វិចិត្រសាល

ទេសភាពវាលស្រែ ក្នុង​ស្រុកព្រះនេត្រព្រះ


រូបថតប៉ុន្មានសន្លឹក​ខាងក្រោម​នេះ ខ្ញុំ​សូម​ផ្ញើ​ជូន​អស់​លោក​អ្នក​ ដែលបច្ចុប្បន្ន​កំពុង​រស់​នៅ​ឆ្ងាយ​ពី​​​​ភូមិ​​កំណើត​​នៃ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ…។ រូប​ទាំង​នេះ​ ជា​ទិដ្ឋភាព​វាល​ស្រែ​នៅ​អម​សងខាង​ផ្លូវ​ជាតិ​លេខ៦ នៅ​ម្តុំ​ទី​ប្រជន​ជុំ​​ស្រុក​​ព្រះ​នេត្រ​ព្រះ ដែល​ខ្ញុំ​​ថត​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ពី​សៀមរាប ទៅសិរីសោភ័ណ…។

ដោយសារ​ពេល​នេះ​ចូល​ដល់​រដូវ​វស្សា ទើប​ធ្វើ​​អោយ​ទេសភាព​​នៅ​អម​សងខាង​ផ្លូវ​មាន​ពណ៌​បៃតង​ ត្រជាក់​ភ្នែក​ខ្លាំង​ណាស់។ នៅ​លើ​មេឃ​ មាន​តែ​ដុំពពកក្រាសៗ ​បាំង​ជិត​​ព្រះ​អាទិត្យ​មិន​អោយ​បាច​សាច​ពន្លឺ​ចាំង​ឆ្លុះ​មក​លើ​ផែន​ដី និង​ហាក់​កំពុង​​ស្ថិត​នៅ​យ៉ាងទាប ​គ្រប់ពី​​​លើ​វាល​ស្រែ​​ដ៏ស្រស់​បំព្រង​ ដែល​លាត​សន្ធឹងឃើញ​ឆ្ងាយ​​ ​ជាប់​ជើង​មេឃ។ រី​ឯ​ផ្ទះ​អ្នក​ស្រុក​ដែល​ស្ថិត​នៅ​កណ្តាល​វាល​ស្រែត្រង់ណេះ​មួយ ត្រង់​ណោះ​មួយ ក៏​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ទៅ​ដោយ​សន្ទូង​ពណ៌​បៃតង​ខ្ចី និង​ស្រូវ​ក្នុង​ស្រែខ្លះ បាន​ទុំ​ប្រែ​​ពណ៌​ស្លាប​សេក​​ជា​​បណ្តើរៗ​ផង​ដែរ…។

ទាំង​នេះ​ គឺ​ជា​​ទឹក​ដី​​របស់​អស់​លោក​អ្នក ​ដែល​មាន​ភូមិ​កំណើត​នៅ​ទីនោះ… ជាភូមិកំណើត​​ដែល​ពោរពេញ​ទៅ​ដោយ​អនុស្សាវរីយ៍ មិន​អាច​នឹង​បំភ្លេច​បាន..!!..​​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s