វិចិត្រសាល

ក្បួនដង្ហែរបស់ CNRP នៅជនបទ ​ក្នុងថ្ងៃ​បញ្ចប់​យុទ្ធនាការឃោសនា…


ខាងក្រោមនេះ ជាទិដ្ឋភាពក្បួនដង្ហែ​របស់ CNRP ​ក្នុង​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅជនបទក្នុង​ទឹកដីនៃស្រុក​មួយ​របស់​ខេត្ត​កណ្តាល ដែល​ខ្ញុំ​បាន​ជួប​ដោយ​ចៃដន្យ ហើយ​បាន​ថត​ទុក​ជា​ឯកសារ​តែ​ម្តង…។

មើល​ទៅ​ក្បួន​ដង្ហែដែល​នាំ​មុខ​ដោយ​ក្រុម​ម៉ូតូខាង CNRP នេះ គឺប្រៀប​ដូច​នឹង​ទ័ពសេះ​ក្នុង​រឿង​​​សាមកុកដែរ។ ក្បួន​ទ័ព​សេះ​​នាំ​មុខ​ទាំង​នេះ ​ហាក់​ដូច​ជា​​កំពុង​តែ​​បោល​សំរុក​កាត់​តាម​បណ្តោយ​ខ្សែ​ត្រៀម​របស់​ CPP ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ…។

ខ្ញុំ​សង្កេត​មើល​ទៅ​ស្មារតី​​របស់​​ទ័ព​សេះ​​មួយកងនេះ គឺពោរពេញ​ដោយ​ភាព​រំជួល​ចិត្ត និង​ទ្រហឹង​អឺងកង…។​ ផុតពី​ក្បួន​ម៉ូតូ ក៏ចូល​ដល់​​ក្បួន​យានយន្ត​ដឹកមនុស្ស ដែល​​មើល​មួ​យភ្លែត​ទៅ ​ប្រៀប​ដូច​ជា​​ក្រុម​ទ័ព​ជណ្តើរ និងទ័ពបាញ់​ភ្លើង​​​សំរាប់​វ៉ៃ​ជញ្ជាំង​​បន្ទាយ​អញ្ចឹង​​ដែរ…។

​មើល​ទៅ​យុទ្ធសាស្រ្ត​របស់ CPP, នៅពេល​ដែល​ទ័ពសេះ​ និង​ក្រុម​ទ័ព​វ៉ៃ​​ជញ្ជាំង​បន្ទាយ​របស់​គូប្រកួត​ កំពុង​តែ​ជក់​ខ្យល់​នៅ​តាម​បណ្តោយ​ខ្សែត្រៀម​របស់​ខ្លួន​ក្នុងដំណើរ​​ដ៏​វែង​ឆ្ងាយ​ ​​រាប់​សិប​គីឡូម៉ែត្រ​មក​ហើយ​នេះ​ បាន​ធ្លាក់​ក្នុង​សភាព​ហេវហត់ ស្រេកទឹក ​រមួល​ពោះ​ឃ្លាន​បាយ​​ហើយ, ខាង CPP ក៏​បាន​រៀប​អន្ទាក់ចាំ​ស្ទាក់​ ស្រែក​បង្អើល​ចាប់​ពី​ត្រឹម​ពាក់​កណ្តាល​​ចុង​ក្បួន​របស់ CNRP តែ​ម្តង។

ហេតុការណ៍មិន​​នឹក​ស្មាន​​ដល់​នេះ បាន​ធ្វើ​អោយ​​សមាជិក​ក្នុង​ក្បួន​បង្ហែ​របស់ CNRP មាន​ភាព​ស្រឡាំងកាំង… ហើយ​បន្ទាប់​មក ​ទ័ពសេះឆ្នើម​មួយ​កងធំ​របស់ CPP ​ក៏​បាន​ដេញ​តាមពីក្រោយ​ទ័ពសេះ​​របស់ CNRP ដែល​កំពុង​តែ​ឃ្លាន​បាយ​ស្រាប់​នេះ អោយ​រឹត​តែ​ជ្រួល​ច្របល់​ថែម​ទៀត…។

នេះជា​ឈុតឆាក​ខ្លីៗ ក្នុងយុទ្ធនាការ​ឃោសនា​​នៅ​ជនបទ ដែលមើល​ទៅ​ប្លែក​ភ្នែក​ ខុស​ពី​នៅ​ភ្នំពេញ។ ​ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញពី​ទិដ្ឋភាពទ័ពសេះឆ្នើម​មួយ​កង​ធំ​របស់ CPP ដែល​បាន​​តាម​ស្រែក​បង្អើល​ពី​ក្រោយ​ទ័ពសេះ​របស់ CNRP… 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s