វិចិត្រសាល

ទិដ្ឋភាពអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី…


ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅ​នៃ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​មក​ទទួល​ស្វាគមន៍​​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី (Sam Rainsy) ហើយ​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ​ នៅ​​ចាប់​ពី​​ម្តុំខាងមុខ​ទីស្តីការ​គណៈរដ្ឋមន្រ្តី (អាគារវិមាន​សន្តិភាព និង​វិមាន​មិត្តភាព) រហូត​ដល់​ភ្លើង​ស្តុប​ធនាគារ​កាណាឌីយ៉ា នា​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៣ នេះ…។

ក្បួនដង្ហែ​ទទួល​លោក​ សម រង្ស៊ី នេះ បាន​ឆ្លងកាត់​វិមាន​សន្តិភាព នា​វេលា​ម៉ោង ១​រសៀល។ តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ លោក សម រង្ស៊ី មើលទៅ​ចាស់ច្រើន​ណាស់ បើប្រៀប​នឹង​រូប​ថត​គាត់​មុន​ពេល​និរទេស​ខ្លួនឯង​ កាលពី​ជិត ៤ឆ្នាំ​មុន, ហើយ​ជា​ញយ​ដង លោក​​បាន​ប្រែ​​ទឹកមុខ​ពី​រីករាយ ទៅជា​​ស្ងប់​ស្ងួត​ភ្លាមៗ និង​ហាក់​ដូច​ជា​ធ្វើ​ដំណើរ​​បណ្តើរ គិត​បណ្តើរ​ជាប់​រហូត។ ឯលោក កឹម សុខា (Kim Sokha) វិញ ថ្វីបើរោម​ចញ្ចើម​គាត់​បាន​ស្កូវ​អស់​ទៅ​ហើយ​ក៏​ដោយ ក៏គាត់​មាន​ទឹក​មុខ​ញញឹម​ញញែម​ សប្បាយ​រីក​រាយ​ជាប់​រហូត​ដែរ។ អ្នក​នយោបាយ​ទាំង​ពីរ​រូបនេះ ខ្ញុំ​មិន​ដែល​បានជួប និង​មិន​ដែល​បាន​​ឃើញ​ផ្ទាល់​ភ្នែក​ ​​ក្នុង​ចំងាយ​មួយ​ ជិតបែបនេះ​ទេ​ពីមុន​មក។ ​

ខ្ជិលនិយាយ​ច្រើន… ក្នុងរដូវ​ឃោសនា​បោះឆ្នោត​ផង វីវរមាន​គេមួម៉ៅ ​បិទ​ប្លុក​​ស្រុកស្រែ​ខ្ញុំ​​ខាន​បាន​ប្រើ។ ជាពិសេស​ ខ្ញុំខ្លាច​មានគ្នី​គ្នាយើង​នៅ​ទីនេះ ​ដេញ​​តាមសួរខ្ញុំ ដូច​សួរ​ទៅ​​លោក សយ សុភាព ដែល​ជា​​តារាវិភាគដ៏​ល្បីល្បាញ​ប្រចាំ​ទូរទស្សន៍, សួរថាៈ តើអង្កាលបាន​លោក សយ សុភាព ​កោរ​ត្រងោល?… 😀

ស្រុកស្រែ

Advertisements

2 responses to “ទិដ្ឋភាពអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី…

  1. ផ្ទះពូចាក់គ្រឹះថ្មហើយ មិនគួរព្រួយចិត្តឡើយពូ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s