វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តពិភិទ្ធារាម


ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅនៃ​អារាម វត្តពិភិទ្ធារាម ក្រុងបាត់ដំបង ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែកញ្ញា ឆ្នាំ២០១៣ នេះ…។

ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ម្លប់​ឈើ​ហូប​ផ្លៃ​ដ៏​ត្រ​ជាក់​ល្ហឹម, វត្ត​ពិភិទ្ធារាម គឺ​ជា​អារាម​មួយ​ ក្នុង​ចំណោម​អារាម​​ចំណាស់ៗ​បួន-​ប្រាំ ដែល​កកើត​មុន​គេ​នៅ​ក្នុង​ទឹក​ដី​ក្រុង​បាត់ដំបង​។ ព្រះ​វិហារដែល​សង់​ឡើង​លើ​ខឿន​មួយ​ជាន់​បន្តើត​ផុត​ពី​ដី ត្រូវ​បាន​រចនា​ឡើង​ដោយ​​ក្បាច់​ភ្ញី​យ៉ាង​​រស់​រវើក ហើយ​សត្វ​គ្រុឌ​ដែលឈរ​ទំនៅ​ក្បាល​សសរ​ចាំ​ទ្រ​​ចុង​ដំបូល​ព្រះវិហារ ក៏​មាន​រូប​រាង​សង្ហា​មិន​ចាញ់​គ្រុឌ​នៅ​ព្រះ​វិហារ​វត្តដំរី-ស ប៉ុន្មាន​ដែរ។ អ្វី​ដែល​ជា​ការ​ប្លែក​ភ្នែក​នោះ គឺនៅ​ជ្រុង​ទាំង​បួន​នៃ​ខឿន​ព្រះវិហារ មាន​ចេតីយ៍​បួន​ដូចៗ​គ្នា លាប​​ពណ៌​មាស​ក្រហម​ច្រាល ឃើញ​មាន​ដាក់​កាលបរិច្ឆេទ ព.ស២៤៧៦ ដែល​គិត​មក​ទល់​នឹង​ឆ្នាំ​​នេះ វា​មាន​អាយុកាល ១០១​ឆ្នាំ ឬ ១សតវត្សរ៍ កន្លង​មក​ហើយ។ នៅ​មាន​​ចេតីយ៍​ចំណាស់​មួយ​គូ​ទៀត ដែល​សង់​នៅ​ជាប់​របង​វត្តជ្រុង​ខាង​កើត…។

កុដិព្រះសង្ឃ ឃើញមាន​ហូរហែនៅតាម​របង​វត្ត​ប៉ែក​ខាង​ត្បូង ខាងលិច និង​ខាង​ជើង។ រីឯ​នៅ​ទីធ្លា​មុខ​វត្ត​ប៉ែក​ខាង​កើត​វិញ គឺ​មាន​អាគារ​ពុទ្ធិកបឋមសិក្សា​មួយ​ខ្នង មាន​កំពស់​​មួយ​ជាន់ ស្ថិត​នៅ​ជ្រុង​ខាង​ត្បូង។ ចំណែក​នៅ​ជ្រុង​ខាង​ជើង​វិញ មាន​​អាគារ​ចំណាស់​ជាង​គេ​មួយ​ អាច​ជា​ឧបដ្ឋាន​សាលា ឬ​សាលា​ធម្មសភា ដែល​​​ដំបូល​របស់​​វា​ សង់​ឡើង​ជា​​បី​ថ្នាក់ និង​មាន​​ស្លែ​កាន់​​ពណ៌​ខ្មៅ​ដុំៗ​​អស់​ទៅ​ហើយ​​…។

ក្លោង​ទ្វារ​វត្ត​ច្រក​​ខាងកើត និង​ខាង​លិច មាន​ក្បាច់​រចនា​ដ៏​វិចិត្រ និង​រស់​រវើក។ រីឯ​ក្លោង​ទ្វារ​នៅ​ច្រក​ខាង​ជើង​ និង​ខាង​ត្បូង​វិញ ក៏​មាន​ក្បាច់​ដ៏​វិចិត្រ​អស្ចារ្យ​ណាស់​ដែរ ហើយ​ថែម​ទាំង​មាន​រូប​ចំលាក់​ធំៗ​ ឈរ​នៅ​យាមក្លោង​ទ្វារ​​វត្ត​ជា​ប្រចាំ​ផង​ដែរ។ រូបចំលាក់​ធំៗ ដែល​ឈរ​យាម​ក្លោង​ទ្វារ​​វត្ត​ទាំងអស់​​នោះ​ មិន​មាន​លាបពណ៌​អោយ​បាន​​​ស្រស់​ឆើត​ឆាយ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ ​អោយ​ចង់​ចូល​ទៅ​ទស្សនា​​ក្នុង​ទី​អារាម​​ដ៏​ចំណាស់​មួយ​នេះ​​​ទេ។

ឃើញ​ទិដ្ឋភាព​បែប​នេះ ធ្វើ​អោយ​ខ្ញុំ​ចេះ​តែ​គិត​​ឡប់ៗ​តែ​ម្នាក់​ឯង៖ «ស្រុក​យើង​មាន​មាស​​គ្រប់​ទី​កន្លែង… តែ​ខ្វះ​ក្រដាស​ខ្ចប់..!!..» ៕​​

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “អារាមក្រុងបាត់ដំបង៖ វត្តពិភិទ្ធារាម

    • ស្អាតមែន តែ​បើ​អត់មាន​អ្នក​រៀប​ចំ​ កែ​លំអ​សោភ័ណភាព​ អនាម័យ និង​បរិស្ថាន​អោយ​បាន​ល្អ គឺ​មិន​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​អោយ​ទៅ​លេង​នៅ​ទី​នោះ​បាន​ទេ… :-D​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s