វិចិត្រសាល

សំណង់ធារទឹក “កញ្ចុំ” បានស្ថាបនា​ហើយ​រួច​រាល់…


កាលពីពាក់កណ្តាលខែកក្កដា មុន​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ បង្ហាញ​ពី​សំណង់​ធារទឹក​មួយ​កន្លែង​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ៨ ត្រង់​បង្គោល​គីឡូម៉ែត្រ​លេខ ៦៧ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ គឺត្រូវ​បាន​ស្ថាបនា​ហើយ​រួច​រាល់​ ព្រម​ទាំង​ដាក់​អោយ​ប្រើ​ប្រាស់​​រួច​ហើយ។

តាម​ស្លាក​ប្រកាសលើ​ខ្នង​ទំនប់បាន​អោយ​ដឹង​ថា ធារទឹកមួយ​កន្លែង​នេះ​​​​មាន​ឈ្មោះថា «ប្រព័ន្ធ​ធារាសាស្រ្ត​កញ្ចុំ» ស្ថិត​ក្នុង​ស្រុក​ពារាំង ខេត្តព្រៃវែង, ដែល​ត្រូវ​បាន​ស្តារ និង​ជួស​ជុល​ឡើង​វិញ​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម។ ស្លាក​ប្រកាស​ក៏​បាន​អោយ​​ដឹង​ផង​ដែរ​ថា ប្រភព​ថវិកា​សំរាប់​យក​មកស្តារ​​ប្រព័ន្ធ​ធារាសាស្រ្ត​នេះ គឺ​បាន​មក​ពីមូលនិធិ​រូបីយវត្ថុ​​អន្តរជាតិ IMF (International Monetary Fund) តែ​មិន​បាន​បញ្ជាក់​ថា​ អស់ប៉ុន្មានៗ​នោះ​ទេ…។ ឯ​រយៈពេល​នៃ​ការស្តារ និង​ជួស​ជុល​ឡើង​វិញ​នេះ គឺ​ចំណាយ​ពេល​ ១ឆ្នាំ​គត់ ដោយ​ចាប់​ផ្តើម​​ពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២ និង​បញ្ចប់​នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ២០១៣ កន្លង​ទៅ​ថ្មីៗ​នេះ…។

ដូច​ខ្ញុំ​បាន​ជំរាប​ជូន​ក្នុង​ប្រកាស​​កាល​ពី​​មុននេះ​រួច​ហើយ… គឺប្រព័ន្ធ​ធារាសាស្រ្ត​​កញ្ចុំ​​ ក្រោយ​ពេល​ស្ថាបនា​រួច អាច​នឹង​ជួយ​ដល់​កសិករ​ក្នុង​​ស្រុក​ពារាំង អោយ​រួច​ផុត​ពី​គ្រោះ​គំរាម​កំហែងដោយ​ទឹក​ជំនន់​លិច​ស្រូវ​​នា​រដូវវស្សា និង​អាច​ផ្គត់​ផ្គង់​ទឹក​​​​សំរាប់​ធ្វើ​​ស្រែ​ក្នុង​​​រដូវ​ប្រាំងផង​ដែរ…។

សំរាប់​ខ្ញុំ គឺ​ចង់​ឃើញ​នូវ​ការ​អភិវឌ្ឍន៍​សំណង់​ធារាសាស្រ្ត​បែប​នេះ​​ អោយ​បាន​គ្រប់​តំបន់​ដែល​ផលិត​ស្រូវ ដើម្បី​ជា​ប្រយោជន៍​​ជួយ​ដល់​កសិករ​ក្នុង​ការ​បង្កើន​នូវ​ទិន្នផល​​ដាំដុះ​ ហើយ​ពួកគេ​នឹងលែង​មាន​ទំលាប់​ធ្វើ​ស្រែ​ប្រវាស់​មេឃ​​ទៀត​ហើយ…។

ខាងក្រោមនេះ​ ជាទិដ្ឋភាព​សំណង់​ធារទឹក​កញ្ចុំ ក្រោយ​ស្ថាបនា​រួច ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​ កាល​ពី​ពាក់កណ្តាល​ខែសីហា នេះ…

ស្រុកស្រែ

Advertisements

2 responses to “សំណង់ធារទឹក “កញ្ចុំ” បានស្ថាបនា​ហើយ​រួច​រាល់…

  1. សួរ​ខាង​បងស្រីខ្ញុំអាចដឹងច្បាស់ពី​រឿង​ចែក​ទឹក​គ្នា ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s