វិចិត្រសាល

ទីអារាមវត្តទ្រនំជ្រឹង ខ័ណ្ឌពោធិសែនជ័យ


ថ្ងៃនេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់លោក​អ្នក​អោយ​ទៅ​កាន់​ទីអារាម​ព្រះពុទ្ធសាសនា​មួយ​ មាន​ឈ្មោះថា វត្តទ្រនំជ្រឹង…។

មានទីតាំង​ស្ថិតនៅ​ក្នុង​ឃុំបឹងធំ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ទីអារាម​នេះ មាន​សភាព​ស្ងប់ស្ងាត់ និង​ប្លែក​ភ្នែក​គួរ​សម។ ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ ពីភ្នំពេញ​ទៅ, ពេលទៅ​ដល់​ហួស​របង​វត្តស្លែង នឹង​ឃើញ​​មាន​ផ្លូវ​​បេតុង​ស៊ីម៉ង់ត៍​មួយ​រត់​ត្រង់​ទៅ​ទិស​ខាង​លិច, រួច​លោក​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​រហូតទៅ ចំងាយ​ប្រហែល​ជា ៨គ.ម នឹង​ដល់​វត្ត​ទ្រនំជ្រឹង​ហើយ។ នៅ​ទល់​មុខ​ក្លោង​ទ្វារ​វត្ត គឺ​សាលា​បឋមសិក្សា​ប៊ូយុង ទ្រនំជ្រឹង ដែល​ជា​ជំនួយ​ពី​សប្បុរសជន​កូរ៉េ…។

ព្រះវិហារវត្ត​ទ្រនំជ្រឹង ត្រូវ​បាន​អម​ដោយ​ស្រះទឹកពីរនៅ​អែប​សងខាង។ ព្រះវិហារ​នេះ​មាន​អាយុកាល​ចាស់​ដែរ​ហើយ។ ឯក្បាច់លំអ​ទៀតសោត ក៏​មិន​ស្រស់​ឆើត​ឆាយ​ដែរ។ នៅ​ស្រះទឹក​ប៉ែក​ខាងត្បូង មាន​រូប​សំណាក​ព្រះពុទ្ធ​គង់លើពស់ក្បាល៧ កំពុង​បើក​ពពារ ឬអាច​ហៅ​ថា ព្រះអង្គ​ប្រក់​នាគ។ ឯស្រះទឹក​បែក​ខាង​ជើង មិន​មាន​រូប​សំណាក​ក្នុង​ទឹក​ទេ តែ​បែរ​ជា​មាន​រូប​សំណាក​នៅ​មាត់​ទឹក… ជា​រូប​តា​អាចារ្យ​​ស្ពាយចង់យាម និង​រូប​​ស្រ្តី​ឈរ​ស្លៀក​ចងពុង​​ កណ្តៀត​ក្អម​បែប​សិចស៊ី​​ទៅ​វិញ…។

អាគារ​សាលាឆាន់​ដ៏​ធំ​ជង្រ្គឹង​ សង់​ផ្ទាល់​ដី ស្ថិត​នៅ​ខាងលិច​ព្រះវិហារ។ ឯអាគារ​ពុទ្ធិក​សិក្សា ដែល​មាន​កំពស់​មួយ​ជាន់ ស្ថិត​នៅខាងជើង​សាលាឆាន់នេះ។ កុដិ​ព្រះសង្ឃ​មាន​ថ្ម មាន​ឈើ ហើយលោកគ្រូសង្រ្គាជ​វត្ត គង់​នៅ​លើ​កុដិឈើស្ថិត​នៅ​ក្បែរ​របង​​វត្ត​ប៉ែក​ខាង​ត្បូង ជាប់​និង​ផ្លូវ​ធ្វើ​ដំណើរ។

លោក​គ្រូសង្រ្គាជ​វត្ត​ទ្រនំជ្រឹង​នេះ ចេះព្យាបាល​ជំងឺ​​តាម​បែប​​ស្តោះ​ផ្លុំ និង​ចេះ​មន្ត​អាគម​អូម​អាម​ គូរយ័ន្ត ធ្វើ​ខ្សែគាថា​ល្បី​គួរ​សម។ ដោយ​ហេតុ​នេះ​ហើយ ទើប​បាន​ជា​នៅ​ជិត​នឹង​កុដិ​លោក​គ្រូ​សង្រ្គាជ គឺមានអាគារ​ផ្ទាល់​ដី​​មួយ​ខ្នង សំរាប់​​ព្យាបាល​អ្នក​ជំងឺ ហើយ​ប្រសិន​បើ​មាន​អ្នក​ជំងឺ​មក​ពី​ខេត្ត​ឆ្ងាយៗ ក៏​អាច​សំរាក​​ស្នាក់​នៅ​ក្នុង​អាគារ​នេះ​បាន​ដែរ។​

នៅ​ក្នុង​បរិវេណ​វត្តទាំង​មូល សំបូរ​ដោយ​រូប​សំណាក​​​ផ្សេងៗ ព្រមទាំង​មាន​រូប​សំណាក​​ទាក់​ទង​នឹង​ពុទ្ធ​ប្រវត្តិផង​​ដែរ។ ក្នុង​ចំណោម​​រូប​សំណាក​ពុទ្ធ​ប្រវត្តិ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺរូប​ព្រះពុទ្ធ​ទ្រង់​ចូល​និពាន្វទាំង​ព្រះភក្រ្ត​ញញឹម​ស្រស់ ដែល​ខ្ញុំ​មើល​ទៅ​មិន​ឃើញ​កំសត់សោះ​ តែ​បែរ​ជា​អស់​សំណើច,​ ឈរសើច​តែ​ម្នាក់​ឯង​ដូច​ឆ្កួត​ទៅ​វិញ..!!..

និយាយ​រួម​ទៅ ខ្ញុំ​មិន​បាន​​ស្វែង​រក​ព័ត៌មាន​​លំអិត ស្តី​ពី​ប្រវត្តិ​នៃ​ការ​កកើត​ទី​អារាម​នេះ​ទេ ដោយ​ខ្ញុំ​គ្រាន់​តែ​មាន​បំណង​ចង់​ថតរូប​ទុក​ជា​ឯកសារ​តែ​ប៉ុណ្ណោះ… ហើយ​ខាង​ក្រោម​នេះ ជាទិដ្ឋភាព​ទូទៅនៃទីអារាម​វត្តទ្រនំជ្រឹង ដែល​ខ្ញុំ​បាន​ថតក្នុង​ខែសីហា ឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s