វិចិត្រសាល

សំណង់ធារទឹក​មួយកន្លែង ​ទៅជាប់ផ្លូវ​ជាតិលេខ៨…


ខាងក្រោមនេះ ជាទិដ្ឋភាព​ការដ្ឋាន​សំណង់​ធារ​ទឹក​​មួយ​កន្លែង​ នៅជាប់នឹង​ផ្លូវ​លេខ ៨ ត្រង់​បង្គោល​គីឡូម៉ែត្រ​លេខ ៦៧, ស្ថិត​ក្នុង​ភូមិសាស្រ្តស្រុក​ពារាំង ខេត្តព្រៃវែង ដែល​ខ្ញុំ​បាន​ថតទុក​ជាឯកសារ នាពាក់កណ្តាល​ខែកក្កដា ឆ្នាំ២០១៣ នេះ…។

​សំណង់​ធារទឹក​មួយ​កន្លែង​​នេះ ក្រោយ​ពេល​ស្ថាបនា​រួច អាច​នឹង​ជួយ​ដល់​កសិករ​ក្នុង​តំបន់​នោះ ពី​គ្រោះ​គំរាម​កំហែងដោយ​ទឹក​ជំនន់​លិច​ស្រូវ​​នា​រដូវវស្សា និង​អាច​ផ្គត់​ផ្គង់​ទឹក​​​​សំរាប់​ធ្វើ​​ស្រែក្នុង​​រដូវ​ប្រាំងបានប្រមាណ……..​ហិកតា [អត់ដឹង! :-D] ហើយ​សំណង់​ធារទឹក និង​ប្រព័ន្ធ​ស្រោចស្រ​ព​មួយ​កន្លែងនេះ នឹង​ស្ថាបនា​ហើយ​រួចរាល់​នៅឆ្នាំ……….. [អត់ដឹងទៀត! :-D]

នៅគល់ស្ពានខាងលិច​នៃ​សំណង់​ធារទឹក​នេះ មាន​កូនខ្ទម​អ្នកតាមួយ ​​ដែល​អ្នក​ស្រុក​បាន​ធ្វើឡើង​សំរាប់​​អោយ​អ្នកតា​ អង្គុយ​ចាំយាម​ស្ពាន​។ ​ដោយសារ​ពេល​នេះជា​​រដូវ​ឃោសនា​បោះឆ្នោត​ ទើប​បាន​ជា​នៅលើ​ជញ្ជាំង​កូន​ខ្ទម​អ្នក​តា​នោះ ខ្ញុំឃើញ​មាន​បិទ​ស្លាក​ឃោសនា​ចំនួន​ពីរ​ផ្ទាំង​​របស់​គណបក្ស​​ហ្វុនស៊ិន​ប៉ិច។ ឃើញបែបនេះ​ខ្ញុំ​បែរ​ជា​អស់​សំណើច… ព្រោះកុំថា​ឡើយនៅ​តាម​ដើមឈើ​សងខាង​ផ្លូវដែល​ឃើញ​តែ​រូប​ឃោសនា​ស្អេកស្កះ ចំរុះពណ៌, ​សូម្បីតែ​ខ្ទម​អ្នក​តា​ក៏​មិន​​លើកលែង​អោយ​ដែរ..!!..??..

​ស្រុកស្រែ

Advertisements

2 responses to “សំណង់ធារទឹក​មួយកន្លែង ​ទៅជាប់ផ្លូវ​ជាតិលេខ៨…

  1. បិតឃោសនាបក្សតាមផ្ទះគេ ស្រួលមិនស្រួលគេហែកចោលបាត់ ដល់បិតតាមវីឡាអ្នកតា អត់មាននរណាថ្លើមពាសមេឃបកចេញរ៉េ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s