វិចិត្រសាល

អ្នករស់នៅព្រៃវែង-ស្វាយរៀង ​នៅតែ​បន្ត​ធ្វើដំណើរ​ទៅ​បោះឆ្នោត…


ខាងក្រោម​នេះ ជាទិដ្ឋភាព​នៅ​តាម​ដង​ផ្លូវ ចាប់​ពី​ម្តុំ​ផ្សារ​ច្បារអំពៅ រហូត​ដល់​ជិត​​ផ្សារ​ព្រែកឯង ដែល​ខ្ញុំ​បាន​ថត​ក្នុង​​ពេល​កំពុង​ធ្វើ​ដំណើរ​ នាវេលា​ថ្ងៃ​ជិត​ត្រង់​នេះ​…។

កាល​ពី​វេលាម្សិលមិញ ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត, នៅ​ឯ​ម្តុំ​ផ្សារ​ច្បារ​អំពៅនេះ មាន​ការ​កកស្ទះ​ចរាចរណ៍​​ខ្លាំង​ណាស់, ហើយខ្ញុំ​ត្រូវបាន​ជាប់​នៅ​ទីនេះ ជិត​បី​ម៉ោង​​ដែរ គឺតាំង​​​​ពី​ម៉ោង​ជាង​ ៦ល្ងាច រហូត​ដល់​ម៉ោង​ជិត ១០យប់…។

គ្រប់​យានយន្តស្ថិត​នៅ​លើ​ដង​​ផ្លូវ​ជាតិ​លេខ១ ដែល​​តំរង់​ក្បាល​ទៅទិសខាងកើត  ត្រូវ​បាន​ផ្ទុក​ពេញ​ណែន​ដោយ​អ្នក​ដំណើរ ដែលពួកគេ​អាច​​ត្រូវ​ទៅ​បោះ​ឆ្នោត​នៅ​ព្រៃវែង និង​ស្វាយរៀង ​នៅ​ថ្ងៃ​អាទិត្យ ទី២៨ កក្កដា ស្អែក​​នេះ។ រហូត​ដល់​ថ្ងៃត្រង់ ទី២៧ កក្កដា នេះហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នក​ដំណើរ​មិន​ទាន់​ដាច់​នៅឡើយ​ទេ។ ឯ​តំលៃវិញ ទាំង​ម្ចាស់​យានយន្ត ទាំង​អ្នក​ធ្វើ​​ដំណើរ​ ​បាន​អោយ​ខ្ញុំ​ដឹង​ថាៈ រ៉ឺម៉កកង់បី ច្បារអំពៅ-​អ្នកលឿង តំលៃ​ធម្មតា មនុស្ស​ម្នាក់​ឈ្នួល ៦ពាន់ ទៅ៧ពាន់រៀល, ដល់​ម្សិលមិញ និង​ថ្ងៃនេះ ឡើង​ថ្លៃ ១ម៉ឺនរៀល…។ ឯរថយន្ត​ឈ្នួល ១២កៅអី​វិញ, ច្បារអំពៅ-​អ្នកលឿង តំលៃ​ធម្មតា មនុស្សម្នាក់ ១ម៉ឺន​រៀល, ដល់​ម្សិលមិញ និង​ថ្ងៃនេះ ឡើង​ថ្លៃ ២ម៉ឺនរៀល, ហើយ​ ច្បារអំពៅ-​ស្វាយរៀង មនុស្ស​ម្នាក់ ឡើង​ថ្លៃ​ដល់​ទៅ ៣ម៉ឺន​រៀល…។

បើ​តាម​ម្ចាស់​យានយន្ត​រកស៊ី​ដឹក​ភ្ញៀវ​នៅ​បេន​ឡានច្បារ​អំពៅ​នេះ បាន​អោយ​​ខ្ញុំ​ដឹង​ផង​ដែរ​ថាៈ តាម​ពិត​ទៅ ពួក​គាត់​មិន​ចង់​តំឡើង​ថ្លៃ​ទេ… តែ​ធើ​ម៉េច… ណា​បង់​ថ្លៃបេន!… ណា​បង់​ថ្លៃការពារ!… ថ្លៃសណ្តាប់ធ្នាប់!… ថ្លៃហាមចត!… គិតទៅ​យ៉ាង​ហោច​ណាស់​ ក៏អស់​​ ៣ម៉ឺន​រៀល​ដែរ ក្នុង​មួយ​ជើងៗ…។ ហេតុនេះ ​បើ​ចង់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ឡើង​ថ្លៃ សូម​កុំ​មើល​មក​ពួក​ខ្ញុំ​ជា​ត្រីងៀត​ឆ្លៀត​ពង​… តាម​ពិត​ទៅ គឺ​ក្រុម​សមត្ថកិច្ច​ទាំង​អស់​នោះ​​ហើយ ដែល​មិន​ត្រឹម​​ជា​ត្រី​ងៀត​ឆ្លៀតពងទេ គឺថែម​ទាំង​ឆ្លៀត​​​​បណ្តើរ​កូន​ ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ចែស​​តែម្តង..!!..

ខ្ញុំ​បាន​ព្យាយាម​សួរនាំ និង​ជជែក​លេង​ជា​មួយ​កំឡាំង​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ​ម្តុំ​ច្បារ​អំពៅ​នេះ​ដែរ ក្នុង​បំណង​ចង់​បាន​ការ​បក​ស្រាយ​ពី​ពួក​គាត់, តែ​ពួកគាត់​ម្នាក់ៗ បែរ​ជា​មិន​ចង់​ជជែក​ជា​មួយ​ខ្ញុំ​វិញសោះ។ ដូច្នេះ ទើប​មិន​មាន​ការ​ពន្យល់ បកស្រាយ​ពី​ភាគី​រង​​ការ​ចោទ​ប្រកាន់​​នេះ​​… ហើយ​បើ​រឿង​នេះជាការ​​ពិត​, នោះគឺ​មក​ពីពួក «ត្រីងៀត​​ដែល​ពាក់​​ឯកសណ្ឋាន​សមត្ថកិច្ច» ​​នេះ​ហើយ ​ដែល​ធ្វើ​អោយ​ប្រជាជន​​មួយ​ចំនួន​បាត់​ទំនុក​ចិត្ត ហើយ​អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ស្រែក «ដូរ ឬមិនដូរ?» នៅ​តាម​ដង​ផ្លូវ ពេញ​ភ្នំពេញ​​អស់​រយៈ​ពេល ៣០ង៉ៃ​កន្លង​មក​នេះ..!!..??.. 😀

ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញនូវ​ទិដ្ឋភាព​នៃ​ក្បួន​ដង្ហែ​​ឃោសនា​ក្នុង​ថ្ងៃ​បង្ហើយ របស់​គូប្រកួត​ទាំងពីរ (CPP & CNRP) នៅ​ឯ​ទី​ជនបទ ដែល​មើល​ទៅ​ប្លែក​ភ្នែក​គួរ​សម…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s