វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តក្តាំងងា


មាន​ទីតាំងស្ថិត​នៅ​ក្បែរ​មាត់​ស្ទឹង​សង្កែ និង​មាន​ចំងាយ​ប្រមាណ​ ៣គ.ម ពី​ខាង​លើ​វត្តកែវ, អារាម​វត្តក្តាំងងា មាន​វិសាលភាព​ធំ​ទូលាយ ដែល​លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​ដី​ប្រហែល​ជា ៣ហិកតា…។

មិន​ខុស​ពី​អារាម​វត្តកែវ​ដែរ, អ្នក​ផ្តើម​​កសាងវត្តក្តាំងងា បាន​សង់​ព្រះវិហារ​ទទឹង​ថ្ងៃ ​​បែរ​មុខ​​ទៅ​រក​ស្ទឹង​សង្កែ ដែល​ស្ថិត​នៅ​ចំ​ទិស​ខាង​ជើង។ នៅ​ក្នុង​បរិវេណ​វត្ត​ទាំង​មូល ខ្ញុំ​ឃើញ​មាន​នៅ​សល់​អាគារ​បុរាណ​តែ​មួយ​គត់ ដែល​បច្ចុប្បន្ន​ត្រូវ​បានទុក​ចោល​​ដោយ​គ្មាន​ការ​ជួស​ជុល​​ថែទាំ​ឡើយ។ ​រីឯ​អាគារ​ពុទ្ធិក​សិក្សា, បណ្ណាល័យ, និង​កុដិ​ព្រះ​សង្ឃ​គង់​នៅ​ជា​ដើម គឺ​សុទ្ធ​តែ​សង់​ឡើង​នា​ពេល​ក្រោយៗ​នេះ​ទេ។ ដោយឡែក​អាគារ​សាលាធម្មសភា ឃើញ​មាន​ដាក់​កាល​បរិច្ឆេទ​​កសាង​ក្នុង​ឆ្នាំ ១៩៧២, គឺ​មុន​​ពេល​ដួល​រលំ​​​របប​លន់ នល់ បី​ឆ្នាំ…។

នៅ​ឯទីធ្លា​ខាង​ក្រោយ​​វត្ត មាន​ស្រះ​ទឹក​ភ្លោះ​មួយ​គូ, ហើយ​ស្ថិត​ឆ្ងាយ​បន្តិច​ពី​ស្រះ​ទឹក​ គឺ​ជា​កុដិ​ព្រះសង្ឃ​ ដែល​បាន​សង់​ដង្ហែគ្នា​យ៉ាង​មាន​សណ្តាប់​ធ្នាប់។ ​នៅ​ក្នុង​វត្ត​ក្តាំងងា​ទាំង​មូល​ មាន​​ព្រះសង្ឃ​គង់​នៅ​ចំនួន​ជិត​សាមសិប​អង្គ។

ជា​ការ​ចំឡែក, កុដិ​ព្រះ​សង្ឃ​ដែល​សង់​ពី​​បេតុង​​ផ្ទាល់​ដី​ស្ទើរ​តែ​ទាំង​អស់ គឺ​ត្រូវ​បាន​សង់​រួម​ជា​មួយ​នឹង​ម៉ុង​កប់​សព ដោយ​ម៉ុង​កប់​សព​នៅ​កណ្តាល និង​មានបន្ទប់​​ពីរ​នៅ​អម​សងខាង សំរាប់​​ព្រះសង្ឃ​គង់​នៅ។ ​​ក្នុង​ចំណោម​​កុដិទាំង​នោះ ​មាន​កុដិ​មួយ​បាន​ដាក់​តាំង​រូប​ថត​​ចាស់​ថ្មី​ជា​ច្រើន។ ក្នុង​ចំណោម​រូប​ថត​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​រូប​ថត​មួយ​សន្លឹក​​ ដែល​ថត​កាល​​ពី​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​បង្ហាញ​ពី​​​ដំបូល​ព្រះ​វិហារ​វត្តក្តាំងងា មាន​រាង​បួន​ជ្រុង ឬ​​ជា​ដំបូល​ចតុទិស ដែល​ខុស​ពី​ដំបូល​បច្ចុប្បន្ន​ មាន​រាង​​សំប៉ែត។ ការនេះ​អាច​បញ្ជាក់​បាន​ថា ដំបូល​ព្រះ​វិហារ​ត្រូវ​បាន​រុះរើ់ និង​ជួល​ជុល​ឡើង​វិញ នា​​ពេល​កន្លង​​ទៅ ​ថ្មីៗ​នេះ​ដែរទេ…។​

ព្រះវិហារ​វត្ត​ក្តាំងងា សង់​បន្តើត​លើ​ខឿន​​កំពស់​មួយ​ជាន់ និង​មិន​មាន​​ក្បូរ​ក្បាច់​រចនា​ច្រើន​ស្អេក​ស្កះ​ទេ ហើយ​ក៏​មិន​មាន​សត្វ​គ្រុឌ​​ឈរ​ដង្ហែ​គ្នា​នៅ​តាម​ក្បាល​សសរ ដើម្បី​​ទ្រ​សំយាប​ដំបូល​ដែរ…។​ នៅ​ពី​ខាង​កើត​​ជាប់​ខឿន​ព្រះ​វិហារ មាន​កូន​ចេតីយ៍​មួយ ស្អាត​ច្រឡឹង​ខុស​គេ​ ហើយ​នៅ​ឆ្ងាយ​បន្តិច​ពី​មុខ​ព្រះវិហារ ក៏មាន​ចេតីយ៍​ពណ៌ស ​ចំឡែក​ខុស​គេ​​មួយដែរ ដែល​សង់​ខ្ពស់​ដូច​សសរ​ចង្អុល​មេឃ។

ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទីអារាម​វត្ត​ក្តាំងងា ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែ​កញ្ញា ឆ្នាំ២០១៣​ នេះ។ ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​អារាម​មួយ​ទៀត ស្ថិត​នៅ​កណ្តាល​ក្រុង​បាត់ដំបង… នោះគឺ វត្តពោធិក្នុង…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s