វិចិត្រសាល

ទិដ្ឋភាពជ្រុងមួយនៃទីជនបទ ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត…


ខាងក្រោមនេះ ជាទិដ្ឋភាព​ជ្រុងមួយ​នៃទីជនបទ​ ក្នុង​ទឹកដី​ខេត្តកណ្តាល នាឳកាស​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សកល​ ​​​ឆ្នាំ២០១៣ នេះ…។

ខុសប្លែក​ពី​នៅ​ក្នុងទីក្រុងភ្នំពេញ ឬ​នៅ​តាម​ទីប្រជុំជននានា​ ​​ជាប់​នឹង​​ផ្លូវ​កៅស៊ូ​ ដែល​បរិយាកាស​នៃ​ការ​​ដង្ហែ​ក្បួន​​ឃោសនា​​​មាន​ភាព​គគ្រឹក​គគ្រេង និង​អធិក​អធម​នោះ, ​​​​នៅឯទីជនបទ​​ផ្លូវលំ​វិញ មិន​មាន​ឃើញ​​ការ​ដង្ហែ​ក្បួន​ហ៊ឺកហ៊ាក់ ឬឡាន​ម៉ូតូ​​​ដាច់​កន្ទុយ​ភ្នែក​​ឡើយ។ ផ្ទុយ​ទៅវិញ​ នៅ​តាម​គេហដ្ឋាន​នីមួយៗ ​បែរ​ជា​មានការ​តុប​តែង​លំអ​​​​ទៅ​ដោយ​ទង់​ជាតិ ទង់បក្ស​ ដែលម្ចាស់​គេហដ្ឋាន​ទាំងនោះ បាន​រៀប​ចំឡើង​ដើម្បី​បង្ហាញ​នូវ​ការ​​គាំទ្រ​​លើ​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន​ ហើយ​ទិដ្ឋភាពទាំង​​​នេះ គឺហាក់​ដូច​ជា​ប្លែក​ភ្នែក​ម៉្យាង​ដែរ។​

​តាម​ការ​សង្កេត​ជាទូទៅ… គណបក្ស​​ដែល​កំពុង​កាន់អំណាច គឺ​គណបក្ស​ប្រជាជន បាន​បង្ហាញ​នូវភាព​លេច​ធ្លោ​ជាង​គណបក្ស​គូប្រជែង​ដទៃៗ​ទៀត​នៅ​ឯ​ទីជនបទ…។ នៅ​ក្នុង​ភូមិ-ឃុំ​​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​នេះ ខ្ញុំ​រាប់​ទៅ​ឃើញ​មាន​តែ​គណបក្ស​បី-បួន​តែប៉ុណ្ណោះ​ដែល​បាន​លើក​ស្លាក​​បង្ហាញ​ «តួឯក» រៀងៗ​ខ្លួន។ ឯគណបក្ស​​​បី-បួន​ទៀត ហាក់​ដូច​ជា​មិន​ឃើញ​មាន​នៅ​កន្លែង​ដែល​ខ្ញុំ​​ទៅ​ដល់​នេះទេ…។ មាន​កន្លែង​ខ្លះ គណបក្ស​ប្រជាជន និង​គណបក្ស​សង្រ្គោះ​ជាតិ បាន​តុបតែង​​ទង់ជាតិ និង​ទង់បក្ស ព្រម​ទាំង​​លើក​បដា​ពាក្យ​ស្លោក​នៅទល់​មុខ​គ្នា​​ ម្ខាង​ផ្លូវ​ម្នាក់​តែ​ម្តង។ ជា​មួយ​គ្នា​នេះ សំឡេង​ចាក់​មេក្រូ​ឡូងៗ ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​​របស់​គណបក្ស​រៀងៗ​ខ្លួន បាន​​ឆ្លើយ​ឆ្លង​​ដាក់​គ្នា​ពេញ​ភូមិ មិន​ស្ងាត់​ទេ..!!..

ក្នុង​ដំណើរ​ឆ្លង​កាត់​នេះ ខ្ញុំសង្កេត​ឃើញ​មាន​គេហដ្ឋាន​មួយ​ខុស​ប្លែក​ពី​គេ​បន្តិច។ គេហដ្ឋាន​នោះ គឺនៅ​ឯរបង​ខាងមុខផ្ទះ មាន​តាំង​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ និង​ផ្ទាំងក្រដាស​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​របស់​គណបក្ស​នេះ។ តែ​នៅ​លើ​ជញ្ជាំង​​ស៊ីម៉ង់ត៍​ឯ​ក្នុងផ្ទះ បែរ​ជា​បិទ​ស្លាក​គណបក្ស​ប្រជាជន​ទៅវិញ។​ នេះ​សបញ្ជាក់​ច្បាស់​ថា សមាជិកនៃ​គេហដ្ឋាន​នេះ​ បាន​ប្រកាន់​​យក​គណបក្ស​ពីរ​​ នៅ​ក្នុង​គ្រួសារ​តែ​មួយ… 😀

ដោយ​មិន​ចង់​រៀបរាប់​ច្រើន ព្រោះ​ខ្លាច «បែកហ្សឺ» ដល់​យុទ្ធនាការ​ដ៏​​ក្តៅ​គគុក​របស់​គណបក្ស​នយោបាយ​នីមួយៗ​ ដែល​​ពួក​គេ​កំពុង​តែ​ខំប្រឹង​ឡើង​បែកញើស​ប៉ុនៗ​គ្រាប់​ពោត​តែ​រៀងៗ​​ខ្លួន​នេះ, និងម៉្យាង ដោយសារ​តែ​ការ​វិវត្តន៍​នៃ​សភាពការណ៍​​​ធូរ​ស្រាល​ រវាង​រាជរដ្ឋាភិបាល និង​មេដឹកនាំ​បក្ស​ប្រឆាំង​​នា​ពេល​ថ្មីៗ​នេះ លឿន​ប្លែក​!… ធ្វើ​អោយ​អ្នក​ដើរ​តាម​ទាំង​សងខាង​ ធ្វើ​ភ្នែក​​​ឡឹង​ឡង់​ៗ ដាក់​គ្នា… ដូចនេះ ខ្ញុំ​គ្រាន់​​តែ​បង្ហាញ​ជូន​អស់​លោក​អ្នក នូវ​រូបថតបួនដប់​​សន្លឹក​​ខាង​ក្រោម​​​នេះ ដែល​​ខ្ញុំ​បាន​​​​​​ថត​ទុក​ជា​ឯកសារ​តែ​ប៉ុណ្ណោះ…

ស្រុកស្រែ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s