វិចិត្រសាល

ថ្ងៃទី១ នៃការ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា


ខ្ញុំ​ទើប​បង្កើត​ចំណាត់​ក្រុម​ថ្មី​មួយ​ទៀត​ ឈ្មោះថា «បោះឆ្នោតសកល ឆ្នាំ២០១៣» នៅក្នុង​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ ដើម្បី​ផ្ទុក​​នូវកំរង​រូប​ភាព​​​​ទាំងអស់ ទាក់​ទង​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​​អណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ…។

ខ្ញុំ​នឹង​ប្រឹង​ប្រែង​អោយ​អស់​លទ្ធភាព តាម​តែ​អាច​ធ្វើទៅ​បាន, ដើម្បីថត​ផ្តិត​យក​​រូបភាព​គ្រប់​សកម្មភាព​របស់​​គណបក្ស​នយោបាយ​ទាំងអស់​ ដែល​បាន​ចូល​រួម​ប្រកួត​គ្នា​​​ក្នុង​អណត្តិ​នេះ ចាប់​តាំង​ពី​ថ្ងៃយុទ្ធនាការ​​ឃោសនា រហូត​ដល់​ថ្ងៃ​បោះឆ្នោត។

​ជា​ដំបូងនេះ ខ្ញុំ​សូម​បង្ហាញជូន​ពីសកម្មភាព​របស់​​គណបក្សប្រជាជនកម្ពុជា ក្នុង​ថ្ងៃទី១ នៃការ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ដោយសារ​គណបក្ស​ដ៏​ធំនេះ បាន​រៀបចំ​ធ្វើ​​មិទ្ទីញ​រំលឹក​ខួប​​​លើក​ទី ៦២ឆ្នាំ ​របស់​ខ្លួន​​នៅ​មណ្ឌល​​កំសាន្ត​កោះពេជ្រ ដោយ​ចុង​បញ្ចប់​នៃ​ពិធី​ដ៏​មហោ​ឡារឹក​នេះ គឺ​ជា​ការ​ចាប់​ផ្តើម​​​​ដង្ហែ​ក្បួន​​​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ដំបូង​​ផង ទើប​ខ្ញុំ​ដាក់​រូបភាព​ស្តីពី​​ព្រឹត្តិការណ៍​ធំៗ​​​ទាំង​​ពីរ​នេះ​ ចូល​គ្នា​តែ​ម្តង… ហើយខាងក្រោមនេះ គឺជាទិដ្ឋភាព​ទូទៅនៃ​ព្រឹត្តិការណ៍​ទាំង​​នោះ។

ខ្ញុំ​នឹង​ព្យាយាម​តាម​ប្រមាញ់​​រូបថត ​​នៃ​មេ​ដឹក​នាំ​​គណបក្ស​នយោបាយ​ចំនួន ៧ទៀត រួម​នឹង​សកម្មភាព​របស់​ពួកគេ​​​នៅក្នុង​យុទ្ធនាការ​ឃោសនា​តាម​ដង​​វិថី​នានា​ផងដែរ ​ដើម្បី​យក​មក​ចុះ​ផ្សាយ​នៅ​ទីនេះ​ជា​បន្តបន្ទាប់​ នៅ​ពេល​ក្រោយ​ទៀត…៕

ស្រុកស្រែ

Advertisements

5 responses to “ថ្ងៃទី១ នៃការ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា

  1. មកពីលោកស្រុកស្រែជាទីស្នេហានៃខ្ញុំ នៅខាងគណបក្ស​ប្រជាជន​ដែល​ បាន​ជា​ចូលទៅបាននោះ ។

    • ខ្ញុំកូណា អត់មាន​គណបក្ស​អី​នឹង​គេ​ទេអុងម៉ាប់… គណបក្ស «យក្ខលើកជើង» ក៏មិនមែន!… គណបក្ស «​ថ្ងៃលិច» ក៏មិនមែន!… ឯគណបក្ស «ចេតីយ៍» និង​គណបក្ស «ត្រដោកក្របី» គឺ​រឹត​តែ​ឆ្ងាយ​ទៅ​ទៀត…។ ការ​ចូល​រួម​ធ្វើ​គណបក្ស​ ឬធ្វើ​នយោបាយ មិនមែន​ជា​ចំណូល​ចិត្ត​ខ្ញុំ​ទេ… តែ​បើ​សង្កេត​មើល​គណបក្ស និង​អ្នក​នយោបាយ​ឈ្លោះ​គ្នា​វិញ អាហ្នុង​បាន​ត្រូវ​ចិត្ត​ខ្ញុំ​ជាង…។

      រឿង​ខ្ញុំ​ចូល​ទៅ​បាន​នោះ គឺ​ដោយ​សារ​ខ្ញុំ​មាន​មិត្តភក្រ្ត​នៅ​ក្រសួង​ព័ត៌មាន… រួច​គេ​ហុច​កាត​មួយ​យក​មក​ពាក់​ភ្ជាប់​ជា​មួយ​កាត​ប្រេស​ ​នៅ​ហោប៉ៅ​អាវ​ទៅ គឺ​អាច​ទៅ​ប្រជ្រៀត​ថត​ជា​មួយ​គេ ជា​មួយ​ឯង​បាន​ហើយ… 😀

  2. បងប្អូនខ្មែរណាគំាទ្រគណបក្សយួនCPP? គិតឃើញ​យ៉ាងម៉េច​ ទៅគំា​ទ្រ​គណបក្ស​ប្រជាជន​អោយ​យួន​ចូល​ស្រុក ប្លន់​ទឹកដី​ខ្មែរ​ខ្លួន​ឯង? ខ្មែរណា​គំាទ្រ​គណបក្ស​ប្រជាជន ដូចជា​ធ្វើ​អត្តឃាត​ជាតិឯង ពូជពង្ស ត្រកូល កូនចៅ​ខ្លួនឯង​ចឹង។ ភ្ញាក់ខ្លួន​ឡើង​ខ្មែរ​ទំាងអស់​គ្នា​ ដើម្បី​សង្រ្គោះ​ជាតិ។ កុំទទួល​ស្គាល់​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត ពេល​ដែល​វា​ប្រកាស​លទ្ធផល​អោយ​គណបក្ស​ប្រជាជន​ឈ្នះ។ យើង​ទំាងអស់​គ្នា​ត្រូវតែ​ឈ្នះ​ ពីព្រោះ​យើង​ជាខ្មែរ​ មិនអាច​បណ្ដោយ​អោយ​យួន​លួច​ទឹកដី​ ទ្រព្យសម្បត្តិជាតិ បញ្ចូល​និគម​យួន​តាម​ចិត្ត​បាន​ឡើយ។ គណបក្ស​យួន CPP យក​សាលារៀន​ជាកន្លែង​បណ្ដុះ​មនោគមវិជ្ជា លាង​ខួរក្បាល​និសិ្សត​ដោយ​អោយ​ ហ៊ុន​សែន ដើរចែក​សញ្ញាប័ត្រ​ដល់​និសិ្សត​គ្រប់​សាលា ដើម្បី​គៀង​ពួកគេ​អោយ​គំាទ្រ​បក្ស​នយោបាយ​របស់ខ្លួន។ ម្យ៉ាងទៀត នាយក​រដ្ឋមន្ត្រី​អាយ៉ង​យួន​ លួចលុយ​ជាតិ​ មក​សង់​សាលារៀន​បាន​ជាច្រើន​រាប់រយ ​ដោយ​ដាក់​ឈ្មោះ​ខ្លួនឯង។ វាគិត​ថា​សាលារៀន​ជា​កន្លែង​សំខាន់​ដើម្បី​ទាញ​យកការ​គំាទ្រ​ពីប្រជាជន​ខ្មែរ ពីព្រោះ​នរណា​ក៏ធ្លាប់​ទៅរៀន​នៅ​សាលារៀន​​ដែរ។ តាមពិត​សិស្ស​សាលា​ជាអ្នក​រៀន​ គួរចេះ​គិត​ពិចារណា យល់ដឹង​កិច្ចកល​ល្បិច​នយោបាយ​បោកប្រាស់​របស់​មេ​ដឹកនំា​​ដែលជា​ខ្ញុំ​បំរើ​យួន ​អោយយួន​មក​លេប​ទឹកដី​ លួចទ្រព្យ​សម្បត្តិ​ជាតិ បញ្ចូល​និគមយួន​ក្នុង​បំណង​ធ្វើអោយ​កម្ពុជា ក្លាយជា​កម្ពុជា​ក្រោម​ទី២។ សិស្ស​និសិ្សត​សាលា​ មិនចំា​បាច់​គិត​ពិចារណា​រឿង​អំពើ​ពុក​រលួយ​ទេ វាជា​រឿង​បន្ទាប់​បន្សំទេ។ រឿង​សំខាន់​ត្រូវ​ដឹងថា​ កម្ពុជា​សព្វថ្ងៃ​នៅ​ក្រោម​អំណាច​យួន ដូច្នេះ​ត្រូវតែ​គិត​រំដោះ​ជាតិខ្មែរ​ខ្លួន​ឯង​សិន​ទៅ ហើយ​បញ្ហា​ផ្សេងៗ​ទៀត​នឹង​ដោះស្រាយ​បាន។

    ដោយសារ​យើង​នៅ​ក្រោមយួន​ហ្នឹង​ហើយ​បានជា​ខ្មែររហាម វេទនា​រាប់​សិបឆ្នំា ហើយ​រឿង​ពុករលួយ គឺមក​ពីវា​លួច​ទ្រព្យ​​សម្បត្តិ​ជាតិ​យើង វាបំផ្លាញ​ធនធាន​ធម្មជាតិ​យើង វាលួច​ការងារ​យើង វាលួច​លុយ​យើង វាលួច​ទឹកដី​យើង​ (រំកិល​ព្រំដែនដី ទឹក កោះ លួចដី​តាម​របៀប​ដី​សម្បទាន លេបដី​ខ្មែរ​ដោយ​បញ្ចូល​និគម​យួន​រាប់លាន​នាក់…..)។

  3. អង្គការជានរណា?របស់អ្នកស្រី គឹម ធីអ៊ូយ(ហៅយាយ ទៀង)៖

    http://api.ning.com/files/Mli5pM7T5XOt6fegybHvX6sSPSN17MWzsi5yVewA6
    _

    ​ ​ ​ សេចក្ដីផ្ដើម

    គួរអោយចំឡែកណាស់ ប្រទេស​ខ្មែរ​កំពុង​តែបាន​សេចក្ដី​សុខក្សេមក្សាន្ត ស្រាប់​តែមាន​ព្រឹត្តិការណ៍​ដ៏មហា​ចង្រៃ​មួយ​ផ្ទុះ​ឡើង។

    នៅថ្ងៃ១៧ មេសា ១៩៧៥, ប្រទេស​ខ្មែរ​ក្លាយ​ជា​លាន​មរណៈ​ភ្លាម។ ខ្មែរមួយ​​ក្រុម​ ក្លាយ​ជាឃាតករ​លើ​សាសន៍​ខ្លួន​យ៉ាង​ព្រៃផ្សៃ។ ប៉ុន្តែ​មេបញ្ជាការ គឺ «អង្គការអនាមិក» មិនមែន​សម្ដេច​សីហនុ, មិនមែន ខៀវ សំផន… គួរអោយ​ចម្លែក​ណាស់! គូបដិបក្ខ​ប្រឆំាង​គ្នា​ក្នុង​កំឡុង​ ៥ឆ្នំា ១ខែ ត្រូវ​ចាញ់​ទំាងអស់​គ្នា។ មើលចុះ… លោក លន់ ណល់ សុំចាញ់​ ស្ម័គ្រចិត្ត​​ដើរ​ចាក​ចោល​ស្រុក, សម្ដេច​សីហនុ បែរជា​ជាប់​ឃុំឃាំង​ទៅវិញ, រីឯ ខៀវ សំផន… គ្មានឮ​ឈ្មោះ។

    សំណួរ៖ តើនរណា​ជា​អ្នកឈ្នះ?

    ចម្លើយ៖ គឺក្រុម​សំងាត់​ជា​អ្នកឈ្នះ… រួចវា​លួច​បន្លំ​ប្រើ​ឈ្មោះ «អង្គការ»។

    ជាដំបូងអង្គការ​ចាត់​សំលាប់​ជាបន្ទាន់​នូវ​បញ្ញវន្ត ព្រះសង្ឃ រួចវា​លើក​បន្តុប​ចោរ​សិន។ កាលណោះ អង្គការ​គ្រប់គ្រង​ប្រទេស​ខ្មែរ ប្រើ​របប​ចោរ គឺយើង​ឃើញ​ចោរ​ក្ដាប់​អំណាច​យ៉ាង​ពេញ​លេញ។ ប៉ុន្តែ ​វាប្រើ​យីហោ​ខ្មែរក្រហម។ ខ្មែរ​ក្រហម​ធុន​នេះ ដើរ​ប្លន់​បាញ់​សម្លាប់ខ្មែរ​ដោយ​សេរី។ វាកែ​ទម្រង់​ពាក្យ​ប្លន់ ជា​ពាក្យ​ស្នើ។ ប៉ុន្តែ​ពាក្យ​ស្នើនេះ សាហាវ​​យង់ឃ្នង​ជាង​ពាក្យ​ប្លន់​ទៅ​ទៀត។ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​ការពារ​ចោរ​ដើរ​ស្នើ… បើម្ចាស់់​ទ្រព្យ​មិនព្រម​អោយ​ចោរ គឺមិន​ព្រម​អោយ​ខ្មែរក្រហម​ធុន​នោះ វាសំលាប់​ចោល​ដោយ​សេរី រួចវា​ចោទ​ថា ក្បត់អង្គការ។ អង្គការ​ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​នគរ អោយ​​ចាកចេញ​ពីទី​លំនៅ​ ត្រូវ​ចោល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ឥត​គណនា។ អង្គការច្នៃ​រដ្ឋធានី​ភ្នំពេញ និង​ទីក្រុង​ទំាងឡាយ​ អោយ​ទៅជា​ទីក្រុង​ខ្មោច។ ពេលនោះ​អង្គការ​បែរ​បញ្ចូល​ចិន​ បញ្ចូល​យួន​មក​កាន់កាប់​ប្រទេស​ខ្មែរ, ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ខ្មែរ, ប្លន់​ដឹកនំា​ចេញ​ទៅ​ដោយ​សេរី, សេសសល់​បន្តិច​បន្តួច អង្គការ​បញ្ជា​អោយ​បំផ្លាញ​ចោល។

    អង្គការ​ធ្វើ​ទារុណកម្ម​ដល់​រាស្រ្ត​ខ្មែរ​គ្រប់​បែប​យ៉ាង​ គឺធ្វើ​ដូចម្ដេច​ក៏ដោយ​អោយ​តែ​ដល់​​ស្លាប់ រួចវា​ចាត់​ក្រុម​ឃាតករ​អាថ៌កំបំាង​អោយ​ចេញ​មក​សម្លាប់​ខ្មែរ​ជា​ដំណាក់ៗ។ មើលចុះ…បងប្អូន​ខ្មែរ​ដែល​មិន​ទាន់​ដល់​វេន​ស្លាប់ កំពុង​អូស​នង័្គល រនាស់​ហាល​ក្ដៅ ហាល​ភ្លៀង​ស្ទើរ​ឆ្កួត​វង្វេង ឈប់​ចេះ​និយាយ ឈប់​ចេះ​សើច ឈប់​ចេះ​យំ… ស្រាប់​តែឮ​​អង្គការ​បញ្ជា​អោយ​ដក​អាវុធ​ពី​ក្រុម​ខ្មែរ​ក្រហម​អតីត​ចោរ​អស់​រលីង។ ហើយ​ស្រាប់​តែ​ថ្ងៃទី ២០ តុលា ១៩៧៨ ម៉ោង​ប្រហែល​ប្រាំបី​យប់​ មាន​ក្រុម​ឃាតករ​អាថ៌កំបំាង ចូល​មក​វាយ​​សំលាប់​ក្រុម​ខ្មែរ​ក្រហម​អតីត​ចោរ​ទំាង​នោះ​ អោយ​ស្លាប់​អស់​រលីង។ ស្រាប់​តែឮថា៖ មាន​ក្រុម​អាថ៌កំបាំង​ចេញ​មក​ព័ទ្ធ​បាញ់​ខ្មែរក្រហម​និន្នាការ​ខ្មែរ ឃើញ​តែ​ខ្មោច​ដេក​ស្លាប់​ពាស​ពេញ​ព្រៃ។ ស្រាប់​តែឮ​ថា៖ អង្គការ​បញ្ជា​អោយ​ចាប់​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​មាន​និន្នាការ​ខ្មែរ​ ដូច​ជា​លោក ខែក ប៉ែន ហៅ​មិត្ត ស៊ូ និង​ប្រពន្ធ, លោក​ ដាហួន ហៅមិត្ត វ៉ាញ, លោក ហូនឹម និងប្រពន្ធ, ​លោក ពេញ ធួក ហៅ វ៉ន វ៉េត និងប្រពន្ធ, កែវ មាស, កុយ ធួន ជាដើម នំាទៅ​បញ្ចូល​គុក​ទួលស្លែង​ធ្វើ​ទារុណកម្ម​ជា​ច្រើន​ខែ រួច​សម្លាប់​ចោល​នៅ​ទីនោះ​អស់​ទៅ។ លុះសម្លាប់​ខ្មែរក្រហម​និន្នាការ​ខ្មែរ​ជិត​អស់ អ្នកនៅ​សល់​បន្តិច​បន្តួច​ក៏រត់​រប៉ាត់​រប៉ាយ​អស់។ ពេល​នោះ​ អង្គការ​ចាត់់​តែង​តំាង​អតីត​ខ្មែរ​វៀតមិញ​ក្រុមទី២​ អោយ​សម្លាប់​បំបាត់​ពូជ​ខ្មែរ​តទៅ​ទៀត។ វាប្រើ​យីហោ​ខ្មែរ​ក្រហម​ដដែល​គឺ «ក្រុម​ខ្មែរ​ក្រហម​នីរតី»។

    នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮ​ថា អង្គកា​របញ្ជូន «យោធា​ស្រលាញ់​សម្ដេចឪ» ចំនួន ៤ម៉ឺន​នាក់​អោយ​ចូល​ចំអន្ទាក់​ខ្សែ​ត្រៀម​បូដូយ​(ទាហាន​យួន)។ បូដូយ​បាញ់​សម្លាប់​ខ្ទិច​អស់។ល។ និង។ល។ ដូច្នេះ​ចុងខែ ធ្នូ ឆ្នំា១៩៧៨ ប្រទេស​កម្ពុជា​ចំហ​ធ្លុង… ខ្មោច​យោធា​កៀរ​កប់​មិន​ទាន់​ស្រេច​បាច់​ផង… នៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ ជាថ្ងៃ​បុណ្យ​ណូអែល… យួន​ហាណូយ​បញ្ជា​អោយ​បូដូយ​ចេញ​ពីព្រៃ​ ចូលមក​លុក​លុយ​រាតត្បាត​ពាស​ពេញ​ទីក្រុង​ខ្មែរ។

    ភារកិច្ចដំបូង វាបើក​បរឡាន​ដើរ​ប្រមូល​ខ្មែរ​ក្រហម​ដែល​មាន​និន្នាការ​យួន ដែល​ជាអតីត​ខ្មែរ​វៀតមិញ នំាយក​មក​បំពាក់​បុណ្យ​សក្ដិ​ឡើង​វិញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s