វិចិត្រសាល

ក្បួនដង្ហែរបស់ CPP នៅជនបទ ​ក្នុងថ្ងៃ​បញ្ចប់​យុទ្ធនាការឃោសនា…


ខាងក្រោមនេះ ជាទិដ្ឋភាពក្បួនដង្ហែ​របស់ CPP ​ក្នុង​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅជនបទក្នុង​ទឹកដីនៃស្រុក​មួយ​របស់​ខេត្ត​កណ្តាល ដែលតពី​ប្រកាស​មុននេះ…។

អស់លោក​អ្នក​ក៏​បាន​ជ្រាប​រួច​ហើយ​ថា ក្បួនម៉ូតូ​របស់ CPP គឺប្រៀប​ដូច​​នឹង​ទ័ព​សេះ​​​ដែល​បាន​​ដេញ​តាម​ស្រែក​បង្អើល​ពី​ក្រោយ​ទ័ពសេះ​របស់ CNRP, ខណៈពេល​ដែល​​ទ័ព​សេះ CNRP ស្ថិត​ក្នុង​សភាពស្រេក​ទឹក ​ឃ្លានបាយ…​​ ដោយសារ​តែ​​ការ​ធ្វើ​​​ដំណើរ​ដ៏​វែង​ឆ្ងាយ​រាប់សិប​គីឡូម៉ែត្រ កាត់​តាម​បណ្តោយ​ខ្សែត្រៀម​ជួរ​មុខ​របស់ CPP…។

ដោយ​មិន​ចង់​និយាយ​ច្រើន​ក្នុង​ថ្ងៃ​បោះឆ្នោត​… ខ្ញុំ​គ្រាន់​តែ​ចង់​ជំរាប​ជូន​ថា ​ស្ថិត​ក្នុង​សភាព​ស្រឡាំងកាំង និង​ច្របូក​ច្របល់​នេះ, ក្បួនទ័ពខាង​មុខ​របស់ CNRP ក៏​បាន​ប្រមូល​ផ្តុំ​កំឡាំង​​អោយ​មាន​របៀប​រៀប​រយ​ឡើង​វិញ ហើយ​បាន​រៀប​អន្ទាក់​ចាំ​ស្រែក​បង្អើល​ទ័ព​សេះ​​របស់ CPP វិញម្តង…។

អន្ទាក់​ត្រូវ​បាន​រៀប​ចំឡើង នៅចំណុច​ផ្លូវ​កែង ៩០ឌឺក្រេ ក្បែរ​របង​វត្ត​មួយ… ធ្វើ​​អោយ​​ទ័ពសេះរបស់ CPP ដែល​កំពុង​ជក់​ខ្យល់​ដេញ​តាម​ពី​ក្រោយ ភ័យ​ឡើង​សាបមាត់ សាបក​ផងដែរ…។

ប្រកាស​បន្ទាប់ ខ្ញុំនឹង​បង្ហាញ​ពី​រូបភាព​ជួប​គ្នា រវាង CPP & CNRP ដោយ​គូភាគី​ទាំងពីរបាន «​ប្រើ​ម្រាមដៃ» និង​ពាក្យ​សំដី​ធ្វើ​​ជា​អាវុធ​ឌឺដង​ដាក់​គ្នា..!!.. 😀

ស្រុកស្រែ​​​​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s