វិចិត្រសាល

ទិដ្ឋភាព​សមាជិក​​គណបក្ស​សង្គ្រោះជាតិ មក​ត្រៀម​ទទួល​លោក សម រង្ស៊ី…


ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅ​នៅ​ម្តុំ​ភ្លើង​ស្តុប​ធនាគារ​កាណាឌីយ៉ា ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នាព្រឹក​ថ្ងៃទី ១៩ ខែកក្កដា នេះ ក្នុង​ឳកាស​ដែល​​គណបក្ស​សង្គ្រោះ​​ជាតិ​ បាន​ប្រមូល​សមាជិក​របស់​ខ្លួន ​ដើម្បី​មក​រង់​​ចាំ​ទទួល​លោក សម រង្ស៊ី… គឺបន្ទាប់​ពី​លោក​​ បាន​​បញ្ចប់​​ការ​រស់នៅ​​និរទេស​ខ្លួន​ឯក្រៅ​ប្រទេស អស់រយៈ​ពេល​ជិត ៤ឆ្នាំ​…។​​​

ចាប់តាំង​ពី​ព្រឹក​ព្រលឹម​មក​ម៉្លេះ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រូវ​បាន​សមាជិកគណបក្ស​សង្គ្រោះ​ជាតិ ​មក​ឈរ​រាយ​បណ្តាក់​គ្នា​ដូច​ខ្យង…។ រហូត​ដល់​ម៉ោង​ ១០ព្រឹក គឺ​បន្ទាប់​ពី​ដឹង​ថា លោក សម រង្ស៊ី បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​កំពុង​តែថ្លែង​ទៅកាន់​​ក្រុម​អ្នក​គាំទ្រ​លោក នៅទីធ្លា​មុខ​​ផ្សារ​ស៊ីនជូរី​​ផ្លាហ្សា, នៅឯ​ម្តុំ​ភ្លើង​ស្តុប​ធនាគារ​កាណាឌីយ៉ា​ឯ​ណេះ​វិញ ចំនួន​នៃ​អ្នក​គាំទ្រ​លោក សម រង្ស៊ី ជិត-ឆ្ងាយ បានមក​ប្រមូល​ផ្តុំ​គ្នា​កាន់តែ​ច្រើន​​ឡើងៗ​… ហើយ​នៅ​វេលា​ម៉ោង​ ១២ថ្ងៃ​ត្រង់ ជំនន់​មនុស្ស បាន​សំរុក​ឡើង​មក​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ពេញប៊ឹប​តែ​ម្តង។

តាម​រយៈ​សំឡេង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​ឆ្លើយ​ឆ្លង​គ្នា ​នៃ​អ្នក​គាំទ្រលោក សម រង្ស៊ី ដែលខ្ញុំ​ស្តាប់​ទៅ​ពេញ​និយមបំផុត ​នៅ​​ក្នុង​រដូវ​កាល​បោះឆ្នោត​អណត្តិ​ទី៥ នេះគឺៈ​​ ដូរ​មិន​ដូរ?…​«ដូរ!», ឈ្នះមិនឈ្នះ?…​«ឈ្នះ!», បោះឆ្នោត​អោយគណបក្សណា?..​.​«សង្គ្រោះជាតិ!», លេខរៀង​ទីប៉ុន្មាន?…​«លេខ៧!», «ដូរលេខ៤! ដាក់​លេខ៧!»… 😀

តាមរយៈសន្ធឹក​ហ៊ោរ​កញ្ច្រៀវ​នៃ​កំណើន​អ្នក​គាំទ្រ​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ទៅ​ដល់​ការ​សន្យា​គ្នា រវាង​ខ្ញុំ និងក្រុមខាង​អុងម៉ាប់+​កល្យាណ​ ដោយ​ភ្នាល់​គ្នា​​ដាក់ «ស៊ុបឆ្នាំងដី» គឺបើ​ខាង១ ឈ្នះខាង២, ភាគីខាងអុងម៉ាប់ ជា​អ្នក​ចាញ់ នឹងត្រូវចេញ​ថ្លៃ​ស៊ុប… ផ្ទុយ​ទៅ​វិញ, ​បើ​​ខាង២ ឈ្នះ​ខាង១, គឺ​ខ្ញុំ​ជា​អ្នក​ចាញ់ នឹង​ត្រូវ​ចេញ​ថ្លៃ​ស៊ុប ហើយ​​ត្រូវ​​ប៉ះប៉ូវ​ជំងឺ​ចិត្ត​​ ដោយ​ត្រូវ​នាំ​​ទាំង​ភាគីអុងម៉ាប់ ទាំងទស្សនិកជន​ដូច​ជា​ម៉ាក់​ស្រី​តូច​ទាំង​បី​ជា​ដើម ​អញ្ជើញ​ចូល​ហាង​​ភីហ្សា​តែ​ម្តង..!!..

ទោះជាយ៉ាងណា, ខ្ញុំ​នៅ​តែ​មាន​ជំនឿ ព្រម​ទាំង​បាន​ផឹក​ទឹកខ្មេះ ​​ដើម្បី​លាង​ក្រពះ​ ពោះវៀន​បណ្តើរៗ​អោយ​​ហើយ ​ក្នុង​ការ​ត្រៀម​ពោះ ​ចាំ​ហុត​ទឹក​ស៊ុប​ ដែល​អុងម៉ាប់​ និង កល្យាណ ចេញ​លុយ ​អោយ​ឆ្ងាញ់​មាត់ម្តង… 😀

តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ អតីត​សមាជិក​គណបក្ស​សិទ្ធិមនុស្ស ​របស់​លោក កឹម​ សុខា មាន​ខ្លះ​នៅ​ពាក់​អាវ​ពណ៌​លឿង​នៅ​ឡើយ… ហើយ​សូម្បី​តែ​លោក​ កឹម សុខា ផ្ទាល់ ​ពេល​ចុះ​យុទ្ធនាការ​ឃោសនាកន្លងមក ក៏លោក​នៅ​​មិន​ទាន់​ចោល​មួក​ពណ៌​លឿង​របស់​គាត់​ដែរ។ ឯសមាជិក​គណបក្ស​​សមរង្ស៊ីវិញ ងាយ​ចំណាំ​ណាស់ គឺ​មួក​និងអាវពណ៌ស​ស្គុះ​តែ​ម្តង។

ក្នុង​អំឡុង​រង់ចាំ​ក្បួន​ដង្ហែ​របស់​លោក សម រង្ស៊ី មិនទាន់​មកដល់, ចៃដន្យ​មាន​ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន ដែលមាន​រថយន្ត​ធុន​ទំនើប​ ២គ្រឿង មិន​ដឹង​បែក​ហ្វូង​មក​ពី​ណា បាន​មក​ឆ្លង​កាត់​ក្បែរ​របង​វិមាន​សន្តិភាព​ដែរ…។ ឃើញភ្លាម, ក្រុម​ខាង CNRP បាន​ស្រែក​ហ៊ោរ​ពីចិញ្ចើម​ផ្លូវ​ទៅៈ «ដូរ មិនដូរ?… ដូរ មិនដូរ?…» ព្រមទាំង​លើក​បង្ហាញ​ម្រាម ៧ ដាក់​ទៅ​នារីៗ​ឈរ​លើ​ឡាន។ ឯ​នារីៗ​ខាង CPP ឈរ​លើ​ឡាន អត់​មាន​អី​ស្រែក​តបត គឺបាន​ត្រឹម​តែ​លើក​ម្រាម ៤ ដាក់វិញ និង​ខ្លះទៀត បានក្តាប់ម្រាម​ទាំង ៤ រួច «សំយុងមេដៃ» ​ចុះ​ក្រោម​តែ​ម្តង..!!..??.. 😀

នៅប្រកាស​បន្ទាប់​នេះ ខ្ញុំ​នឹង​បង្ហាញ​ជូន​នូវ​ទឹកមុខ​លោក សម រង្ស៊ី និងលោក កឹម សុខា នៅ​ក្នុង​ក្បួន​ដង្ហែ​ចំខាង​មុខ​វិមាន​សន្តិភាព​ និង​ទិដ្ឋភាព​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP’s Pro) ដែល​ខ្ញុំ​បាន​ថត​នៅ​ម្តុំ​ភ្លើង​ស្តុប​ធនាគារ​កាណាឌីយ៉ា…៕

ស្រុកស្រែ​

Advertisements

4 responses to “ទិដ្ឋភាព​សមាជិក​​គណបក្ស​សង្គ្រោះជាតិ មក​ត្រៀម​ទទួល​លោក សម រង្ស៊ី…

  1. ខាងណាឈ្នះ ក៏ខ្ញុំបានស៊ីពែរដែរ អូស!!!ច្រឡំ ញ៉ាំពែរទេ ខ្លាចគេថាខ្ញុំនិយាយអត់អនាម័យ 😀

    • កុំ​ភ្លេច​ប្រាប់​ក្មួយស្រី​ខ្ញុំ​ទាំងបីផងថា ស៊ុបឆ្នាំងដី ដែល​អុងម៉ាប់ និង​មីងកល្យាណ ប៉ាវ​ ប្រាកដ​ជា​ឆ្ងាញ់​ហើយ…។ ពេល​នោះ​ត្រូវ​មាន​មុខ​ទាំងអស់​គ្នា… 😀

      • ខ្ញុំ​ទើប​តែទទួល​លោក​សម​ រង្សី​កាល​ពី​ម្សិល​ម៉ិញ សប្បាយចិត្តណាស់ បាន​ឃើញ​មនុស្ស​ច្រើន​សន្ធឹក​យ៉ាង​នេះ រួប​រួម​គ្នា

    • ចំពោះខ្ញុំវិញ ក្លិនកាហ្វេដែលគេកំពុងលីងនៅ សិក្រិត រីស៊ីពី ដូចជាភាយៗម៉េចមិនដឹងទេពូ… ខ្ញុំផ្តាំទៅស្រីក្មេងខ្ញុំទាំងបីផង (អាពីរទៀតអត់បានមកទេ) ថាត្រៀមរ៉ូបឆ្អាតៗឱយហើយទៅ អ៊ំឆុកឈែ នឹងនាំយើងទៅញ៉ាំ កាហ្វេ និងខេក មិនខានរ៉េ។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s