វិចិត្រសាល

កាតព្វកិច្ចក្នុងនាមជា«ម្ចាស់», ​ខ្ញុំបាន​បំពេញ​រួចហើយ…


ក្នុង​នាម​ប្រជាពលរដ្ឋខ្មែរ​មួយ​រូប ដែល​មាន​សិទ្ធិ​បោះឆ្នោត, ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​បោះឆ្នោត​រួច​ហើយ កាល​ពី​ថ្ងៃ​ទី ២៨ កក្កដា ម្សិល​មិញ​នេះ…។

ការគួស​លើសន្លឹក​ឆ្នោត គឺ​ជា​ការ​សំងាត់… ហើយ​ការបោះឆ្នោត​ម្សិល​មិញ​នេះ ​ខ្ញុំ​មាន​សេរីភាព​​គ្រប់​គ្រាន់​ក្នុង​ការ​សំរេច​ចិត្តគូស​នៅ​លើ​សន្លឹក​ឆ្នោត ​ដើម្បី​​​​ជ្រើស​ «បក្ស» ណា​មួយ​ដែល​ខ្ញុំ​ពេញចិត្ត។

នៅពេល​​លទ្ធផល​ត្រូវ​បាន​ប្រកាស​​ជាផ្លូវ​ការ​​ថា បក្ស​ណា​ឈ្នះ​បាន​​ប៉ុន្មានៗ​កៅអី​​​រួច​ហើយ, បក្ស​នីមួយៗ នឹង​ជ្រើស​រើស​ឥស្សរជន​រៀងៗ​ខ្លួន​ ដើម្បី​អោយ​ទៅ​អង្គុយ​ធ្វើ​ការ​​ក្នុង​បន្ទប់​​ម៉ាស៊ីន​ត្រជាក់​នៅ​មន្ទីរ​រដ្ឋសភាជាតិ ដែល​ភាសា​សាមញ្ញ​​ហៅ​ថា «អ្នកតំណាង​រាស្រ្ត»។

«អ្នកតំណាងរាស្រ្ត» ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោតកាល​ពី​ម្សិល​មិញ​​នេះ បើតាម​ទ្រឹស្តីក្នុង​របប​​ប្រជាធិបតេយ្យ​សម័យ​ទំនើប​យើង​នេះ បាន​ពន្យល់​ខ្ញុំ​ថាៈ គឺ​ជា «​ខ្ញុំ​បំរើ» ​រាស្រ្ត, ជាអ្នក​តំណាង​អោយ​រាស្រ្ត… ហើយ​រាស្រ្ត​អ្នក​​បោះឆ្នោត​ ធឺ​ម៉ាក​​​ស្រុកស្រែខ្ញុំ​នេះ គឺជា «ម្ចាស់» ចំតួ​ហើយ…។

រវាង​រាស្រ្តជា «ម្ចាស់» និង​អ្នកតំណាង​​ដែល​ជា​ «ខ្ញុំបំរើ» រាស្រ្ត​នេះ មើល​ទៅ​អត់​​មាន​អី​​ខុស​គ្នា​សោះ…។ អ្វី​ដែល​ខុស​គ្នានោះ​ គឺ «ខ្ញុំបំរើ» របស់​ខ្ញុំ​នេះ ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ ដែល​យើង​ហៅ​ថា មាន “អភ័យ​ឯកសិទ្ធិ”, ហើយ​រាស្រ្តជា​ «ម្ចាស់» គឺអត់មាន​ទេ “អភ័យ​ឯកសិទ្ធិ” នេះ…។ ដោយហេតុ​នេះ​ហើយ បាន​​ជា​ «ម្ចាស់» ​មិន​អាច​ប៉ះពាល់ «ខ្ញុំបំរើ» ​របស់​ខ្លួន ផ្តេសផ្តាស​បាន​ឡើយ​..!!..??..

មាន​ចំណុច​មួយ​ទៀត​ ដែល​ខុស​គ្នាដែរ​ រវាង «ម្ចាស់» និង​ «ខ្ញុំបំរើ» នៅស្រុក​យើង​គឺៈ «ខ្ញុំបំរើ» បាន​ទទួល​ទាន​ប្រាក់​ខែ ក្នុង​មួយ​ខែ​ប្រហែល​ជិត ១០លានរៀល​ គ្រាន់​នឹង​ចាយ​វាយ​​ផ្សេងៗ ក្នុង​ការ​ធ្វើការ​​​​បំរើ​ «ម្ចាស់»​។ រីឯ «​ម្ចាស់» ​វិញ គឺត្រូវ​តែ​​ខំប្រឹង​ប្រែង​ធ្វើ​ការងារ​ និង​​​​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិត ​ទៅ​តាម​សមាអាជីវោ​​​​រៀងៗ​ខ្លួនទៅហោង..!!…

ស្នាមដៃជ្រលក់ថ្នាំរបស់ខ្ញុំ ក្រោយ​ពេល​បោះឆ្នោត

ស្នាមដៃជ្រលក់ថ្នាំរបស់ខ្ញុំ ក្រោយ​ពេល​បោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា ម្សិលមិញ…

ស្រុកស្រែ

Advertisements

3 responses to “កាតព្វកិច្ចក្នុងនាមជា«ម្ចាស់», ​ខ្ញុំបាន​បំពេញ​រួចហើយ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s