វិចិត្រសាល

អារាមវត្តព្រះធម្មត្រ័យ


នៅ​ប៉ែក​ខាង​លិច​ផ្លូវកៅស៊ូ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពីអារាម​វត្តចតុទិស ​មាន​អារាម​ព្រះ​ពុទ្ធ​​សាសនា​​មួយ​ទៀតឈ្មោះ​ថា វត្តព្រះធម្មត្រ័យ…។

តាមការរៀបរាប់​របស់​លោក​តា ញ៉ែម សារុន នៅ​ក្នុង​ប្រកាសមុននេះ​របស់ខ្ញុំ​ លោក​តា​បាន​អះអាង​ថាៈ ព្រះវិហារ​វត្ត​ធម្មត្រ័យនេះ ក៏ត្រូវ​បានកសាងឡើង​ក្នុង​រាជព្រះបាទ​អង្គដួង​ និង​ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​វររាជនី​ព្រះនាង ប៉ែន ដំណាល​គ្នា​នឹង​​ព្រះ​វិហារ​វត្ត​ចតុទិស​ដែរ។ ដោយហេតុ​នេះ​ហើយ​ បាន​ជា​ទីធ្លា​ និង​ថ្នាក់​​ខឿន​នៃ​ព្រះវិហារ​ទាំង​ពីរ​នេះ គឺ​មាន​ភាព​ស្រដៀង​គ្នា​ណាស់។

នៅលើ​​ថ្នាក់​ខឿន​ទីពីរ ចំខាងលិច​ព្រះវិហារ, មានដើម​ច័ន្ទ​មួយ​ដើមបែក​មែក​សាខា​ធំ​គួរ​សម។ តាៗ​នៅ​ក្នុង​វត្ត​នេះ​​បាន​ប្រាប់​ខ្ញុំ​ថាៈ ពេលរដូវ​ផ្លែ​ច័ន្ទ​​ទុំ វា​បាន​សាយភាយ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយពេញ​ក្នុង​ទី​អារាម​នេះ​ទាំង​មូល…។ មាន​គេ​ចង់​កាប់​ដើម​ច័ន្ទ​នេះចោល​ ដើម្បី​អោយ​ស្រឡះ​ព្រះ​វិហារ​ដែរ… តែ​មិន​ទាន់​បាន​កាប់​ផង អ្នក​នោះ​ក៏​បាន​ស្លាប់​ដោយ​ចៃដន្យ​ទៅ…។ ចាប់​តាំង​ពី​ពេល​នោះ​មក គឺ​គ្មាន​អ្នក​ក្លាហាន​ណា មាន​បំណងចង់​​​កាប់​​ដើម​ច័ន្ទ​​នេះ​ទៀត​ទេ..!!..

កុដិព្រះសង្ឃ មាន​ចាស់​ មានថ្មី ស្ថិត​នៅ​ខាង​លិច​ព្រះវិហារ​។ មាន​កុដិ​ធ្វើ​ពី​បេតុង​ថ្មី​មួយ ​កំពុង​សាងសង់​មិន​ទាន់​ហើយ​នៅឡើយ។ នៅ​ខាង​លិច​ព្រះវិហារ​ជ្រុង​ខាង​ត្បូង មាន​រោង​ដោល​មួយ ដែល​បាន​សង់​គ្រប​ពី​លើ​​ព្រះពុទ្ធ​បដិមាចូល​និពាន្ត​ធំមួយ…។ ចំណែក​សាលាឆាន់ ​ស្ថិត​នៅ​ខាង​លិច​ព្រះ​វិហារ​​ជ្រុង​ខាង​ជើង ទន្ទឹម​គ្នា​នឹងរោង​ដោល​ព្រះអង្គ​ចូល​និពាន្ត​ដែរ… ហើយ​នៅ​ខាង​លិច​សាលាឆាន់ គឺជា​រោង​ចុង​ភៅ…។

ចៃដន្យ, ​ខ្ញុំ​ចូល​វត្តនេះ​ចំពេល​ថ្ងៃ​ជិត​ត្រង់ ហើយ​ខ្ញុំ​បាន​ឃើញ​យាយៗ​កំពុងរៀប​ចំ​ចង្ហាន់​សំរាប់​ព្រះសង្ឃ ​ឆាន់ត្រង់។ ខ្ញុំ​ឆ្លៀត​សួរ​ទៅ​យាយៗ៖ តើបាន​ម្ហូប​អី​ប្រគេនលោក, យាយ?… យាយៗ​ក៏​ឆ្លើយ​ប្រាប់​ខ្ញុំ​វិញ​ស្រុះគ្នា លាយ​ជា​មួយ​សំណើច​ក្អាក​ក្អាយ​​ផង​ដែរៈ ធ្វើ​អន្លក់​ទឹកគ្រឿងមួយ​មុខ… និង​ប្រហុក​ចិញ្ច្រាំ​មួយ​មុខ… សុទ្ធ​តែ​បន្លែ..!!.. 😀

ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅ​នៃអារាមវត្តព្រះធម្មត្រ័យ ស្ថិត​នៅ​ក្នុង​បរិវេណ​អតីត​ក្រុង​ឧត្តុង្គ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែកក្កដា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

Advertisements

6 responses to “អារាមវត្តព្រះធម្មត្រ័យ

  1. ខ្ញុំគិត​ថាសរសេរ​ ដួង បាន​ជា​នាម​ត្រឹម​ត្រូវ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s