វិចិត្រសាល

តំលៃម្ហូបគ្រឿងសមុទ្រ​នៅ​កំពង់សោម ថ្ងៃនេះ..!!..


ខាងក្រោមនេះ ជា​តំលៃ​ម្ហូប​គ្រឿង​សមុទ្រ​នៅ​ក្រុងកំពង់​សោម ក្នុង​ថ្ងៃទី ១១ សីហា ឆ្នាំ២០១៣ នេះ…។

ដោយសារ​អាកាសធាតុនៅ​ក្រុង​កំពង់សោម​​ បាន​រងនូវ​ឥទ្ធិពល​ព្យុះ​ Typhoon ដែល​បង្ក​អោយ​មាន​​ «វិសម្ពាធ និង​ខ្យល់​កន្ត្រាក់» 😀 (រៀនប្រើ​ពាក្យ​អាកាស​ធាតុ ​​តាម​លោក​គ្រូហោ!) បាន​បណ្តាល​អោយ​មាន​​ភ្លៀង​មួយ​មេ​​​​​យ៉ាង​ធំ​បង្អុរ​ចុះ​មក​ទាំង​ព្រឹក ប្រៀប​​ដូច​ទេវតា​ពុះមេឃ…។

ចំណែក​ភ្ញៀវទេសចរណ៍​គ្រួសារ ដែល​បាន​នាំ​ញាតិ​សន្តាន​​ទៅលេងកំពង់សោម​​នា​ថ្ងៃ​ចុង​សប្តាហ៍វិញ ឃើញ​មាន​ច្រើន​គួរ​សម​ដែរ…។ ក្នុង​នោះ​ក៏មាន​​ខ្ញុំ​​មួយ​គ្រួសារ​ដែរ ដែល​ខ្ជិល​ស៊ាំ​​ចិត្ត​នឹង​រឿង​ «អ្នកឈ្នះ​! អ្នកចាញ់!» ​នៅ​ភ្នំពេញ ក៏​ទៅ​ “រីឡេក” មើល​ទឹក​​សមុទ្រ​តែ​ម្តង​ទៅ…។

ខ្ញុំ​សង្កេត​មើល​​ទៅ​អ្នក​ផ្សារ​ក្រុង​​កំពង់សោម គឺហាក់​ដូច​ជា​​មិន​ចាប់​អារម្មណ៍​នឹង​ហេតុការណ៍​នានា ​នៅ​​ទីក្រុង​ភ្នំពេញ​​ឯណេះ​សោះ ដោយ​ម្នាក់ៗ​គិត​តែ​ពី​រឿង​លក់​ដូរ​ ស្វែង​រក​ប្រាក់​ចំណេញ​​តែ​រៀងៗ​ខ្លួន។ ហេតុ​នេះ​ហើយ ​ទើប​បាន​ជា​ទិដ្ឋភាព​​ក្នុង​ផ្សារ​នៅ​កន្លែង​លក់​គ្រឿង​សមុទ្រ ​មាន​សភាព​អ៊ូអរ ទ្រហឹង​អឺងកង​​ខ្លាំង​ណាស់។

ក្នុង​ចំណោម​អាហារ​សមុទ្រ​​ដូចជា ក្តាម, មឹក, បង្គា និងត្រី​ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ,  ខ្ញុំ​ចាប់​​អារម្មណ៍​ជាង​គេ គឺកូនត្រីឆ្លាម-ស ​មាន​ទំហំ​ប៉ុនៗ កំភួនដៃ​ ដែល​ត្រូវ​បាន​ប្រជា​​នេសាទ​យើង​ ចាប់យក​​មក​លក់​​​ដ៏​គួរ​អោយ​សោក​ស្តាយ។ កូនត្រី​ស្លាម-ស ទាំង​នោះ មានទំងន់​ចាប់​ពី​ជាង​មួយ​គីឡូក្រាម​ឡើង​ទៅ ហើយ​​ភាគ​ច្រើន​ពួក​វា​​នៅ​មាន​ជីវិត​​រស់រវើក ដោយ​បំរះ​ដង​ខ្លួន​​ខ្វើកៗ​​នៅ​ក្នុង​ចាន​ដែក​នៅ​ឡើយ…។​

ក្រៅពី​អាហារ​សមុទ្រខាងលើ​នេះ ក៏នៅ​មាន​​អន្ទង់ និង​កង្កែប ដែល​ជា​របស់​ចិញ្ចឹម​នៅ​ទឹក​សាប​ផងដែរ…។

អស់លោកអ្នក​ក៏​បាន​ជ្រាប​រួច​ហើយថា នៅ​ក្បែរ​កន្លែង​លក់​គ្រឿង​សមុទ្រ គឺ​មាន​​កន្លែង​​ចំអិន​ម្ហូប​​គិត​ឈ្នួល​ទៅ​តាម​ការ​កុម្មង់ ​ដូចជា ចំហុយ, ឆា, ស្ងោរ​ទៅ​តាម​ចិត្ត​ចង់…។ សំរាប់​ខ្ញុំវិញ, កាល​ពេល​វក់​ផឹក​ខ្លាំង… បើបាន​ជុំជើង​គ្នា​ផឹក​នៅ​កំពង់សោម​ម្តងៗ គឺចូល​ផ្សារ​ផ្លុក នាំ​គ្នា​សំដៅទៅ​​រក​តែងៀត​​​យីហ៊ឺថ្មីៗ ខ្នាត​មួយ​ទះដៃ យក​​មក​ចំអិន​តាម​របៀប​​ដុត​អាកុល​ដាក់​ក្នុង​ចាន​ ផឹកក្លែម​​នៅ​មាត់​សមុទ្រ​ទល់​មុខ​កោះពស់ ឬ​នៅ​​ត្រង់​ឆ្នេរ​សុខា​បច្ចុប្បន្ន… គឺ​ផឹក​​ទាល់​តែ​ម៉ោង ២ ម៉ោង ៣ ជិត​ភ្លឺ​ បាន​ទៅ​រក​កន្លែក​ដេក…៕

ស្រុកស្រែ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s