វិចិត្រសាល

បញ្ជីរាយនាមបេក្ខជន​ជាប់​ឆ្នោត​​​តំណាងរាស្រ្ត​​ ​នីតិកាលទី៥


ខាងក្រោមនេះ​ ជា​បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត នីតិកាលទី៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រ​កាស​ជា​ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ៖

  1. បញ្ជីរាយនាម​តំណាង​រាស្រ្តមក​ពីគណបក្ស CPP ចំនួន ៦៨រូប
  2. បញ្ជីរាយនាមតំណាង​រាស្រ្តមក​ពី​គណបក្ស CNRP ចំនួន ៥៥រូប
  3. បញ្ជីរាយនាមតំណាង​រាស្រ្ត​ទាំង ១២៣រូប ប្រចាំ​មណ្ឌលខេត្ត-​រាជធានី
  4. បញ្ជីរាយនាមតំណាង​រាស្រ្តទាំង ១២៣រូប តាមលំដាប់​អាយុ

ផ្អែក​តាម​បញ្ជី​រាយ​នាម​ជា​ផ្លូវ​ការ​ខាង​លើ​នេះ ខ្ញុំ​មាន​ការ​កត់​សំគាល់​​នូវ​ចំណុច​សំខាន់ៗ​ មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • សំរាប់​គណបក្សប្រជាជន​កម្ពុជា (CPP), ​បើ​ផ្ទៀង​ផ្ទាត់​​បញ្ជី​ឈ្មោះបេក្ខជន​តំណាង​រាស្រ្ត​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ពេល​នេះ គឺយ៉ាង​ហោច​ណាស់​ក៏​មាន​​បេក្ខជន​ចំនួន ២៤រូប​ដែរ ដែល​បាន​​លា​​ឈប់​ពី​​អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នេះ​ ដើម្បី​បើក​ឳកាស​អោយ​អ្នក​មាន​លេខ​រៀង​បន្ទាប់ៗ​ ​បាន​ឈរ​ឈ្មោះ​ជំនួស…។
  • សំរាប់​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP), ករណី​ដូច​​គណបក្ស CPP ខាង​លើ​នេះ, បច្ចុប្បន្ន គឺ​មិន​មាន​ទេ។ តែ​ការ​ផ្លាស់​ប្តូរ​បញ្ជី​ឈ្មោះ​ (ដកចេញ-​ដាក់ចូល) ប្រាកដ​ជា​នឹង​កើត​មាន បន្ទាប់​ពី​ប្រធាន​គណបក្ស គឺលោក សម រង្ស៊ី មាន​ឈ្មោះ​​ក្នុង​បញ្ជី​​បោះឆ្នោត​ឡើង​វិញ និងស្នើ​សុំ​បញ្ចូល​ឈ្មោះ​លោក​​​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​តំណាង​រាស្រ្ត នា​ពេល​ខាង​មុខ…។
  • គណបក្ស CPP បាន​បាត់​បង់​អាសនៈ​របស់​ខ្លួនរហូត​ដល់ ២២​អាសនៈ គឺថយ​ពី ៩០ មក​នៅ​ត្រឹម ៦៨​អាសនៈនេះ ធ្វើ​អោយ​ខ្ញុំ​ភ្នាល់​ចាញ់​គ្នី​គ្នា​ខ្ញុំ, ព្រោះ​​ថា នៅ​មុន​បោះ​ឆ្នោត​​មួយថ្ងៃ (ថ្ងៃស្ងប់​ស្ងាត់) ខ្ញុំ​បាន​ភ្នាល់​ដាក់​ស្រា​ ១ដប ដោយ​​​វាយ​តំលៃ​​ថា CPP នឹង​ទទួល​បាន​អាសនៈ​​ក្នុង​ចន្លោះ​ពី ៧០ ទៅ ៧៥អាសនៈ…។ នេះគឺ​ជា​ការ​​ទស្សន៍ទាយ “​ខុស” លើក​ទី១..!!..
  • ផ្ទុយ​ទៅ​វិញ, គណបក្ស CNRP បាន​កើន​អាសនៈ​រហូត​ដល់​ទៅ​​ ២៦ ដ៏​​​គួរ​អោយ​អស្ចារ្យ, គឺ​កើន​ពី ២៩ ​ទៅ ៥៥​អាសនៈ ជា​ហេតុ​ធ្វើ​អោយ​​ខ្ញុំ​ភ្នាល់​​ជា​មួយ​គ្នី​គ្នា​ខ្ញុំ ចាញ់​អស់​ស្រា​ ១ដប​​ទៀត, ដោយ​ខ្ញុំ​វាយ​តំលៃ​ថា CNRP នឹង​ទទួល​បាន​អាសនៈ​ក្នុង​ចន្លោះ​ពី ៤៥ ទៅ ៥០​អាសនៈ។ នេះ​ជា​ការ​ទស្សន៍​ទាយ​ “ខុយ” ជាលើក​ទី២..!!..
  • ក្នុង​ចំនួន​អាសនៈ​ដែល​ CNRP កើន​បាន​ ២៦​នេះ បើ​គិតអោយ​មែន​ទែន​ទៅ, ខាង​លោក សម រង្ស៊ី ​កើនបាន​​ដូច​ជា​មិន​ដល់ ១០​កៅ​អី​ផង​ទេ ព្រោះ​​ថា មុន​ពេល​រួម​បញ្ជូល​គ្នា ខាង​គាត់​មាន ២៦​អាសនៈ​​រួច​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ, ខាង​លោក​ កឹម សុខា ​ហាក់​មាន​សំណាង​កើន​បាន​​យ៉ាង​តិច​ណាស់​ក៏​ពី ១៥ ទៅ ២០​​​កៅ​អី​ដែរ ព្រោះថា មុន​ពេល​រួម​បញ្ចូល​គ្នា, ខាង​គាត់​មាន​តែ ៣អាសនៈ​ម៉ង់ៗ​ តែ​ប៉ុណ្ណោះ..!!..
  • យោង​តាម​បញ្ជី​រាយ​នាម​ដែល​រៀប​តាម​លំដាប់​អាយុ គឺសម្តេច​ចក្រី ហេង សំរិន មាន​វ័យ​ចាស់​ជាង​គេ ហើយ​លោក ហ៊ុន ម៉ានី គឺ​ជា​បេក្ខជន​ជាប់​ឆ្នោត​ដែល​មាន​វ័យ​ក្មេង​ជាង​គេដែរ…។
  • ក្នុងចំណោម​អ្នកតំណា​ង​រាស្រ្ត​ជាប់​ឆ្នោត​ទាំង ១២៣រូប គឺស្រ្តី​មាន​ចំនួន​តែ ២៤រូប​ប៉ុណ្ណោះ, ក្នុងនោះ ស្រ្តី​មក​ពីគណបក្ស​ CPP ចំនួន ១៧រូប និង​មក​ពី​គណបក្ស CNRP ចំនួន ៧រូប…។
  • ការ​កត់​សំគាល់​របស់​ខ្ញុំ​ចុង​ក្រោយ​គឺ លោក ប៉ែន សុវណ្ណ ដែល​បាន​ជាប់​តំណាង​រាស្រ្ត​ក្នុង​នីតិកាល​នេះ ប្រាកដ​ជា​នឹង​បាន​ទៅ​អង្គុយ​​​​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា​ជាតិ ​ជា​មួយ​អតីត​ «មិត្តចាស់ៗ» របស់​គាត់​ឡើង​វិញ​ហើយ…។

នៅ​មាន​ទៀត… តែមិន​ទាន់​រក​នឹក​ឃើញ… 😀

ស្រុកស្រែ

Advertisements

2 responses to “បញ្ជីរាយនាមបេក្ខជន​ជាប់​ឆ្នោត​​​តំណាងរាស្រ្ត​​ ​នីតិកាលទី៥

  1. ដូចខ្ញុំដែរពូ ខ្ញុំភ្នាល់គ្នានៅកន្លែងធ្វើការដែរ ខាងមួយហោចណាស់ក៏៧០ ខាងពីរហោចណាស់៤៥ ហើយនឹងក្រុមអ្នកបំបែកសម្លេង ប្រហែល៨ជើងម៉ា។ នៅកន្លែងធ្វើការរបស់ខ្ញុំ ខ្ញុំចាញ់អស់បួនកេះ ហើយនៅថ្ងៃសុក្រគឺអ្នកកន្លែងធ្វើការគេនឹងជប់លៀងអាបួនកេះនោះ។

    ចុះចំណែកពួកយើងកាលណាបានជប់លៀងទៅពូ???

    • ក្រុមផ្សេងទៀត ខ្ញុំ​ទាយ​ថា យ៉ាង​ហោច​ណាស់​ក៏​បាន​ ២-៣​កៅអី​តែ… ដឹងអីបាន ពងមាន់​គ្រប់​តែ​គ្នា…។ ដោយឡែក​រឿង​យើង​ជប់​លៀង ខ្ញុំ​អត់​ភ្លេច​​ទេ… គឺឆាប់ៗ​នេះ​ហើយ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s