វិចិត្រសាល

រូបថតចាស់ៗ…


រូបថតពីរ-បីសន្លឹកខាងក្រោមនេះ គឺជា​អំណោយ​​របស់​ព្រះតេជគុណមួយ​អង្គ​ គង់នៅ ​វត្តលង្កា​ព្រះ​កុសុមារាម ក្រុង​ភ្នំពេញ ដែលបាន​ផ្តល់​ជូន​​​ជាពិសេស​ដល់​ខ្ញុំ​ស្រុកស្រែ… គឺ​ជា​រូប​ព្រះ​ឆាយា​លក្ខណ៍​សម្តេច​ព្រះធម្មលិខិត ល្វី ឯម (Samdach Preah Dhammalikhit Louis Em) កាល​ព្រះអង្គ​​​ទ្រង់​មាន​ព្រះជន្ម​នៅឡើយ។

​ដោយ​យល់​ឃើញ​ថា​ មានប្រយោជន៍​ដល់​សាធារណជន​ទូទៅ ដែល​មាន​បំណង​ចង់​ស្វែង​រក​រូបថត​ចាស់ៗ​ ពីអតីតកាលនោះ, ខ្ញុំ​ក៏​​សំរេច​​ចុះ​ផ្សាយ​ដើម្បី​ចែក​រំលែក​នៅ​ទីនេះ​​​តែ​ម្តង​ទៅ។ នៅ​មាន​រូបថត​ចាស់ៗ​ ជាច្រើន​ទៀត​ ដែល​ខ្ញុំ​នឹង​បន្ត​ចុះ​​​ផ្សាយ​ជា​បន្ត​បន្ទាប់នៅ​ពេល​ក្រោយ..។

សម្តេច​ព្រះធម្មលិខិត ល្វី ឯម, Louis Em

ព្រះសង្ឃឈរកណ្តាល​មុខគេ គឺសម្តេចព្រះធម្មលិខិត ល្វី ឯម, ឯរូបឯកសណ្ឋាន​ពណ៌សនោះ គឺសម្តេចនរោត្តម សុធារស ។ រូបនេះថតនៅខាងមុខ «សាលារដ្ឋបាល​ តុលាការខ្មែរ» ដែលក្រោយមក យើងបានយកមកធ្វើជាមន្ទីររដ្ឋសភាពជាតិ… (កាលបរិច្ឆេទៈ អត់ដឹង!)

សម្តេច​ព្រះធម្មលិខិត ល្វី ឯម, Louis Em

ឈរមុខគេ គឺសម្តេចព្រះធម្មលិខិត កាលព្រះអង្គមាន​នាម​បញ្ញត្តិជា ព្រះសិរីសម្មតិវង្ស ល្វី ឯម «វជីរប្បញ្ញោ»។ រូបនេះថតនៅខាងមុខព្រះវិហារវត្តលង្កា…. (កាលបរិច្ឆេទៈ អត់ដឹង!)

សម្តេច​ព្រះធម្មលិខិត ល្វី ឯម, Louis Em

សម្តេចព្រះធម្មលិខិត កាលព្រះអង្គមាន​នាម​បញ្ញត្តិជា ព្រះញាណបវរវិជ្ជា ល្វី ឯម «វជីរប្បញ្ញោ»

ស្រុកស្រែ

Advertisements

6 responses to “រូបថតចាស់ៗ…

  1. រូប​នេះ​ច្នៃ​ថ្មី ខ្ញុំ​ថា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s