វិចិត្រសាល

រូបថតផ្ញើជូនតាម៉ាប់…


ដោយ​នឹក​តាម៉ាប់​ពេក… មិនដឹង​ថា នឹង​មាន​អ្វីផ្ញើជូនគាត់​ ដើម្បី​​សំដែង​​នូវ​​ការ​នឹក​រលឹក​នេះ, ចៃដន្យ​មាន​មិត្តភក្រ្ត​ម្នាក់ បាន​ផ្ញើ​រូបថត​មួយ​សន្លឹក​មក​អោយ​ខ្ញុំ ​ក្នុង​បំណង​ «ឌឺ» ​ដាក់​ខ្ញុំ… ហើយ​ខ្ញុំ​ក៏​មិន​​ដាច់​ចិត្ត​មើល​តែ​ម្នាក់​ឯង​ដែរ​។ ដោយហេតុ​នេះ​ ខ្ញុំក៏​សំរេច​ចិត្ត​​ផ្ញើ​​បន្ត ​​ជូន​ជា​ពិសេស​ដល់​អុងយ៉ា​ម៉ាប់​ ជា​ទីនឹក​រលឹក​នៃ​ខ្ញុំ​​ គ្រាន់​មើល​កែ​អផ្សុក…។

រូប​នេះអាច​​​​ជា​​ការ​ហែ​ឃោសនា​របស់​ CPP នៅ​ជនបទ ព្រោះ​ថា​ យានយន្ត​ម៉ូដែល​នេះ​ ក្នុង​ក្រុង​អំពេញ​យើង​គ្មាន​ទេ។ អ្វី​ដែល​​ជា​ការ​ចាប់​អារម្មណ៍​នោះ គឺពាក្យ​មួយ​ឃ្លា​ដាក់​ថាៈ «លុះក្ស័យមិនដូរ!» ដែល​នេះ​អាច​ជា​ចំឡើយ​តប​ទៅ​នឹង​ម្ចាស់​សំណួរៈ «ដូរ ឬមិន​ដូរ?» នៅ​ខាង​ភាគី​អុងយ៉ា​ម៉ាប់ ផងដែរ…។

CPP

នៅ​ពេល​ឃើញ​ឃ្លា​ «លុះក្ស័យ​មិនដូរ!»នេះ នាំ​អោយ​ខ្ញុំ​នឹក​គិត​ទៅ​ដល់​បណ្តា​អ្នក​និពន្ធ​កូពី​​ទាំង​ឡាយ​ ដែល​កំពុង​​រក​ស៊ី​​ផលិត​ថាស​​ចំរៀង​​ប្រចាំ​​​ផលិតកម្ម​នានា ​​​គួរ​ណាស់​​តែ​ប្រញាប់​​និពន្ធ និង​ចេញ​លក់​នូវ​បទ​ចំរៀង​មួយវ៉ុល​ម៉ោ ទាន់​ក្តៅៗ ក្នុង​រដូវ​ឃោសនា​បោះ​ឆ្នោត​​នេះ​តែ​ម្តង..!!..

ដោយសារ​ខ្ញុំ​មិន​ចេះ​តែង​​កំណាព្យ​កាព្យឃ្លោង​ដែល​ជា​ទំនុក​ច្រៀង, ដូច្នេះ​ខ្ញុំបាន​ត្រឹម​តែ​​រក​នឹក​ដាក់​​ជា​​ចំណង​ជើង​​ជូន​បាន ដូចជា៖

  • មិនដូរលុះក្ស័យ… (បទស្រី)
  • ព្រាត់​ស្នេហ៍ ព្រោះមិនដូរ… (បទប្រុស)
  • ហេតុអ្វីបងនៅបក្ស​ផ្សេង?… (បទស្រី)
  • កំឡោះព្រះអាទិត្យ ជួបកញ្ញាទេវតា… (បទឆ្លើយឆ្លង)
  • យកលេះហែបក្ស ទៅជួបស្រីផ្សេង… (បទស្រី)
  • អូនវក់ហែបក្ស ភ្លេចរូបបង… (បទប្រុស)
  • ជួបស្នេហ៏ ពេលហែបក្ស… (បទឆ្លងឆ្លើយ)
  • បែកក្បាល ព្រោះហែបក្ស… (បទប្រុស)
  • ខូចសំរស់ ព្រោះហែបក្ស… (បទស្រី)
  • ហែបក្សរួច បង​នាំអូនចូលផ្ទះសំណាក់… (បទប្រុស)
  • ចាប់ពីវក់ហែបក្សមក បងក្លាយជាមនុស្សឈ្លើយ… (បទស្រី)
  • ….. 😀

ស្រុកស្រែ

Advertisements

11 responses to “រូបថតផ្ញើជូនតាម៉ាប់…

  1. 😀 អត់ផ្ញើឱយខ្ញុំផងទេ ចាំមើលតែពូឈ្នះខ្ញុំមិនអត់អញ្ជើញ

  2. បទ ស្រីស្រស់ខ្លោចស្បែកដោយកំដៅថ្ងៃ (បទប្រុស)
    បទ ដុំឥដ្ឋមិនប្រណីអ្នកហែបក្ស (បទប្រុស)
    បទ ហែលុះក្ស័យព្រោះលុយ២ម៉ឺន (បទស្រី)
    ហាស់ហា

  3. ចំណងជើង​ដូចជា​ខុសហើយ​លោកពូ គួរតែជា ជូន មិនមែន ជូប ទេ ហិហិ
    ខ្ញុំ​ពេញចិត្ត​បទ កំឡោះព្រះអាទិត្យ ជួបកញ្ញាទេវតា… (បទឆ្លើយឆ្លង) ជាងគេ 😆

  4. ស៊ូក្ស័យ​មិនដូរ​នេះ​ខ្ញុំ​ឃើញ​យូរ​ហើយតាំង​ពី​ លោកស្រីនាយិកាទូរទស្សន៍​បាយ័ន ពាក់​អួត​បង្ហាញ​មក​ម៉្លេះ !!! ហាហាហា រឿងអីដូរ បើឪគាត់នៅនុងហើយ !

    សូម​ផ្ដាំទៅតាបើក​អាគោយន្ត​ឆ្នៃ​នឹង​ដែរថា ស៊ូក្ស័យ​មិនដូរ នៅជិះ​គោយន្ត​ម៉ាអាយូស​នឹង​ទៅ !

    • តែខ្ញុំទើបនឹងឃើញ​លើក​ទីមួយ​នេះ​ឯង «លុះក្ស័យមិនដូរ»…

      ទាក់ទង​នឹង​តាបើកគោយន្ត, ខ្ញុំ​គិត​រួច​ហើយ​ថា អុងម៉ាប់​នឹងផ្តាំ​​ផ្ញើ​ទៅ​គាត់​បែប​នេះ។ ដោយ​ហេតុនេះ ខ្ញុំ​បាន​ប្រាប់​ទៅ​មិត្ត​ភក្តិខ្ញុំ អោយ​ប្រាប់​ទៅ​តា​បើក​គោយន្ត​នេះ​រួច​ហើយ នូវ​អ្វី​ដែល​អុងម៉ាប់​បាន​ផ្តាំ​ខ្ញុំ​នេះ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s