វិចិត្រសាល

ប្រកាសជ្រើសរើសកម្មករ កម្មការិនី ​ដែលមាន​ប្រាក់​ឈ្នួល​​ចាប់​ពី ​180$…


Announcement

ខាងលើ​នេះ ជាស្លាក​ប្រកាស​ជ្រើសរើស​កម្មករ កម្មការិនី​ សំរាប់​បំរើការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​មួយ​ឈ្មោះ YTC Corporation ដែលមាន​ទីតាំង​ស្ថិត​នៅ​ជិត​ទីរួម​ខេត្ត​កំពង់ស្ពឺ ។

អក្សរ​ពណ៌ក្រហម​ធំៗ លើ​ស្លាក​នេះ​ដាក់ថាៈ «បានទទួល​ប្រាក់​ឈ្នួល​សរុប​ចាប់ពី 180$»… ។ នៅ​ក្នុង​ចំនួន​ទឹកនេះ គឺ​ប្រាក់ឈ្មួលគោល​​មាន​តែ​ត្រឹម 66$ តែប៉ុណ្ណោះ។ តែ​នៅ​ពេល​បូក​ចុះ​បូក​ឡើង ជា​មួយ​ប្រាក់​កំរៃ​ផ្សេងៗ​ទៅ ទើប​បាន​កើន​នូវ​​​ចំនួន​ទឹក​ប្រាក់​​ដូច​​ខាង​លើ​។ តាម​​តួ​លេខ​នេះ ​​​ប្រាក់​ឈ្នួល​សរុប​​ ដែល​​កម្មករ​​​​​ម្នាក់ៗ​ទទួល​បាន​ប្រចាំ​ខែ គឺ​ស្មើ​នឹង​ប្រាក់​ឈ្នួល​គោល គុណនឹង ៣ដង…។

ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ពី​ច្បាប់​ ឬ​កិច្ចសន្យា​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ​ មាន​បែបបទ​យ៉ាង​ម៉េច​ៗ​ខ្លះ​ទេ។ ប្រសិន​បើ​ប្រាក់​ឈ្នួល​គោល​មាន​ចំនួន​​តិច​ក៏​ពិតមែន, តែ​ការ​ផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​ និង​​ប្រាក់​កំរៃ​ផ្សេងៗ ដែល​ក្នុង​មួយ​ខែៗ កម្មករ កម្មការិនី​យើង​អាច​​​នឹង​ទទួល​បាន​ចាប់​ពី 180$ ​ឡើង​ទៅ ដូច​ស្លាក​ប្រកាស​ខាង​លើ​​​នេះ​មែន គឺ​ជា​ការ​ប្រសើរ​ណាស់។ ព្រោះ​ថា ប្រសិន​បើ​ម្ចាស់​រោងចក្រ ឯកភាព​​​តំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​​ចំនួន 150$ ​ក្នុង​មួយ​ខែ, តែ​ក្នុង​លក្ខខណ្ឌ​​​​គ្មាន​បន្ថែម​ប្រាក់​កំរៃ​អ្វី​សោះនោះ គឺ​អ្នកខាត​ប្រយោជន៍​ធំ ច្បាស់​ជា​កម្មករ​​​​ កម្មការិនីហ្នុង​ឯង…៕

ស្រុកស្រែ

Advertisements

4 responses to “ប្រកាសជ្រើសរើសកម្មករ កម្មការិនី ​ដែលមាន​ប្រាក់​ឈ្នួល​​ចាប់​ពី ​180$…

  1. និយាយពីរឿងប្រាក់ខែកម្មករ ខ្ញុំអាណិតពួកគេណាស់ ជាពិសេសពេលឈរមុខរោងចក្រហើយមើលគេទិញម្ហូប សម្រាប់បាយថ្ងៃត្រង់ និងបាយល្ងាច។ ណូ វើតស៍ ធូ សេយ

    • ថ្ងៃណា​មួយ ខ្ញុំ​នឹង​ឆ្លៀតពេល​តាម​រក​សំភាសន៍​​ជា​មួយ​កម្មការិនី​រោងចក្រ​កាត់​ដេរ​​យ៉ាង​តិច​បីនាក់ ដើម្បី​ចង់​ដឹង​ពី​ជីរិត​ពិត​របស់​ពួក​គេ…។ គឺចង់​ដឹង​ពី​ការ​រស់​នៅ, ធ្វើ​ការ​ងារ​, ការ​សន្សំប្រាក់… ហើយ​បើ​អាច ខ្ញុំ​នឹង​ទៅ​អោយ​ដល់​ស្រុក​កំណើត​របស់​ពួក​គេ​ផ្ទាល់​តែ​ម្តង…។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s