វិចិត្រសាល

ភ្លក្សអាហារវៀតណាម នៅម្តុំខាងលិច​ឡាក់គីស្តារ


ចៃដន្យ… ណាមួយ​ឃ្លាន, ណាមួយ​ហួស​ម៉ោង​បាយ​ផង… ខ្ញុំ​រួមនឹង​​មិត្តភក្រ្ត​ម្នាក់​ បាន​ធ្វើ​ដំណើរ​គេច​ចេញ​ពី​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​​ម្តុំ​ស្តុប​អាងទឹក​អូរឡាំពិក ដោយ​បត់​កាត់​តាម​ឈូកទិព្វ ដែល​ជា​ហាងជប់លៀង​មង្គល​ការ​ខ្នាតតូច​នៅ​ភ្នំពេញ… រួច​ក៏​បាន​ជួប​នឹង​ហាង​​អាហារ​វៀតណាម​មួយ នៅចំ​ផ្លូវ​បំបែក​ខាងលិច​ឡាក់គីស្តារ…។

នៅលើ​ប៉ាយខាងមុខ​ហាង​​ជាអក្សរ​វៀតណាម​មួយជួរ នៅ​ពីក្រោម​អក្សរ​ខ្មែរ​, មាន​អាហារ​​មួយ​មុខ​ឈ្មោះថា ប៊ុងរីវ (Bún Riêu)​ ដែល​ខ្ញុំ​ហៅ​ថា «នំបញ្ចុក​វៀតណាម»។ ប៊ុងរីវនេះ គឺ​ប្រៀប​ដូច​ជា​នំបញ្ចុក​សំឡ​ការី​យើង​ដែរ តែនេះ​ជា​ការី​លាយ​ខួរ​ក្តាម ​តាម​បែប​រសជាតិ​វៀតណាម​​ពិតៗ…។

បើ​ប្រៀប​ធៀប​ហាង​ដ៏​តូច​មួយ​នេះ ជា​មួយ​នឹង​ហាង​ទំនើប​ ង៉ន (Ngon = Tasty) នៅម្តុំ​ខាងកើត​វិមានឯករាជ្យវិញ, គឺ​​រសជាតិ​នៅ​ទីនេះ​ឆ្ងាញ់​ជាង ឯតំលៃ​ក៏​ថោក​​ជាង​​ឆ្ងាយ​ដែរ។ នេះ​គឺ​ដោយសារ​តែភោជនីយដ្ឋាន ង៉ន ជា​ហាង​សំរាប់​​​ពួកកាលីប «ហាយសូ» ចូល​ទទួល​ទាន…។ ឯហាង​តូច​នៅ​ទីនេះ គឺ​សំរាប់​ទទួល​​ពួក «ទាបសូ» ដូច​យ៉ាង​ខ្ញុំ​នេះ​ជាដើម​… 😀

អាចនិយាយ​បានថា ប៊ុងរីវ ឬនំបញ្ចុក​វៀតណាម នៅ​ខាង​លិចឡាក់គីស្តារ ក្រុង​ភ្នំពេញ​យើង មាន​រសជាតិមិន​ចាញ់​​ហាង​នៅ​លើ​​​ចិញ្ចើម​ផ្លូវ​ក្នុងក្រុង​ហូជីមិញដែរ…។ ទាស់​តែ​ស្រុក​យើង មិន​សូវ​សំបូរ​បន្លែ​ជា​ល្បោយ​ ឬអន្លក់ ដូច​នៅ​ស្រុក​គេ​…៕

ស្រុកស្រែ​

Advertisements

12 responses to “ភ្លក្សអាហារវៀតណាម នៅម្តុំខាងលិច​ឡាក់គីស្តារ

  1. ពេលខ្លះឡូសូ ទាបសូ ហ្នឹងឆ្ងាញ់ជាហាយសូផង 😀

  2. នៅ​ម្ដុំ​ផ្សារ​ចាស់ និង​ផ្សារ​កណ្ដាល​ក៏​ឃើញ​មាន​លក់​នំបញ្ចុក​យួន​ហ្នឹង​ច្រើន​កន្លែង​ដែរ ហើយ​មាន​អ្នក​ចូល​ស៊ី​ពេញៗ ថ្ងៃ​ណា​មួយ​រក​ចូល​ភ្លក្ស​ម្ដង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s