វិចិត្រសាល

រូបសម្តេចព្រះសង្ឃរាជ ជួន ណាត កាលទ្រង់​មាន​ព្រះជន្ម ​៣៩ព្រះវស្សា


រូបថតពីរ-បី​សន្លឹក​ខាងក្រោម​នេះ ខ្ញុំ​ជឿថា ខ្មែរ​យើង​សម័យ​នេះ​ភាគ​ច្រើន​​មិន​ដែល​បាន​ឃើញ… នោះគឺរូប​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត កាល​ព្រះអង្គ​មាន​ព្រះ​ជន្មត្រឹម​តែ ៣៩ព្រះ​វស្សានៅ​ឡើយ ព្រមទាំ​ង​រូបថត​សញ្ញាប័ត្រ​​ «បណ្ឌិតខាងអក្សសាស្រ្ត» មួយ​សន្លឹក​របស់​ព្រះ​អង្គ ដែល​សកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ បាន​ថ្វាយ​ជូន​ក្នុង​ឆ្នាំ​១៩៦៧…។

រូបទីមួយ គឺនៅ​ក្នុង ព.ស ២៤៦៦ ត្រូវ​នឹង​ គ.ស ១៩២២, រាជការ​បារាំង​សែស បាន​និមន្ត​ព្រះតេជព្រះគុណ​ ព្រះគ្រូសង្ឃសត្ថា ជួន ណាត និង ព្រះតេជព្រះគុណ ​ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត អោយ​ទៅ​បំពេញ​វិជ្ជា​សំស្រ្កឹត​ និង​អក្សរ​សិលាចារឹក​​ខ្មែរ​បុរាណ ព្រម​ទាំង​ភូមិសាស្រ្ត​ប្រទេស​ឥណ្ឌា​សម័យ​ពុទ្ធកាល​ ប្រៀប​ធៀប​នឹង​សម័យ​បច្ចុប្បន្ន (នាជំនាន់​​នោះ)។ ព្រះថេរៈទាំងពីរអង្គ បានគង់​នៅ​ក្រុង​ហាណូយ​អស់​វេលា ២ឆ្នាំ ក្នុង​សំណាក់​លោក ល្វី ហ្វីណូត (Louis Finot) ជា​ចាងហ្វាង​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស។ តាម​កាល​បរិច្ឆេទ​នេះ សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត ទើប​តែ​មាន​ព្រះជន្ម ៣៩ព្រះវស្សា…។

រូបទីពីរ គឺ​នៅ​ក្នុង​គ.ស ១៩៣៣ (ឯកសារ​ខ្លះ គ.ស១៩៣៩) កាលព្រះតេជគុណ ព្រះសាសនសោភ័ណ ជួន ណាត រួម​ដំណើរ​ដោយ ម៉ាដឺម៉ូហ្សែល ស៊ុយសាន​ការប៉ីឡែស (Suzanne KARPELÉS) ជា​អ្នក​ដែល​បាន​បង្កើត​រាជ​បណ្ណាល័យ​កម្ពុជា​ដំបូង​គេ បាននិមន្ត​ និង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនាចរណ៍​នៅ​តាម​វត្ត​ខ្មែរ​ទាំង​ឡាយ ក្នុង​ដែន​ដី​កូសាំងស៊ីន។ តាម​កាល​បរិច្ឆេទ​នេះ សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត មាន​ព្រះ​ជន្ម ៥០ព្រះវស្សាហើយ…។

ឯរូបទីបី គឺជា​សញ្ញាប័ត្រ «បណ្ឌិតខាងអក្សរសាស្រ្ត» លេខ១ ដែល​សកលវិទ្យាល័យ​ភូមិន្ទ ​(Universite Royale) ក្រុងភ្នំពេញ បាន​ថ្វាយ​ជូន​សម្តេច​ព្រះសង្ឃរាជ ជួន ណាត នាខែឧសភា ឆ្នាំ១៩៦៧… គឺ​នៅមុន​​ពេល​​សម្តេច​ចូល​ទីវង្គត ២ឆ្នាំ…៕

សម្តេចព្រះសង្ឃរាជ, ជួន ណាត, ហួត តាត

ពីឆ្វេងមកស្តាំ៖ ព្រះគ្រូសង្ឃសត្ថា ជួន ណាត, លោក ល្វី ហ្វីណូត, បារាំងម្នាក់ និង​​ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត (រូបថតនៅក្រុងហាណូយ ក្នុង គ.ស ១៩២២)

សម្តេចព្រះសង្ឃរាជ, ជួន ណាត

ព្រះសាសនសោភ័ណ ជួន ណាត (រូបទីបី​រាប់ពីឆ្វេង) និង ម៉ាដឺម៉ូហ្សែល ស៊ុយសានការប៉ីឡែស (រូបទីពីររាប់ពីស្តាំ) រួម​នឹង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងឳកាសដែលព្រះអង្គ​និមន្ត​ទៅ​ទស្សនាចរណ៍​នៅ​ដែនដី​កូសាំងស៊ីន…

សម្តេចព្រះសង្ឃរាជ, ជួន ណាត

សញ្ញាប័ត្រ «បណ្ឌិតខាងអក្សរសាស្រ្ត» លេខ១ ដែលសកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ បានថ្វាយជូន​សម្តេច​ព្រះសង្ឃរាជ ជួន ណាត នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៦៧

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s