វិចិត្រសាល

យុវវ័យ​អ្នកគាំទ្រ CPP នៅជនបទ…


ខាងក្រោមនេះ ជា​ទិដ្ឋភាព​ការ​ជួប​ជុំ​គ្នា​របស់​​ក្រុមយុវវ័យ​អ្នក​គាំទ្រ​ខាង CPP នៅ​ឯទី​ជនបទ​ ក្នុង​ទឹក​ដី​​ខេត្តកណ្តាល ដែល​ខ្ញុំ​ធ្វើ​ដំណើរ​​បាន​ជួប​ដោយ​ចៃដន្យ រួច​ក៏​ថត​រូប​ទុក​ជា​ឯកសារ ក្នុង​រដូវ​បោះឆ្នោត​សកល​ ឆ្នាំ២០១៣ នេះ​តែម្តង…។

រូបភាព​នៃ​ការ​ដង្ហែ​ក្បួន និង​ជួប​ប្រជុំ​គ្នានេះ គឺ​មិន​ធំដុំ អឺងកង​ដូច​នៅ​ក្រុង​ភ្នំពេញ​ទេ។ អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ក្នុង​ពិធី​ជួប​ប្រជុំ​គ្នា​នេះ គឺ​អក្សរ​មួយ​ឃ្លា​ដែល​បិទ​នៅ​ទ្រុង​ខាង​ក្រោយ​នៃ​​ឡាន​ទំនើប​មួយ​គ្រឿង​ មាន​ខ្លឹម​សារ​​​ថា «អត់ដូរម៉េចដែរ?» ដែល​​មើល​មួយ​ភ្លែត​ទៅ ​គួរ​អោយ​អស់​សំណើច។

អត្ថន័យនៃពាក្យ «អត់ដូរម៉េចដែរ?» នេះ​ អាច​​ជា​ចំឡើយ​ផង និង​ក៏​ជា​សំណួរ​ផង​ដែរ​ ដែលចង់​សួរ​ត្រឡប់​​ទៅ​ម្ចាស់​ដើម «ដូរឬមិនដូរ?» វិញ… 😀

ក្នុង​ដំណើរ​ជ្រៀត​ជ្រក​របស់​ខ្ញុំ​នេះ ខ្ញុំ​តែង​ព្យាយាម​ចង់​ឃើញ​​ទិដ្ឋភាព​នៃ​ការដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​នានា នៅ​ឯ​ទី​ជនបទដែរ… តែ​ដូច​ជា​មិន​ប្រទះ​ភ្នែក​សោះ។ ដោយឡែក​ចំពោះ​សកម្មភាព​ដង្ហែ​ក្បួន​ឃោសនា​ និង​ការ​ជួប​ប្រជុំ​គ្នា​របស់​​យុវវ័យ​អ្នក​គាំទ្រ​ខាង CNRP វិញ ក៏​មិន​ដែល​ឃើញ​មាន​ធំដុំ​​នៅ​ឯ​ជនបទ ដើម្បី​គ្រាន់​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​ដែរ។ តាម​មើល​ទៅ ប្រហែល​ជា​ពួក​គេ​បាន​មក​ប្រមូល​ផ្តុំ​គ្នា «ដូរឬ​មិនដូរ» នៅ​ក្រុង​ភ្នំពេញ​អស់​ហើយ ក៏​មិន​ដឹង…៕

ស្រុកស្រែ

Advertisements

2 responses to “យុវវ័យ​អ្នកគាំទ្រ CPP នៅជនបទ…

  1. រឿងអីវាដូរ បើវាជិះសុទ្ធ Escalade ហើយ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s