស់នៅ​តាម​​​ព្រំដែន​ទាំងអស់ ដែល​នឹង​​​ទទួល​បាន​​ផលជាក់​ស្តែង​ ​ពី​ការ​អភិវឌ្ឍន៍​បែប​នេះ…។

ប្លង់​មេ​នៃភូមិ​អភិវឌ្ឍន៍​អន្លង់​ជ្រៃ ត្រូវ​បាន​រៀបចំ​ឡើង​ដោយបង្កើត​អោយ​មាន​អាង​ស្តុក​ទឹក និងប្រឡាយ​មេ​មួយ​ខ្សែ មាន​រាង​ជា​​អក្សរអិល (L) ដែល​នៅ​អម​សងខាង​ប្រឡាយ​មេ​នោះ គឺជា​លំនៅដ្ឋាន​​សំរាប់​អ្នក​ស្រុក​រស់​នៅ។ លំនៅដ្ឋាន​ដែល​សង់​ដង្ហែ​គ្នា និង​ម៉ូត​ដូចៗ​គ្នា​នេះ ​ត្រូវ​បាន​ប្រគល់​ជូនដល់​ក្រុម​គ្រួសារ​អ្នក​ស្រុក​​ក្នុង​តំបន់​នោះ​ ដោយ​គ្មាន​គិត​ប្រាក់​ សូម្បី​តែ​មួយ​សេន។

ខ្ញុំស៊ើប​សួរ​ទៅ អ្នក​ស្រុក​​ដែលរស់​នៅ​ក្នុង​ភូមិ​ឋាន​របប​​ផ្ទះថ្ម​ទាំងអស់​នោះ ភាគ​ច្រើន​គឺជា​អតីត​យុទ្ធជន​​សម័យ​សង្គ្រាម​តស៊ូ ដែល​បាន​រត់​ភៀស​ខ្លួន​ចូល​ប្រទេស​វៀតណាម​​តាំង​ពី​ឆ្នាំ ១៩៧៧-​៧៨ ហើយ​​ស្ម័គ្រ​ចិត្តច្បាំងទាល់​តែ​អស់​សង្គ្រាម…​ ​រួចក៏​នាំ​គ្នា​មក​ធ្វើ​ស្រែ​នៅ​ទីនេះ​ទៅ..!!.. :-D​​

បច្ចុប្បន្ន ក្រៅពីរបរធ្វើ​ស្រែវស្សា, អ្នក​ស្រុក​អន្លង់​ជ្រៃ​ នៅឆ្លៀត​ដាំ​ដំណាំ​ដំឡូងមី និង​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន… ហើយខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៃ​ភូមិ​អភិវឌ្ឍន៍​អន្លង់ជ្រៃ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាខែមិថុនា ឆ្នាំ​២០១៣ នេះ…។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​មិន​ភ្លេច​ថ្លែង​អំណរ​គុណ​ផងដែរ​​​ ជូនដល់​សម្តេច​អគ្គមហា​ពញាចក្រី ហេង សំរិន, ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ បង្កើតតំបន់​អភិវឌ្ឍន៍​ក្បែរ​​បន្ទាត់​ព្រំដែន​ប្រទេស​ជិតខាង​នេះ​ឡើង…៕​

ស្រុកស្រែ

Advertisements

4 responses to “ទិដ្ឋភាពភូមិអភិវឌ្ឍន៍ “អន្លង់ជ្រៃ”

  1. ស្អាតបង! ដីយើងធំណាស់អភិវឌ្ឍន៍មិនអស់ទេព្រោះប្រទេសយើងទើបងើបពីសង្គ្រាម! ចែកអោយគេខ្លះដើម្បីអោយគេជួយអភិវឌ្ឍន៍.

    Sent from Samsung Galaxy Noteស្រុកស្រែ wrote:

  2. សាធុ! សាធុ!…
    បើមានភ្លើងអគ្គិសនី មានផ្សារ​ សាលារៀន មន្ទីរពេទ្យ និង
    ហាងខារ៉ាអូខេខ្លះផងដែរ 😀 មិនដឹងសប្បាយធឺណាទេ 😀

    • សាលារៀន និងមន្ទីរ​ពេទ្យ មានចំងាយ​មិន​ដល់​ ១គ.ម​ពី​ភូមិនេះ… ឯខារ៉ាអូខេ និងកាហ្វេហ្វីន អត់ទាន់​​មាន​មក​ដល់​នៅ​ឡើយ​ទេ…។ បើ​មាន​មែន មិន​ដឹង​ជា​សប្បាយ​រីកថ្លើម​យ៉ាង​ណា​ទេ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s