វិចិត្រសាល

អារាមវត្តសូរភី ក្នុងឃុំរកាកោះ…


ចេញពីខេត្តព្រៃវែង​មក​វិញ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់លោក​អ្នកអោយ​ទៅ​ចូល​រួម​ដង្ហែ​ទៀន​​ព្រះវស្សា​ជាមួយ​ខ្ញុំ ​និង​បាន​ឃើញ​បច្ចុប្បន្នភាព​​នៃ​ទីអារាម​​​ព្រះពុទ្ធ​សាសនា​​​មួយ​ ស្ថិត​ក្នុង​ឃុំ​រកាកោះ​ ស្រុកគងពិសី ដែល​ជា​ទឹក​ដីមាន​ប្រវត្តិ​ទាក់ទង​នឹង​សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត​ ជាអម្ចាស់​ផងដែរ… នោះគឺអារាម ​វត្តសូរភី…។

នៅវគ្គដំបូងៗ ក្នុង​សៀវភៅ ប្រវត្តិពិស្តារ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត មាន​ពន្លេច​តួអង្គ​លោកគ្រូ ស្វាយ ជាព្រះចៅអធិការ​វត្តសូរភី ដែល​បាន​និមន្ត​ទៅគេហដ្ឋាន​លោក​តា ជួន នៅ​ឯ​ភូមិកំរៀង គឺ​ក្រោយ​ពេល​បាន​សង្កេត​មើល​កុមារា​ពីរនាក់​បងប្អូន (ណាត និង នុត) ដែល​មាន​អកប្បកិរិយា​ប្លែក​ពី​កុមារ​ដទៃ, ​លោក​គ្រូស្វាយ​ ក៏​និមន្ត​ពី​វត្ត​សូរភី​នេះ ​​ដើម្បី​ស្កាត់​ទៅ​ជួបលោកតា ជួន​ ក្នុង​បំណង​ប្រាប់​​ពី​​ការ​ទស្សន៍ទាយ​​​របស់​​ព្រះអង្គ​ ទៅ​នឹង​​អនាគត​​នៃ​កុមារា​ទាំង​ពីរ…។​

សូម​ងាក​មកនិយាយ​ពី​បច្ចុប្បន្នភាព​នៃទីអារាម​វត្តសូរភី ​វិញម្តង…។ មិនខុស​ពី​អារាម​ព្រះ​ពុទ្ធ​សាសនា​ដទៃៗ​ទៀត​ដែរ, នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យខ្មែរក្រហម, ព្រះវិហារ​វត្តសូរភី ​ត្រូវ​បាន​វ៉ៃកំទេច​ចោល អោយ​នៅ​សល់​តែ​តួ​ខឿន​​។​ ឯព្រះវិហារ​បច្ចុប្បន្ន គឺ​ទើប​តែ​កសាង​ឡើង​វិញ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ២០០០ កន្លង​ទៅបួន-ដប់​ឆ្នាំ​​នេះ​ទេ។

នៅ​ក្នុង​បរិវេណ​វត្ត មាន​ស្រះទឹក​ធំ​មួយ ស្ថិត​នៅចំខាងកើត​ព្រះវិហារ។ ឯកុដិ​ព្រះសង្ឃ ជា​អាគារ​ថ្ម​ទាប​មួយ​ជាន់​ផ្ទាល់​ដី ឃើញ​មានពីរ-បី​អាគារ​​ដែរ ស្ថិត​នៅ​ប៉ែក​ខាង​លិច​ព្រះ​វិហារ។ ចំណែក​សាលា​ឆាន់​វិញ​មាន​​ពីរៈ គឺអាគារចាស់​មានទំហំតូច​ កំពុង​ប្រើប្រាស់​បណ្តោះ​អាសន្ន​រាល់​ថ្ងៃនេះ, ឯអាគារ​ថ្មី​មាន​ទំហំធំ​ជង្គ្រឹង​កំពុង​សាង​សង់​ ឃើញទើប​តែ​បណ្តុះ​បាន​ជើង​​សសរ​នៅ​ឡើយ។ តាម​ការ​សាក​សួរ​​តាតាទៅ, ​វត្ត​នេះ​មាន​​ព្រះ​សង្ឃ​ចាស់​ថ្មី​​ចំនួន​ ២០​អង្គ​​ដែរ។

ក្នុង​ឳកាស​ដែល​ខ្ញុំ​បាន​ចូល​រួមដង្ហែ​ទៀន​ព្រះវស្សា​ និងនាំ​យក​​ទេយ្យទានទៅ​ប្រគេន​ព្រះ​សង្ឃ​​នា​ពេល​នេះ គឺ​បាន​វេរ​ប្រគេន​​ទៅ​វត្ត​ចំនួន​បួន​​​តែ​ម្តង រួមមាន៖ ​វត្តសូរភី, វត្ត​ពោធិ​ព្រឹក្ស, វត្តស្រះ​​សម្តេច ជួន ណាត​, និង​វត្តអង្គ​ក្រឡាញ់…​ ហើយ​ខាងក្រោមនេះ ជាទិដ្ឋភាព​វត្តសូរភី និងគ្រូ​សង្គ្រាជ​​​​និមន្ត​មក​ទទួល​​ទៀន​ព្រះវស្សា​ទាំង​បួន​វត្ត ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នាពាក់​កណ្តាល​ខែកក្កដា ឆ្នាំ២០១៣ នេះ…។

ក្នុងចំណោមសង្គ្រាជ​ទាំង​បួន​វត្ត​​ខាង​លើនេះ លើកលែង​តែ​សង្រ្គាជ​​មួយ​អង្គ​ដែល​​និមន្ត​មក​ពី​វត្ត​ពោធិព្រឹក្ស​ (អតីត​អារាម​របស់សម្តេច​ព្រះសង្ឃរាជ ជួន ណាត) គឺមិន​ចេះ​មន្ត​អាគម​អូមអាម ស្រោចទឹក ស្រោចភក់​អីទេ… ឯ​សង្រ្គាជ​បីអង្គ​ទៀត ល្បី​គួរ​សម​ក្នុង​រឿង​អូមអាម​នេះ, ក្នុង​នោះ សង្រ្គាជ​វត្ត​ក្រឡាញ់​ មាន​ចាក់​សាក់​យ័ន្ត​នៅ​ដៃ​ ដូច​កីឡាករ​ប្រដាល់សេរី​ដែរ..!!.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s