វិចិត្រសាល

បញ្ហា «ទឹកថ្នាំ» ជ្រលក់​ម្រាមដៃ​…


បោះឆ្នោតសកល​ ឆ្នាំ២០១៣, Cambodia Election 2013

ទឹកថ្នាំជ្រលក់​ម្រាមដៃ ប្រើសំរាប់​សំគាល់​អ្នក​បោះឆ្នោតរួច ដែលជាជំនួយពីប្រទេសឥណ្ឌា (រូបថតពីវីអូអេ)

ខាងលើនេះ ជារូបភាព​ដែល​ខ្ញុំ​ដក​ស្រង់​យក​មក​ពី​វីអូអេ (VOA) បង្ហាញ​ពី​​​អ្នក​បោះ​ឆ្នោត​មួយ​រូប បាន​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ដប​​ទឹក​ថ្នាំ​គីមី​មួយ​ប្រភេទ ដែល​ប្រើ​សំរាប់​សំគាល់​អ្នក​បោះ​ឆ្នោត​រួច កាល​ពី​ពេល​បោះឆ្នោត​សកល​ ​នាសប្តាហ៍​មុន​នេះ…។

ចំពោះ​ទឹកថ្នាំ​គីមី​​យក​មក​ប្រើប្រាស់​ជ្រលក់​ម្រាមដៃ​​ សំរាប់​ការ​បោះឆ្នោត​នៅ​ប្រទេស​យើង បើខ្ញុំ​មិន​ច្រឡំទេ គឺ​ប្រទេស​ឥណ្ឌាជា​អ្នក​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ឬណិក (NEC- National Election Committee)។ ជាក់ស្តែង ​​បោះឆ្នោត​សកល​ឆ្នាំនេះ ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ជំនួយ​ជា​​ទឹក​ថ្នាំ​គីមី​នេះ គិតជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ​ជាង ៨០ម៉ឺន​ដុល្លារ​សហរដ្ឋ​​អាមេរិក។

ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សចូល​រួម​ការ​បោះឆ្នោត​មួយ​ចំនួន​ មាន​ភាព​មន្ទិល​សង្ស័យ​ និង​ចោទ​ប្រកាន់​ទៅ​លើ​ទឹក​ថ្នាំ​គីមី​សំរាប់​ជ្រលក់​ម្រាមដៃ ដែលថា «អាចលាង​ជំរះ​បាន» នាំអោយជួយ​ដល់​អ្នក​មាន​ឈ្មោះ​ស្ទួន អាច​បោះឆ្នោត​បាន​ច្រើន​ដង…។ ដោយ​ហេតុ​​នេះ ខ្ញុំ​ថា​យកល្អ គ.ជ.ប មិន​ចាំបាច់​​​ខំប្រឹង​​​អះអាង​បក​ស្រាយ​​ ​នាំ​តែ​ហត់​​អស់​កំឡាំង​អីទេ គឺ​គួរ​តែ​​ជំរាប​​បញ្ហា​នេះ​ទៅ​ខាង​ស្ថានទូត​ឥណ្ឌា ដើម្បី​អោយ​ខាង​ស្ថាន​ទូត​​ប្រទេស​នេះ ធ្វើ​ការ​បញ្ជាក់​ពី​គុណភាព និង​ប្រសិទ្ធិភាព​នៃ​ទឹក​ថ្នាំ​គីមី​​ដែល​ជា​ជំនួយ​របស់​ខ្លួន​… ហើយ​បើ​យក​ល្អ គួរ​តែ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​​​​គុណភាព​ ដែល​ចេញ​ពីក្រុមហ៊ុន ឬ​រោងចក្រ​​ផលិត​តែ​ម្តង ទើប​ជា​ការ​ប្រសើរ…។ ដល់​ពេល​នោះ នឹង​ធ្វើ​អោយ​ភាគី​សង្ស័យ​ពី​រឿង​ទឹក​ថ្នាំ​ជ្រលក់​ដៃ លែង​ហ៊ាន​ចោទ​ប្រកាន់ គ.ជ.ប ថា​មាន​ភាព​មិន​ប្រក្រតី​ទៀត​ហើយ…។

យាប់មែន​ គ.ជ.ប ជាទី​ស្រឡាញ់​របស់ CNRP នេះ..!!..  គ្រាន់​តែ «​បាល់» ​ងាយៗ​អញ្ចឹង​​សោះ​ ​មិន​ព្រម​​ចែកគេចែកឯង​ទាត់​… ​សុខ​ចិត្ត​បណ្តើរ​ទាត់​តែ​ម្នាក់​ឯង ដែល​ខ្ញុំ​មើលទៅ​​ឃើញ​ហត់​​​សឹង​ដាច់​ខ្យល់ ហើយ​ត្រូវ​បាន​ទស្សនិកជន​នៅ​ហ្វេសប៊ុក វ៉ៃ​ឡើង​ទក់​សាច់​​ថែម​ទៀត..!!..??.. 😀

ស្រុកស្រែ

Advertisements

6 responses to “បញ្ហា «ទឹកថ្នាំ» ជ្រលក់​ម្រាមដៃ​…

  1. វ៉ៃ​ស្អី គាត់​ចេះ​ឈឺ?

  2. បងស្រុកស្រែដុតឈឺៗណាស់នេះ

  3. ក្រែងគាត់ខ្លាចគេថាអោយមើលទៅ? ព្រោះវាជារបស់free ដូច្នេះមិនហ៑ានសំណូមពរច្រើន!

    Sent from Samsung Galaxy Noteស្រុកស្រែ wrote:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s