វិចិត្រសាល

ស្ថានភាពផ្លូវជាតិលេខ៦ ពីថ្មពួក ​ទៅក្រឡាញ់


ខាងក្រោមនេះ ជាបច្ចុប្បន្នភាព​នៃផ្លូវជាតិ​លេខ៦ ពីថ្មពួក ទៅក្រឡាញ់, ចាប់​ពី​​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​ ៣៣៤ រហូត​ដល់​ផ្លូវ​បំបែក​​ឡើង​ទៅ សំរោង ចុងកាល់ ដែល​ត្រូវ​បាន​ខូច​ខាត​មើល​លែង​យល់​អស់​ទៅ​ហើយ…។

ពេល​ឃើញ​ទិដ្ឋភាព​ផ្លូវ​ខូច​គួរ​អោយ​សោក​ស្តាយ​​បែប​នេះ នាំ​អោយ​ខ្ញុំ​ឆ្ងល់ថា តើ​មូល​ហេតុ​អី្វ​បាន​ជាកំណាត់​​ផ្លូវ​ជាតិ​នេះ ខូច​ខាត​ធ្ងន់​ធ្ងរ​តែ​ត្រង់​ម្តុំ​នេះ?… ព្រោះថា ចាប់​ពី​ទីប្រជុំជន​ក្រឡាញ់ រហូត​ដល់​សិរីសោភ័ណ គឺ​ស្ថានភាព​ផ្លូវ​ឃើញ​មាន​ខូចដែរ តែ​តិច​តួច​ប៉ុណ្ណោះ, មិនដល់​ថ្នាក់​ហុយ​សំពោង​បែប​នេះ​ទេ។ ម៉្យាង​ទៀត ខ្ញុំ​ក៏​ឆ្ងល់ផងដែរ ដែល​ចំងល់​នេះ ខ្ញុំ​ឆ្ងល់​យូរ​ហើយ​គឺ… ហេតុ​អី​បាន​ជា​វិស្វករ​ជួស​ជុល​ថ្នល់​​​សម័យ​ទំនើប​យើង​នេះ និយម​ជួស​ជុល​ថ្នល់​កៅស៊ូ​​ ដោយ​ចាក់​ដី​លប់​​ពីលើ នាំ​អោយ​ហុយ​សំពោង​​បែប​នេះ?… វា​គួរ​តែ​​ប្រើ​​កំទេច​ថ្ម ឬស៊ីម៉ង់ត៍​ទៅ​ជួស​ជុល​​ ទើប​​វាសម​ទំនង​ជាង..!!..

ដោយ​ឡែក​ចំពោះ​ចំងល់​ដែល​ថា ថ្នល់​ខូច​តែ​​ក្នុង​ចន្លោះម្តុំ​នោះ គឺមិន​មាន​ន័យ​ថា ថ្នល់​ត្រង់​កន្លែង​នោះ​ ស្ថាបនា​ឡើង​ដោយ​​គុណភាព​​អន់​នោះ​ទេ។ តាម​ខ្ញុំ​កាត់​ស្មាន, នេះ​អាច​បណ្តាល​មក​ពី​ការ​ដឹក​ជញ្ជូន​លើស​ចំណុះ…។ តើ​ដឹក​ស្អី​​គេលើស​ចំណុះ?… ជា​ទំនិញ​នាំ​ពី​ថៃ​ឬ?… ចំឡើយគឺៈ No!… តែបើ​ដឹក​ជញ្ជូន​ឈើ​ចេញ​​ពី​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ដូច​ជា​ទំនង​ជាង…។ ឆ្ងល់​តទៀត… ​ចុះ​ខាង​ណា​ជា​អ្នក​រកស៊ី​ដឹកឈើ​ នាំ​អោយ​ខូច​ថ្នល់​បែប​នេះ?… ចំឡើយគឺៈ ទាល់​តែ​ទៅសួរ​ខាង​សមត្ថកិច្ច​ហូរ​ហែ​តាម​​ដង​ផ្លូវ​ហ្នុង​ទៅ​ ​ទើប​បាន​ដឹង​ច្បាស់..!!..​ ​

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​​ធ្វើ​ដំណើរ​ចូល​​ដល់​ព្រំប្រទល់នៃ​​ស្រុកក្រឡាញ់ ទើប​​ខ្ញុំ​ឃើញ​មានគ្រឿង​ចក្រ​ជួស​ជុល​ផ្លូវ​មួយ​ក្រុម កំពុង​តែ​ដំណើរ​ការ​ជួស​ជុល​ជង្ហុក​ ចេញ​ពី​ក្រឡាញ់​ ឆ្ពោះ​មក​ថ្មពួក​វិញ​ ដែល​ល្បឿន​នៃ​ការ​​ងារ​នេះ ខ្ញុំ​មើល​ទៅ​ គឺ​មាន​ដំណើរ​តាម​បែប​ «​គីង្គក់ចេញចរយាត្រា»… 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s